Style សំពត់​មួយ​ណា ដែល​គិត​ថា​សម​នឹង​អ្នក? ជ្រើសរើស ១ ទើប​ដឹង​ពី​ខ្លួនឯង​កាន់តែ​ច្បាស់

  • 2018-05-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នក​មិន​ច្បាស់​អំពី​ខ្លួនឯង សូម​សាកល្បង​ធ្វើ​តេស្ត​ខាងក្រោម​នេះ ដោយ​ការ​ជ្រើសរើស​ style សំពត់​មួយ​ដែល​គិត​ថា​ខ្លួន​ចូលចិត្ត និង​សក្ដិសម។ ការ​ជ្រើសរើស​សម្លៀកបំពាក់​នឹង​ប្រាប់​អ្នក​ច្រើន អំពី​បុគ្គលិកលក្ខណៈ​ពិត​របស់​អ្នក៖

១.ជ្រើសរើស​យក​លេខ ១៖ អ្នក​គឺជា​មនុស្ស​ដែល​មាន​ទស្សនៈ​នយោបាយ

អ្នក​ជា​មនុស្ស​ពូកែ​សម្ដី និង​ចូលចិត្ត​ការ​វែកញែក​ត្រឹមត្រូវ។ អ្នក​ក៏​ដឹង​ពី​ថាមពល​របស់​អ្នក ដើម្បី​លើកកម្ពស់​ចក្ខុវិស័យ​ទូលំទូលាយ។

២.ជ្រើស​យក​លេខ ២៖ អ្នក​គឺជា​មនុស្ស​មាន​ភាព​ជា​មិត្ត

អ្នក គឺជា​មនុស្ស​មាន​មន្ត​ស្នេហ៍ មិត្តភាព រីករាយ​ជាមួយ​ជីវិត​រស់រវើក និង​ភាព​សុខដុម​ក្នុង​ហ្វូង​មនុស្ស។ អ្នក​ចូលចិត្ត​មាន​មិត្តភ័ក្ដិ​ច្រើន និង​មាន​ទំនាក់ទំនង​ល្អ។ អ្នក​ឲ្យ​តម្លៃ​ទៅ​លើ​មិត្តភាព និង​តែងតែ​ផ្ដល់​អាទិភាព​ដល់​មិត្ត​ជានិច្ច។

៣.យក​លេខ ៣៖ អ្នក គឺជា​នារី​ផ្អែមល្ហែម​ដ៏​គួរឲ្យ​ស្រលាញ់

អ្នក គឺជា​នារី​គួរឲ្យ​ស្រលាញ់ ដោយ​អ្នក​មាន​ភាព​ផ្អែមល្ហែម​សម្ដី​ធ្វើឲ្យ​គេ​ទន់​ចិត្ត​គ្រប់​គ្នា។ អ្នក​មាន​ចិត្ត​អាណិតអាសូរ​ខ្លាំង​ណាស់ ដោយ​ក្ដី​ស្រលាញ់​ពិត​ៗ។ អ្នក​មាន​ចិត្ត​ល្អ​សប្បុរស និង​ជួយ​ដល់​មនុស្ស​គ្រប់គ្នា។ អ្នក គឺជា​មិត្ត​ដ៏​ស្លូត​ត្រង់ និង​បរិសុទ្ធ ដែល​មិន​គិត​ពី​គ្រោះថ្នាក់ គ្មាន​ការ​ច្រណែន ឬ​ការ​បរិហារ​កេរ្តិ៍​របស់​អ្នក​ដទៃ។

៤.បើ​អ្នក​ជ្រើសរើស​លេខ ៤៖ ជា​ស្ត្រី​នៅ​ក្នុង​គ្រួសារ

អ្នក​ធ្វើការ​នឿយហត់ ឧស្សាហ៍​ព្យាយាម និង​មាន​ជំនាញ។ អ្នក​គឺជា​មនុស្ស​ដ៏​មាន​ទទួល​ខុស​ត្រូវ​ម្នាក់ និង​មាន​ការ​ព្រួយបារម្ភ​សម្រាប់​អ្នក​រាល់​គ្នា។ ពេល​ធ្វើ​អ្វី​មួយ អ្នក​មាន​ការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់។ អ្នក​ព្រួយបារម្ភ​និង​មាន​គំនិត​អវិជ្ជមាន​ក្នុង​ការ​គិត​អំពី​អនាគត ដោយសារ​តែ​ធម្មជាតិ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

៥.អ្នក​ជ្រើស​យក​លេខ ៥៖ ជា​មនុស្ស​ស្ងប់ស្ងាត់

អ្នក​គឺជា​មនុស្ស​មាន​ប្រាជ្ញា​ដែល​ទទួល​យក​ចំណុច​អាក្រក់ និង​ចំណុច​ល្អ​របស់​ខ្លួនឯង ហើយ​អ្នក​ក៏​បាន​ព្យាយាម​អភិវឌ្ឍ និង​ធ្វើឲ្យ​ខ្លួន​ល្អឥតខ្ចោះ​ផង​ដែរ។ គ្រាន់តែ​ការ​ធ្វើ​នោះ មិនមែន​សម្ញែង​ឲ្យ​គេ​ឯង​ដឹងឮ​តែ​ប៉ុណ្ណោះ។ អ្នក​ចង់​រៀន និង​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ខ្លាំង​ដោយ​មាន​ឆន្ទៈ​មោះមុត តែ​ អ្នក​មាន​អាថ៌កំបាំង ស្ងប់ស្ងាត់ កម្រ​បង្ហាញ​ពី​គំនិត​របស់​អ្នក​ដល់​អ្នកដទៃ លើកលែង​តែ​ពួកគេ​ជិតស្និទ្ធ​នឹង​អ្នក។ អ្នក​ក៏​មិន​មាន​ទំនាក់ទំនង​ច្រើន ហើយ​ចូលចិត្ត​នៅ​តែ​ម្នាក់ឯង។

៦.លេខ ៦៖ អ្នក​ជា​មនុស្ស​ទាក់ទាញ

អ្នក មាន​បុគ្គលិកលក្ខណៈ​រស់រវើក និង​លេចធ្លោ​នៅ​គ្រប់​ទីកន្លែង​ដែល​បាន​បង្ហាញ​ខ្លួន។ អ្នក​ចូលចិត្ត​រស់នៅ​បែប​មាន​សេរីភាព មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ និង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ហាញ​អ្វី​ដែល​មាន​ពី​ធម្មជាតិ​ចេញ​ទៅ​ក្រៅ។ អ្នក​តែងតែ​ឈរ​នៅ​ក្នុង​ហ្វូង​មនុស្ស​ដោយ​ភាព​រីករាយ និង​ជា​ មនុស្ស​រឹងមាំ ប៉ុន្តែ​មិន​ចូលចិត្ត​ការ​ជជែក​តវ៉ា៕

ចុចអាន៖ចង់​ដឹង​ថា​ខ្លួនឯង​ជា​មនុស្ស​ស្រី​បែប​ណា​មែន​ទេ? មើល​របៀប​អង្គុយ​នេះ​ទៅ ដឹង​ហើយ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម