១៤ វិធីអាចជួយឲ្យនារីៗ ជ្រើសរើសសម្លៀកបំពាក់ចូលរួមកម្មវិធីបានស្រស់ស្អាតជាងគេ
- 2018-05-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៤ វិធីអាចជួយឲ្យនារីៗ ជ្រើសរើសសម្លៀកបំពាក់ចូលរួមកម្មវិធីបានស្រស់ស្អាតជាងគេ
សម្លៀកបំពាក់ខ្លះនឹងធ្វើឲ្យអ្នកមើលទៅស្រស់បំព្រង ប៉ុន្តែវាក៏អាចធ្វើឲ្យពិបាកនៅមិនបានយូរក្នុងពិធីជប់លៀងបានដែរ។ ដូចនេះ កញ្ញា សូមណែនាំពីរបៀបរើសសម្លៀកំពាក់ឲ្យស៊ីនឹងកម្មវិធី ហើយនៅតែរក្សាបានភាពស្រស់ស្អាតរហូត៖
១.សម្លៀកបំពាក់កុំវែងពេក
សម្លៀកបំពាក់វែងពេកមិនមែនជាជម្រើសត្រឹមត្រូវ សម្រាប់កម្មពិធីជប់លៀងនោះទេ តែវាសមនឹងការដើរលើកម្រាលព្រំនៃកម្មពិធីអ្វីមួយជាង។ កុំភ្លេចថា ពេលចូលរួមជប់លៀងញ៉ាំអាហារពេលល្ងាចនឹងមានការរាំ ហើយរ៉ូបបែបនោះអាចធ្វើឲ្យអ្នកមានការលំបាកច្រើន។ មានជម្រើសល្អមួយសម្រាប់ពិធីជប់លៀងដែលអ្នកអាចមើលទៅភ្លឺត្រចះត្រចង់ គឺរ៉ូបត្រឹមជង្គង់។
**២.មិនមែនសម្លៀកបំពាក់ពណ៌ខ្មៅ**
សម្លៀកបំពាក់ពណ៌ខ្មៅជាមិនមែនជាគំនិតល្អទេ។ ពិធីជប់លៀង ឬមង្គលការ អ្នករៀបចំចង់ឲ្យអ្នកចូលរួមមានភាពសប្បាយរីករាយ ប៉ុន្តែពណ៌ខ្មៅអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អ។ អ្នកអាចឆ្លៀករ៉ូប ឬឈុតពណ៌ បៃតង ក្រហម លឿង និងពណ៌ដទៃទៀត។ ប៉ុន្តែបើកម្មវិធីតម្រូវឲ្យពាក់ពណ៌ខ្មៅ អ្នកគួរលម្អដោយគ្រឿងអលង្ការភ្លឺចិញ្ចាច ហើយកាបូបស្បែក និងស្បែកជើងគឺមិនមែនខ្មៅ។
៣.ក្រណាត់មានគុណភាពទាប
គ្មាននរណាមើលទៅល្អក្នុងសម្លៀកបំពាក់ដែលធ្វើក្រណាត់មានតម្លៃទាប។ ជាទូទៅស្រីពេលចូលរួមកម្មវិធីណាមួយកុំជ្រើសរើសក្រណាត់រលោងស្ដើងៗអី ព្រោះមិនស្រស់ស្អាតទាល់តែសោះ។ យកល្អអ្នកគួរស្លៀកពាក់រ៉ូបណាដែលមានសាចទន់ដែលមានតម្លៃសមល្មម។
៤.ស្លៀកពាក់តឹង
ការស្លៀកពាក់តឹងតែង អាចជាជម្រើសល្អមួយ ដើម្បីឲ្យឃើញរូបស្អាតដូចជា ទ្រូង ចង្កេះ ត្រគាក។ បើអ្នកមិនមានសម្លៀកបំពាក់បែបនេះទេ អ្នកអាចបន្ថែមខ្សែក្រវាត់តូចមួយត្រង់ចង្កេះក៏បាន។
៥.ស្រោមបារ
