វត្ថុចាំបាច់ ៤ យ៉ាងរបស់នារីសម័យថ្មី ទុកបន្ថែមភាពស្រស់ស្អាតពីលើសម្លៀកបំពាក់
- 2018-05-10 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ថុចាំបាច់ ៤ យ៉ាងរបស់នារីសម័យថ្មី ទុកបន្ថែមភាពស្រស់ស្អាតពីលើសម្លៀកបំពាក់
គ្រឿងអលង្ការ ខោអាវ ស្បែកជើងគឺជារបស់ដែលមនុស្សស្រីមិនអាចខ្វះបាន ដើម្បីតុបតែងខ្លួន។ ដូចនេះពេលស្លៀកពាក់បានស្អាតហើយ ត្រូវចេះរកអ្វីមកបន្ថែម ទើបឃើញស្អាតទាំងព្រម។ ខាងក្រោមជាអ្វីដែលស្រីៗសម័យនេះ មានជាចាំបាច់៖
១.ក្រវិលវែង
អ្នកមានទម្រង់មុខមូល ស៊ីគ្នាជាមួយក្រវិលវែងៗបំផុត។ តែសម្រាប់អ្នកមានទម្រង់មុខផ្សេងក៏អាចពាក់ក្រវិលវែងបានដែរ ហើយអាចពាក់តែក្រវិល ដោយគ្មានគ្រឿងអលង្ការផ្សេងទៀត ទើបមើលទៅស្អាតមិនស្កេកស្កះ។
២.មួក
មួកបែបនេះ គឺជាគ្រឿងដ៏ពេញនិយមនាពេលថ្មីៗនេះ។ ដោយសារតែវាអាចពាក់បានគ្រប់កន្លែង និងជួយបិទបាំងពន្លឺថ្ងៃ ផ្ដល់ឲ្យផ្ទៃមុខសស្អាត។
៣.វ៉ែនតា
មិនត្រឹមតែជួយការពារភ្នែកពីធូលី ពន្លឺទេ តែវាសមរម្យសម្រាប់នារីដែលមើលទៅឡូយឆាយ និងដើរទាន់សម័យកាល។
៤.បូក្រណាត់
បូបែបនេះសក្ដិសមជាមួយនារីគ្រប់កាលៈទេសៈ ជាពិសេសនៅរដូវក្ដៅ។ ជួយការពារសក់មិនឲ្យទក់ និងបន្ថែមភាពស្រស់ស្អាតប្លែក ជាពិសេសពេលទៅលេងសមុទ្រម្ដងៗ គឺមិនអាចខ្វះបានឡើយ៕
ចុចអាន៖១៤ វិធីអាចជួយឲ្យនារីៗ ជ្រើសរើសសម្លៀកបំពាក់ចូលរួមកម្មវិធីបានស្រស់ស្អាតជាងគេ