ចង់​ដឹង​ថា​ខ្លួនឯង​ជា​មនុស្ស​ស្រី​បែប​ណា​មែន​ទេ? មើល​របៀប​អង្គុយ​នេះ​ទៅ ដឹង​ហើយ

  • 2018-05-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​ឯករាជ្យ​អាច​សម្រេចចិត្ត ឬ​ផ្លាស់ប្ដូរ​អ្វី​តាម​តែ​ចិត្ត​នឹង​ឃើញ​មែន​ឬ​ទេ? តើ​អ្នក​ចូលចិត្ត​ស្អាត និង​ឧស្សាហ៍​មែនទេ? តើ​អ្នក​ជា​មនុស្ស​ល្អិតល្អន់​ឬ​យ៉ាង​ណា? ចង់​ដឹង​ស្វែងយល់​ពី​ចរិត​លក្ខណៈ​របស់​អ្នក​តាមរយៈ​រូបភាព​អង្គុយ​របស់​ក្មេង​ស្រី​ដែល​អ្នក​គិត​ថា​ត្រូវ​ជាមួយ​ខ្លួន​ឯង​បំផុត។

១.របៀប​អង្គុយ​ទី ១

អ្នក គឺជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង និង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​បញ្ហា​ប្រឈម​ថ្មី ហើយ​អ្នក​ក៏​ជា​ប្រភេទ​មនុស្ស​ទទួល​យក​បញ្ហា​ប្រឈម​ទាំងអស់​ជាមួយ​ភាព​សុទិដ្ឋិនិយម ភាព​រីករាយ និង​ទំនុក​ចិត្ត។ អ្នក​ខិតខំ ដើម្បី​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ក៏​ជា​មនុស្ស​លេចធ្លោ​ម្នាក់​នៅ​ក្នុង​ចំណោម​មនុស្ស​មនុស្ស​ជាច្រើន។

២.របៀប​អង្គុយ​ទី ២

បើ​អ្នក​អង្គុយ​ដូច​រូបភាព​ទី ២ បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា អ្នក​មិន​ដែល​សម្រេចចិត្ត​លើ​អ្វី​ដោយ​ប្រើ​អារម្មណ៍ ឬ​បេះដូង​ឡើយ។ តែ​ អ្នក​ធ្វើការ​ដោយ​ឯករាជ្យ សម្រេចចិត្ត​ដោយ​ការ​ពិចារណា​ច្បាស់លាស់ គ្មាន​ការ​អន្តរាគមន៍ ឬ​ជំនួយ​ពី​នរណា​ម្នាក់។ ចាប់ពី​អាយុ ៣០ ឆ្នាំ ទៅ អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​បាន​យ៉ាង​ល្អ ហើយ​អាច​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីព ស្ថិត​នៅ​កម្រិត​កំពូល​ទៀត​ផង។

៣.របៀប​អង្គុយ​ទី ៣

អាច​និយាយ​បាន​ថា អ្នក​ជា​មនុស្ស​ហ្មត់ចត់ យុត្តិធម៌ ហើយ​ចង់​វិភាគ​អ្វី​ៗ​គ្រប់​យ៉ាង​ពី​ព័ត៌មាន​លំអិត​តិចតួច​បំផុត មុន​ពេល​ចាប់ផ្ដើម​បញ្ចេញ​មតិ។ ដោយសារ​តែ​រឿង​នេះ អ្នក​ច្រើនតែ​ចំណាយ​ពេល​យូរ ដើម្បី​ធ្វើ​ការ​សម្រេចចិត្ត ប៉ុន្តែ​អ្វី​ដែល​អ្នក​ផ្ដល់​ទៅ ជានិច្ចកាល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គ្រប់គ្នា។

៤.របៀប​អង្គុយ​ទី ៤

បើ​អ្នក​មាន​ទម្លាប់​អង្គុយ​ដូច​រូប​ខាងក្រោម​នេះ បង្ហាញ​ថា អ្នក​មិន​មាន​មហិច្ឆតា​ខ្លាំង​ពេក​ទេ អ្នក​ជា​មនុស្ស​ដឹង​ពី​សមត្ថភាព​របស់​ខ្លួនឯង និង​ពី​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ប៉ុណ្ណោះ។ អ្នក​តែងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​អ្នក​ជានិច្ច ដោយ​តែងតែ​ព្យាយាម​កែលំអ​ខ្លួនឯង​ជា​រៀងរាល់​ថ្ងៃ។ អ្នក​ក៏​ជា​ប្រភេទ​មនុស្ស​មិន​ចង់​ទទួល​យក​បញ្ហា​ប្រឈម​ថ្មី​ទេ ហើយ​អ្នក​ក៏​មិន​មាន​ឆន្ទៈ​ចាកចេញ​ពី​តំបន់​សុវត្ថិភាព ដើម្បី​ឈាន​ដល់​គោល​ដៅ៕

ចុចអាន៖មួយ​ណា​ជា Style សក់​ដែល​អ្នក​ចូលចិត្ត? រើស​មួយ ដើម្បី​ដឹង​ពី​បុគ្គលិកលក្ខណៈខ្លួនឯង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម