មនុស្ស​គ្មាន​ការជឿជាក់ ធ្វើ​អ្វី​មួយ​ខ្លាច​មុខ​-ក្រោយ តែសាក ៣ វិធី​នេះការជឿជាក់ឡើង​ពេញ​ខ្លួន​បឹប

  • 2018-05-25 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជឿជាក់​មាន​ឥទ្ធិពល​លើ​រាង​មនុស្ស​ខ្លាំង​ណាស់ ធ្វើ​អី​មិន​ចេះ​ញញើតញញើម ហើយ​តែង​ឈាន​មុខ​គេ​ជានិច្ច។ មនុស្ស​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ធ្វើ​អ្វី​ក៏​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​មនុស្ស​ខ្លាច​គេ​ដែរ។ តែ​បើ​អ្នក​គ្មាន​វា​ក្នុង​ខ្លួន​ទេ សាក​វិធីសាស្ត្រ​នេះ នឹង​អាច​កែប្រែ​ខ្លួនឯង​បាន៖

១.នៅ​ជុំវិញ​ខ្លួន​អ្នក​ជាមួយ​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត**

នៅ​ក្នុង​សៀវភៅ Grit ដ៏​ល្អ​បំផុត​របស់​លោកស្រី Angela Duckworth បាន​ពន្យល់​ថា វិធី​មួយ​ក្នុង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ខ្លួន​ឯង​ឲ្យ​ឈាន​ទៅ​រក​ទំនុក​ចិត្ត​បាន ទាល់តែ​នៅ​ក្បែរ​ខ្លួន​ពោរពេញ​ទៅ​ដោយ​មនុស្ស​ជឿជាក់​លើ​ខ្លួនឯង​ដែរ។ ប្រសិនបើ​អ្នក​ដួល ហើយ​មាន​មនុស្ស​ជិត​ខ្លួន​ចាំ​ប្រាប់​ឲ្យ​អ្នក​ក្រោកឈរ ដោយ​កុំ​ឲ្យ​អៀនខ្មាស នោះ​អ្នក​ពិតជា​ហ៊ាន​ក្រោក​ដើរ​ទៅ​មុខ​បន្ត​ទៀត។

២.រៀន​ពី​សកម្មភាព​អ្នក​ដទៃ

អ្នក​គួរតែ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​រៀន​ពី​សហគ្រិន public speaker ឬ​អ្នក​ដ៏​ជោគជ័យ និង​អ្នក​ដឹកនាំ​ផ្សេង​ៗ។ រៀន​ពី​ចំណុច​សំខាន់​ជំរុញ​ឲ្យ​ពួកគេ​ទទួល​បាន​ភាព​ប៉ិនប្រសព្វ ដែល​ផ្ដល់​ពួកគេ​នូវ​ទំនុក​ចិត្ត ក្នុង​ពេល​បំពេញ​ការងារ។

៣.ទទួល​យក​ភាព​បរាជ័យ

ពិត​ណាស់​គ្មាន​នរណា​ម្នាក់​ចង់​បរាជ័យ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​នោះ ត្រូវ​រៀន​ពី​ចំណុច​នេះ​សិន។ អ្នក​កាន់តែ​បរាជ័យ​ញឹកញាប់​ប៉ុណ្ណា ចំណេះ​ដឹង​កាន់តែ​ច្រើន​ប៉ុណ្ណឹង​ដែរ។ អ្នក​ត្រូវតែ​ចាំ​ទុក​ថា ការ​បរាជ័យ​នឹង​នាំ​អ្នក​ទៅ​រក​ចំណេះដឹង​ថ្មី​មួយ​បែប​ផ្សេង​ទៀត ដូចនេះ​កុំ​ខ្លាច​វា​ធ្វើ​អ្វី ព្រោះ​ជា​ផ្លូវ​នាំ​អ្នក​ទៅ​កាន់​ភាព​ជោគជ័យ​បាន៕

ចុចអាន៖ពេល​ស្ថិត​នៅ​វ័យ ២០ ឆ្នាំ អ្នក​គួរ​ធ្វើ​រឿង ៧ យ៉ាង​នេះ ដើម្បី​ជោគជ័យ​ ១០ ឆ្នាំ​ក្រោយ

ប្រភព៖ success ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម