រំលឹក​ខ្លួនឯង​នូវ​ឃ្លា​ទាំង​នេះ អាច​ជួយ​ពង្រឹង​ភាព​មោះមុត​របស់​អ្នក​បាន

  • 2018-05-29 00:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​ទាំងអស់​គ្នា​លើក​ទឹកចិត្ត​ខ្លួនឯង​បន្ថែម​ទៀត ដើម្បី​ជួយ​ឲ្យ​ខ្លួន​កាន់តែ​មាន​ភាព​មោះមុត​ទៅ​មុខ​មិន​ឈប់ឈរ។ កញ្ញា សូម​ ចែករំលែក​សម្រង់​សម្ដី​ដែល​អាច​បំផុស​គំនិត​ទាំងនេះ ដល់​ប្រិយមិត្ត​អ្នក​អាន៖

."ពេល​ខ្លះ​អំណរ​របស់​អ្នក គឺជា​ប្រភព​នៃ​ស្នាម​ញញឹម ប៉ុន្តែ​ពេល​ខ្លះ​ទៀត​ស្នាម​ញញឹម​របស់​អ្នក អាច​ជា​ប្រភព​នៃ​សេចក្ដី​អំណរ​វិញ"។

."ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក​មិន​កំណត់​កន្លែង​ដែល​អ្នក​អាច​ទៅ​ដល់​ទេ ព្រោះ​អ្នក​ដទៃ​នឹង​កំណត់​កន្លែង​នោះ​ថា ជា​ទី​អ្នក​ចាប់ផ្ដើម​ប៉ុណ្ណោះ" ។

.”កុំ​ព្យាយាម​ធ្វើឲ្យ​ល្អ​ជាង​អ្នក​ផ្សេង ប៉ុន្តែ​ ព្យាយាម​ធ្វើ​អ្វី​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​វិញ”។

.”បេសកកម្ម​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ​មិនមែន​គ្រាន់តែ​ដើម្បី​រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​លូតលាស់ និង​ធ្វើ​អ្វី​តាម​ចំណង់ចំណូលចិត្ត"។

."ជីវិត​មិន​ងាយ​ស្រួល​សម្រាប់​មនុស្ស​ម្នាក់​ៗ​ទេ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​មាន​គឺ​សេចក្ដី​ប្រកាន់​ខ្ជាប់ខ្ជួន និង​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង"។

."រឿង​ដែល​មិន​ងាយ​ស្រួល នឹង​ធ្វើឲ្យ​អ្នក​កាន់តែ​រីកចម្រើន​ឡើង"។

.”កុំ​អនុញ្ញាត​ឲ្យ​សម្ដី​អ្នក​ដទៃ មក​បង្អាក់​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​អ្នក​អី ព្រោះ​អ្នក​ជា​ម្ចាស់​ជីវិត មិនមែន​ពួកគេ​ទេ ”។

."សុភមង្គល​មិន​មែន​ ជា​ការ​អួតអាង​ឡើយ ប៉ុន្តែ​សុភមង្គល គឺជា​បទពិសោធន៍​ខាង​វិញ្ញាណ​នៃ​ការ​រស់នៅ​ជា​រៀងរាល់​នាទី​ដោយ​ក្ដី​ស្រលាញ់"។

."កុំ​ខ្លាច​ក្នុង​ការ​តាម​រក​អ្វី​ដែល​ធ្វើឲ្យ​ជីវិត​អ្នក​មាន​ក្ដី​សុខ"។

១០.”កុំ​ខ្លាច​ព្យុះ ព្រោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជា​នាវា​ជីវិត​ឲ្យ​ឈាន​ដល់​ត្រើយ ”។

១១."ការ​ខិតខំ​ប្រឹងប្រែង ការ​ប្ដេជ្ញា​ចិត្ត ការ​ខ្ជាប់ខ្ជួន ការ​ធ្វើ​ល្អ​ចំពោះ​​អ្នក​ដទៃ នឹង​ធ្វើឲ្យ​អ្នក​ទទួល​បាន​ជ័យជំនះ​ពិត​ប្រាកដ"៕

ចុចអាន៖មនុស្ស​គ្មាន​ការជឿជាក់ ធ្វើ​អ្វី​មួយ​ខ្លាច​មុខ​-ក្រោយ តែសាក ៣ វិធី​នេះការជឿជាក់ឡើង​ពេញ​ខ្លួន​បឹប

អត្ថបទ៖ ទ្រី រ៉ាវី