បើមិនចង់ក្លាយជាគូកម្មទេ ស្រីៗគួរជៀសវាងរៀបការជាមួយបុរស ៥ ប្រភេទនេះ
- 2018-05-10 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ក្លាយជាគូកម្មទេ ស្រីៗគួរជៀសវាងរៀបការជាមួយបុរស ៥ ប្រភេទនេះ
មិនមែនមនុស្សប្រុសគ្រប់គ្នាសុទ្ធតែមិនល្អនោះទេ តែស្រីៗត្រូវចំណាយពេលសិក្សាពីចិត្ត និងអត្តចរិតរបស់គេឲ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តរៀបការ។ ព្រោះរៀបការ គឺជាសុភមង្គលពេញមួយជីវិតរបស់មនុស្សស្រី ហើយបើរៀបការប៉ះចំមនុស្សប្រុសល្អ នឹងងក្លាយជាគូគាប់ តែបើសិនរៀបការប៉ះចំប្រុសចរិត ៥ ប្រភេទនេះនឹងក្លាយជាគូកម្មជាក់ជាមិនខាន៖
១. មនុស្សប្រុសចិត្តភ្លើង
ប្រុសចិត្តដូចភ្លើង គឺជាមនុស្សចិត្តស្រាលឆាប់ ខឹងច្រឡោត និងក្រេវក្រោធណាស់។ មនុស្សប្រុសប្រភេទនេះមិនចេះទប់ចិត្ត ហើយអាចឈានដល់ការបង្កហិង្សាផ្សេងៗដល់ប្រពន្ធកូននៅពេលខ្លួនខឹងម្ដងៗទៀតផង។
២. មនុស្សប្រុសត្រចៀកស
ជាមនុស្សដែលមិនចេះវិនិច្ឆ័យ ចូលចិត្តស្ដាប់សម្ដីអ្នកដទៃជាជាងអ្នកផ្ទះខ្លួន និងមិនដែលមានទំនុកចិត្តលើប្រពន្ធកូនឡើយ។ ប្រុសបែបនេះ តែងតែដាក់កំហុសលើប្រពន្ធ ធ្វើឲ្យនាងរស់នៅជាមួយស្ត្រេស ច្រើនជាងសប្បាយចិត្ត។
**៣. មនុស្សប្រុសវក់តែការងារ**
ការរកលុយមកផ្គត់ផ្គង់គ្រួសារ គឺជាកាតព្វកិច្ចរបស់មេគ្រួសារ ប៉ុន្តែលុយតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ។ គ្រួសារមានសុភមង្គលគឺត្រូវមានពេលវេលាឲ្យគ្នា និងមានពេលជួបជុំគ្នាកម្សាន្ត មិនមែនពលីកម្លាំង ពេលវេលាទាំងអស់លើតែការងារមួយមុខនោះទេ។
៤. មនុស្សប្រុសអ្នកមាន
ធម្មតារៀបការចូលក្នុងគ្រួសារខាងប្រុសអ្នកមានខ្លាំងជាងតិច ឬច្រើនតែងតែមានការប្រៀបធៀបទៅលើខាងគ្រួសារអ្នក។ អ្នកអាចរស់នៅគ្រាំចិត្តបើប៉ះចំប្ដីអ្នកមានតែលំអៀងខាងគ្រួសារគេ។
៥. មនុស្សប្រុសប្រច័ណ្ឌ
ការប្រច័ណ្ឌព្រោះស្រលាញ់ ប៉ុន្តែបើប្រច័ណ្ឌគ្រប់រឿង និងរៀងរាល់ថ្ងៃបង្កជាជម្លោះ ព្រមទាំងហិង្សាដែលធ្វើឲ្យគ្រួសារប្រេះស្រាំ ពិតជាកម្មក្រាស់ហើយ។ ការស្រលាញ់ពិតប្រាកដ ជាការជឿទុកចិត្ត យល់អធ្យាស្រ័យ អត់ឱន ឲ្យគ្នាទៅវិញទេ៕