តូច​ចិត្ត​ណាស់! អ្នក​ខ្លះ​ញ៉ាំ​ឆ្អែត ពោះ​ឡើង​រាប​ស្មើ ឯ​អ្នក​ខ្លះ​ញ៉ាំ​ឆ្អែត​ហើយ អាវ​សឹង​តែ​ប្រេះ​ថ្នេរ

  • 2018-05-24 03:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​រាង​ស្គម ឬ​គ្រាន់​តែ​មូល​ក្ដី តែ​សម្រាប់​មនុស្ស​មួយ​ចំនួន ឲ្យ​តែ​បាយ​រួច​ដឹង​តែ​ពោះ​ប៉ុន​ពាង ទោះ​បី​មិន​មាន​រាង​ធាត់​ក៏​ដោយ។

ការ​ហូប​ចុក​គឺ​ជា​សុភមង្គល​មួយ​សម្រាប់​មនុស្ស​ខ្លះ ទោះ​បី​ជា​នៅ​លីវ​អត់​គូ ក៏​បាន​ដែរ ឲ្យ​តែ​បាន​ញ៉ាំ​អី​ឆ្ងាញ់​ៗ​ក៏​ពួក​គេ​សប្បាយ​ចិត្ត​ទៅ​ហើយ។ ការ​ញ៉ាំ​អាច​ជួយ​ឲ្យ​ពួក​គេ​បំបាត់​ស្ត្រេស បំភ្លេច​រាល់​ទុក្ខ​កង្វល់​នានា។ យ៉ាងណាមិញ មិន​មែន​អ្នក​ណា​ក៏​មាន​ភ័ព្វសំណាង ញ៉ាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ដុះ​ក្បាល​ពោះ​នោះ​ដែរ។ ពោល​គឺ​អ្នក​ខ្លះ មាន​រាង​ស្គម​មែន​ពិត តែ​ហើម​តែ​ក្បាល​ពោះ​រាល់​ពេល​ញ៉ាំ​ឆ្អែត។

ថ្មី​ៗ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ចិន​ មនុស្ស​ជា​ច្រើន​បាន​បង្ហោះ​បក​ស្រាយ​ពី​វិបត្តិ​របស់​ខ្លួន​នៅ​ពេល​ត្រូវ​ឪពុក​ម្ដាយ​ស្មាន​តែ​មាន​​ផ្ទៃ​ពោះ ពេល​បង្ហោះ​រូប​ពោះ ក្រោយ​ពេល​ញ៉ាំ​ឆ្អែត។ តាម​នោះ​ដែរ ពួក​គេ​ត្រូវ​ពន្យល់​ប្រាប់​អ្នក​មាន​គុណ​ថា ពួក​គេ​គ្រាន់​តែ​ញ៉ាំ​ឆ្អែត​ទៅ​ពោះ​ធំ​តែ​ប៉ុណ្ណោះ មិនបាន​មាន​កូន​អី​ទេ៕

ចុចអានអត្ថបទ​ពី​វិធី​សម្រក​ក្បាល​ពោះ៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel