គូស្នេហ៍ណាអាចធ្វើរឿង ៧ យ៉ាងនេះបាន បញ្ជាក់ថា ជីវិតគូពួកគេរីករាយបំផុត
- 2018-05-11 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ណាអាចធ្វើរឿង ៧ យ៉ាងនេះបាន បញ្ជាក់ថា ជីវិតគូពួកគេរីករាយបំផុត
មិនបាច់ខំប្រឹងបញ្ចេញឲ្យគេដឹងថា អ្នកជាគូស្នេហ៍ដែលសមគ្នាជាងគេនោះទេ។ គ្រាន់តែស្មោះត្រង់ តស៊ូ និងជឿទុកចិត្តគ្នាទៅវិញទៅមកគ្រប់គ្រាន់ហើយ។ ដូចនេះបើអាចធ្វើរឿងទាំងប៉ុន្មានខាងក្រោមនេះបាន បញ្ជាក់ថា គូអ្នកមានជីវិតរីករាយបំផុត៖
១.មិនខ្វល់រឿងអ្នកក្រៅ
អ្នកទាំងពីរមិនដែលឈ្លោះគ្នា ព្រោះតែរឿងរបស់អ្នកដទៃឡើយ។ ផ្ទុយទៅវិញគូអ្នកតែងតែមមាញឹកនឹងការងាររៀងៗខ្លួន ព្រោះចង់ចំណាយពេលឲ្យមានប្រយោជន៍ ហើយអាចជួយដល់មនុស្សខ្លួនស្រលាញ់រីកចម្រើនទៀតផង។ គូណាដែលឧស្សាហ៍ទាស់ទែងគ្នា ព្រោះជួយអ្នកដទៃ គូនោះគ្មានសុភមង្គលទេ។
២.បង្អាប់អ្នកដទៃ សរសើរដៃគូខ្លួន
កុំប្រៀបធៀបដៃគូខ្លួន ទៅនឹងដៃគូអ្នកដទៃ ព្រោះមានតែធ្វើឲ្យអ្នកទាំងពីរឈ្លោះទាស់ទែងគ្នាប៉ុណ្ណោះ។ តែបើគូណាចូលចិត្តលើកទឹកចិត្ត និងសរសើរម្ចាស់ចិត្តខ្លួន ហើយទៅបង្អាប់គេផ្សេង។
៣.មិនគិតពីខ្លួនឯងពេក
«ស្រលាញ់ជាការលះបង់» ពាក្យនេះពិតជាត្រឹមត្រូវណាស់ តែមិនមែនលះបង់មនុស្សខ្លួនស្រលាញ់ឲ្យទៅអ្នកផ្សេងឡើយ។ ការលះបង់សំដៅទៅលើពេលវេលា ដោយចេះបែងចែកឲ្យដៃគូ លះបង់តម្រូវការផ្ទាល់ខ្លួន បំពេញចិត្តម្ខាងទៀត លះបង់សេចក្ដីសុខខ្លួន ដើម្បីគូស្នេហ៍ជាដើម។ អ្នកខ្លះសុខចិត្តទិញរបស់ល្អឲ្យម្ចាស់ចិត្ត ទាំងដែលខ្លួនឯងប្រើរបស់ជជុះៗតម្លៃថោក។
៤.មានប្រាក់សន្សំទុករៀងខ្លួន
មានគូស្នេហ៍មិនតិចទេ ដែលឈ្លោះគ្នាព្រោះតែបញ្ហាប្រាក់នេះ។ ម្នាក់ខិតខំចាយវាយខ្ជះខ្ជាយ ដល់ពេលមានការចាំបាច់ បែរជាគ្មានប្រាក់សម្រាប់ដោះស្រាយបញ្ហា ទាំងនេះហើយដែលជាមូលហេតុនាំឲ្យពួកគេមិនមានក្ដីសុខ។ គួរតែចេះសន្សំលុយទុករៀងខ្លួន ពេលមានអាសន្ន អាចរ៉ៃគ្នាមកបង្គ្រប់បាន។
៥.មិនរិះគន់គ្នាចំពោះមុខអ្នកដទៃ
នៅចំពោះមុខអ្នកដទៃ អ្នកត្រូវតែការពារគូស្នេហ៍ ទោះមានកំហុសខ្លះក៏ដោយ មិនគួរបង្អាប់គ្នាឡើយ។ តែពេលមានឱកាសនៅតែពីរនាក់ អ្នកគួរតែនិយាយពីបញ្ហានោះ ដោយមិនមែនជាការរិះគន់នាំឲ្យអន់ចិត្តនឹងគ្នា។
៦.មិនត្រួតត្រាគ្នា
ព្រោះតែចង់ឲ្យដៃគូល្អ អ្នកខ្លះរៀបចំចាត់ចែងគូសវាសផ្លូវជីវិតឲ្យតែម្ដង។ តែនោះជាការត្រួតត្រាដែលធ្វើឲ្យម្ខាងទៀតស្រ្តេស និងគ្មានក្ដីសុខផ្លូវកាយ ផ្លូវចិត្តទៅវិញ។ យល់ល្អ អ្នកគ្រាន់តែបញ្ចេញមតិណែនាំ ឬបង្ហាញផ្លូវដល់ម្ខាងទៀតទៅបានហើយ។
៧.បញ្ហាប្រចណ្ឌ
ការមិនប្រចណ្ឌសោះរបស់គូស្នេហ៍ ក៏មិនគួរដែរ តែក៏មិនមែនប្រចណ្ឌរករឿងមិនលោះពេល ឬប្រចណ្ឌមិនដឹងបងប្អូនមិត្តភ័ក្ដិអីដែរ។ គូស្នេហ៍ណាដែលមានបញ្ហាប្រចែប្រចណ្ឌច្រើន គ្មានទេជីវិតរីករាយ ហើយមិនអាចស្រលាញ់គ្នាបានយូរអង្វែងឡើយ៕
ចុចអាន៖បើមិនចង់ក្លាយជាគូកម្មទេ ស្រីៗគួរជៀសវាងរៀបការជាមួយបុរស ៥ ប្រភេទនេះ