ដល់វ័យជាង៣០ឆ្នាំ តើត្រូវមានលុយក្នុងគណនីសន្សំប៉ុន្មានទើបសមរម្យ?
- 2018-05-25 02:44:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់វ័យជាង៣០ឆ្នាំ តើត្រូវមានលុយក្នុងគណនីសន្សំប៉ុន្មានទើបសមរម្យ?
អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានផ្ដល់ដំបូន្មានថា នៅពេលឈានដល់វ័យ៣៥ឆ្នាំ លុយសន្សំរបស់អ្នកគួរតែស្មើនឹងលុយបៀវត្សប្រចាំឆ្នាំគុណនឹង២។
នៅក្នុងវ័យ៣០ឆ្នាំ បើសិនជាអ្នករកចំណូលបាន២៥០០ដុល្លារក្នុងមួយឆ្នាំ នោះអ្នកត្រូវការលុយក្នុងគណនីសន្សំ២៥០០ដុល្លារដែរ។ ហើយនៅពេលមានវ័យឈានដល់៣៥ឆ្នាំ អ្នកត្រូវមានប្រាក់សន្សំយ៉ាងតិចលើប្រាក់បៀវត្សសរុបប្រចាំឆ្នាំរបស់អ្នក២ដង។ នេះបើតាមការផ្ដល់ដំបូន្មានរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Fidelity ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។ តែគោលដៅខាងលើជាក់ស្ដែងនឹងទិដ្ឋភាពសព្វថ្ងៃដែរឬទេ?
លោកស្រី Sonale Rodrigo វ័យ៣៤ឆ្នាំ អ្នកជំនាញលំដាប់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Tomorrow Financial Solutions ជាមួយបទពិសោធន៍ការងារ១៥ឆ្នាំរបស់ខ្លួនបានឲ្យដឹងថា គោលដៅខាងលើគឺមិនងាយសម្រេចបាននោះឡើយ ត្បិតសម័យគេត្រូវការចំណាយច្រើនដូចជា លុយមង្គលការ លុយរំលោះផ្ទះ លុយចិញ្ចឹមកូន លុយទំនុកបម្រុងឪពុកម្ដាយ ហើយអាចមានលុយត្រៀមពេលអត់មានការងារធ្វើទៀត។
“ជំនួសឲ្យការព្រួយបារម្ភខ្លាចក្រែងយើងមិនអាចសម្រេចគោលដៅខាងលើបាន អ្វីដែលសំខាន់ជាងគេនោះគឺយើងត្រូវដឹងថាយើងកំពុងដើរត្រូវទិសដៅឬអត់ ទើបប្រសើរជាង” លោកស្រីឲ្យដឹង។ លោកស្រីក៏បានឲ្យដឹងដែរថា គោលដៅដែលមានប្រាក់សន្សំស្មើនឹងប្រាក់បៀវត្សប្រចាំឆ្នាំគុណនឹង២ គឺមានអត្រាសម្រេចស្ដួចស្ដើងណាស់ ដូចនេះ គោលដៅដែលមានប្រាក់សន្សំស្មើនឹងប្រាក់ខែ៣ ទៅ៦ខែមើលទៅគឺជាក់ស្ដែងជាង។ ក្រៅពីនេះ អ្នកជំនាញខាងលើក៏បានផ្ដល់ដំបូន្មានសន្សំប្រាក់សម្រាប់វ័យផ្សេងៗគ្នាផងដែរ៖
វ័យ២០ឆ្នាំ៖
ត្រូវផ្ដោតអារម្មណ៍លើការសងបំណុលដែលបានខ្ចីសម្រាប់ការរៀនសូត្រ និងចាប់ផ្ដើមសន្សំកាន់តែច្រើនកាន់តែប្រសើរ។ ក្រៅពីនោះ នៅក្នុងវ័យនេះ អ្នកឧស្សាហ៍ប្ដូរការងារ ដូចនេះដើម្បីបន្ថយបន្ទុកខ្លះ មិនទាន់ចាំបាច់ទិញធានារ៉ាប់រងក៏បាន។
វ័យ៣០ឆ្នាំ៖
ក្នុងវ័យនេះ អ្នកត្រូវកាត់បន្ថយបំណុលកាន់តែច្រើនកាន់តែល្អ និងព្យាយាមមានគណនីសន្សំសម្រាប់ករណីបន្ទាន់ ហើយអាចចាប់ផ្ដើមវិនិយោគតិចតួចជាប្រចាំខែ។
វ័យ៤០ឆ្នាំ៖
នេះគឺពេលវេលាដែលអ្នកគួរវិនិយោគឲ្យបានច្រើនដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន។ ជំនួសឲ្យការចាំស៊ីការពីធនាគារ អ្នកគួរយកលុយមកវិនិយោគវិញ។ ក្រៅពីនេះ គួរផ្ញើលុយនៅធនាគារ យ៉ាងតិច២ក្រែងលោមានរឿងហេតុមិនល្អកើតឡើងចំពោះធនាគារមួយ ហើយត្រូវប្រៀបធៀបថា ធនាគារណាមានអត្រាការប្រាក់ខ្ពស់ជាងគេ៕ ចុចអាន៖
មុនអាយុ ៣០ ឆ្នាំ ស្រីៗត្រូវធ្វើរឿងទាំងនេះឲ្យបានដាច់ខាត ទោះមិនទាំងអស់ក៏ខ្លះៗដែរ
ស្រីៗចង់បានជីវិតសុខស្រួលជាងនេះ ត្រូវគិតគូរផ្លាស់មកធ្វើរឿងទាំងនេះឲ្យបាន