នៅពេលអ្នកជ្រើសរើសស្លៀកខ្លីទៅកម្មវិធី តែមិនទុកចិត្តជើងខ្លួនឯង អ្នកគួរតែជ្រើសរើសស្រោមបារ។ ប៉ុន្តែជាស្រោមបារដែលគ្មានក្បាច់រចនាអ្វីទាំងអស់ ពោលគឺលោតឲ្យស៊ីនឹងសម្លៀកបំពាក់ និងពណ៌ស្បែក។
៦.ឈុតរោមសត្វ
ឈុតបែបនេះសមស្របសម្រាប់ព្រឹត្តិការណ៍សំខាន់ៗប៉ុណ្ណោះ។ តែប្រសិនបើអ្នកពិតជាចង់ប្រើរោមសត្វ ដើម្បីតុបតែងខ្លួនមែននោះ អាចពាក់ជាក្រវិលតូចៗ ឬកាបូបដៃជាដើម។
៧.ក្រឡាខ្លា
នៅក្នុងកម្មវិធីជប់លៀង សម្លៀកបំពាក់ក្រឡាខ្លារខិនធ្វើឲ្យអ្នកមើលទៅមិនសូវល្អ។ អ្នកអាចយកម៉ូដដែលមានរូបផ្កា ឬដើមឈើតូចល្មម មិនសូវរង្វើលមកស្លៀកពាក់ជំនួសម៉ូដក្រឡាខ្លាបាន។
៨.គ្រឿងអលង្ការកុំច្រើនពេក
បើអ្នកស្លៀកពាក់ច្រើនជាន់ និងច្រើនពណ៌ហើយ កុំបន្ថែមគ្រឿងអលង្ការធំៗច្រើនទៀតអី ព្រោះមើលទៅដូចដើមឈើណូអែល។ តែបើស្រលាញ់គ្រឿងលម្អខ្លួនបែបនេះ គួរពាក់តែក្រវិលមួយទៅបានហើយ។
៩.ស្បែកជើងមិនសមរម្យ
អ្នករចនាម៉ូដទាំងអស់គិតថា ជម្រើសដ៏ល្អបំផុតសម្រាប់ពិធីជប់លៀង គឺស្បែកកែងជើង។
១០.ខោអាវគេង និងខោអាវកីឡា
សម្លៀកបំពាក់បែបនេះដ្បិតតែមានផាសុខភាព ប៉ុន្តែមើលទៅអ្នកខុសគេទាំងស្រុង។ បើអ្នកមិនចង់ស្លៀករ៉ូបទៅចូលរួមកម្មវិធីមែន អាចអាចស្លៀកឈុតអាវជាប់ខោរឹបរាងជំនួសបាន។
១១.បូ
អ្នកមិនគួរតែងខ្លួនទៅកម្មវិធី ដោយមានទាំងបូដូចកូនក្មេងនោះទេ។
១២.រ៉ូបរដូវក្តៅ
សម្លៀកបំពាក់បែបនោះសមនឹងទៅលេងសមុទ្រច្រើនជាង។ អ្នកអាចស្លៀករ៉ូបខ្លីលោតពណ៌សជំនួសរ៉ូបផ្កាតូចៗញឹកស្អេក ហើយសំយេះស្មាបាន។
១៣.សម្លៀកបំពាក់មិនមានទំនុកចិត្ត
អ្នកចង់ស្អាត សិចស៊ី តែគ្មានទំនុកចិត្ត ដូចនេះកុំស្លៀកវាអី។ ជ្រើសរើសម៉ូដណាដែលនៅតែសិចស៊ី ហើយធ្វើឲ្យខ្លួនមានភាពជឿជាក់វិញ។
១៤.ជៀសវាងសម្លៀកបំពាក់ការិយាល័យ
បើអ្នកគ្មានពេលទៅប្ដូរសម្លៀកបំពាក់ក្រោយចេញពីធ្វើការ អ្នកអាចជ្រើសរើសរ៉ូបនោះមកស្លៀកឲ្យហើយ និងពាក់អាវធំពីក្រៅ។ ក្រោយពេលយប់ការងារ ដោះតែអាវក្រៅចេញ អ្នកអាចទៅចូលរួមបានយ៉ាងស្រស់ស្អាត៕
ចុចអាន៖ប្រយ័ត្នគេនិយាយដើមថាភ្លាវ បើសម្លៀកបំពាក់ និងស្បែកជើងអត់ស៊ីគ្នាបែបនេះ