ស្រីៗចង់បានជីវិតសុខស្រួលជាងនេះ ត្រូវគិតគូរផ្លាស់មកធ្វើរឿងទាំងនេះឲ្យបាន
- 2018-04-22 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចង់បានជីវិតសុខស្រួលជាងនេះ ត្រូវគិតគូរផ្លាស់មកធ្វើរឿងទាំងនេះឲ្យបាន
បើចង់បានជីវិតឲ្យកាន់តែប្រសើរជាងពេលនេះ ស្រីៗគួរតែងាកមកធ្វើរឿងទាំងនេះម្ដង។ ព្រោះវាជួយជំរុញខ្លួនអ្នកឲ្យរកឃើញផ្លូវត្រូវ និងមានជីវភាពសុខស្រួលជាងពេលមុន៖
១.ក្រោកពីព្រឹកបន្តិច និងចម្អិនអាហារពេលព្រឹកខ្លួនឯង
ទម្លាប់មិនល្អរបស់មនុស្សមិនជោគជ័យ គឺថាពួកគេឆ្លៀតយកឱកាសពេលព្រឹកគេងបន្ត។ ការក្រោកពីព្រលឹមផ្ដល់ឲ្យអ្នកនូវពេលវេលាច្រើន ដើម្បីធ្វើការលើគោលដៅ ខណៈការដែលញ៉ាំអាហារពេលព្រឹកចម្អិនខ្លួនឯងមានសុខភាពល្អ។ លើសពីនេះ វាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងជួយដល់ការសម្រកទម្ងន់។
**២.មានចិត្តសប្បុរសដល់អ្នកដទៃ**
ការមានចិត្តសប្បុរសចំពោះអ្នកដទៃ ធ្វើឲ្យមនុស្សមានអារម្មណ៍ល្អ។ អាថ៌កំបាំងមួយក្នុងចំណោមភាពអាថ៌កំបាំងដ៏អស្ចារ្យបំផុតនៃបុគ្គលិកលក្ខណៈដ៏គួរឲ្យទាក់ទាញ គឺការធ្វើទានដោយរីករាយ។នៅពេលអ្នកអនុវត្តសេចក្ដីសប្បុរស អ្វីដែលទទួលបានមកវិញ គឺការស្រូបយកថាមពលវិជ្ជមាន។
៣.ផ្លាស់ប្ដូរបរិយាកាស
កន្លងមកអ្នកអាចរីកចម្រើនប្រកបដោយភាពច្នៃប្រឌិតមធ្យមហើយ។ បើផ្លាស់ប្ដូរទេសភាពម្ដងវានឹងជួយឲ្យខួរក្បាលអ្នកកាន់តែស្រឡះ ធ្វើអ្វីក៏បានជោគជ័យ។ សាកស្វែងយល់ពីទីកន្លែងផ្សេងៗគ្នានៅប្រទេស ឬមើលរឿងថ្មី ដែលធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ។ ចូលក្នុងទម្លាប់ថ្មីៗ អ្នកនឹងរកឃើញគំនិតថ្មីដែរជាក់ជាមិនខាន។
៤.កំណត់គោលដៅរយៈពេលខ្លី
មនុស្សដែលធ្វើអ្វីមួយមិនបានកំណត់គោលដៅ តែងតែនិយាយថាក្នុងមួយឆ្នាំនេះពួកគេមិនមែនសេសសល់អ្វីសោះ។ បើអ្នកគ្មានគោលដៅច្បាស់លាស់ក្នុងរយៈពេលមួយឆ្នាំពេញ អ្នកគួរតែធ្វើវាក្នុងរយៈពេល ៣ ខែម្ដង នោះអ្នកនឹងឃើញវានៅសេសសល់អ្វីខ្លះហើយ។ ការកំណត់គោលដៅរយៈពេលខ្លី នាំអ្នកឈានទៅសម្រេចគោលដៅរយៈពេលវែង។
៥.ប្រើទូរសព្ទឲ្យមានប្រយោជន៍
សម័យនេះហើយនរណាក៏គេប្រើ smartphone ដែរ តែអ្នកប្រើធ្វើតែរឿងមិនបានការ ទើបគ្មានឃើញផលអ្វីបានពីវា។ ទុកវាជាឧបករណ៍រកលុយវិញ ទើបអ្នកអាចទទួលបានអត្ថប្រយោជន៍ពីវាដោយមិនយកលុយទៅទិញនាំខាតទទេៗ។
៦.គេងឲ្យបានច្រើន
ការគេងគឺមានសារៈសំខាន់ណាស់។ វាជាពេលដែលរាងកាយរបស់យើងជាសះស្បើយ និងបញ្ចូលថាមពលឡើងវិញ។ នៅពេលអ្នកបានសម្រាកគ្រប់គ្រាន់ ខួរក្បាលស្វាងស្រឡះល្អ ធ្វើអ្វីក៏បានជោគជ័យ៕
ចុចអាន៖សញ្ញាបង្ហាញថាអ្នកធុញថប់នឹងជីវិតខ្លួនឯងខ្លាំង និងវិធីដោះស្រាយឲ្យទាន់ពេល