គិតថា​រូប​មួយ​ណា​​ជា​អ្នក​មាន​ពិត​ប្រាកដ? ឆ្លើយ​ហើយ​នឹង​ដឹង​ពី​​​​រឿង​លុយ​កាក់​របស់​អ្នក​!

  • 2018-05-08 07:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចាត់​ទុក​ថា​អ្នក​ណា​ម្នាក់​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ឬ​គ្មាន ​​​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​មើល​លើ​រូបរាង​ និង​ការ​តុបតែង​ខ្លួន​ខាង​ក្រៅ។ ដោយ​សារ​តែ​បែប​នេះ ទើប​វិញ្ញាសា​ធ្វើ​តេស្ត​​អត្តចរិត​មនុស្ស​ដោយ​ប្រើ​រូប​ភាព​ខាង​ក្រោម​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​មើល​ដឹង​ពី​ចរិត​លក្ខណៈ​បុគ្គល តាម​រយៈ​ការ​ទាយ​។

សូម​មើល​រូប​ខាង​ក្រោម​នេះ ថា​រូប​មួយ​ណា​ដែល​អ្នក​គិត​ថា​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ពិត​ប្រាកដ? ចម្លើយ​ដែល​អ្នក​រើស​នឹង​ប្រាប់​ថា អ្នក​ជា​មនុស្ស​បែប​ណា​ចំពោះ​រឿង​លុយ​កាក់ ហើយ​កុំ​ភ្លេច​ផ្ទៀងផ្ទាល់​ផង​ថា តើ​ត្រូវ​បាន​កម្រិត​ណា!​​

រូប​គ្រួសារ

​សម្រាប់​អ្នក​ ការ​ក្លាយ​ជា​អ្នក​មាន​គឺ​មាន​ន័យ​​ធំធេង​ណាស់។ អ្នក​ដឹង​ច្បាស់​ថា លុយ​ពិត​ជា​សំខាន់​សម្រាប់​ការ​រស់នៅ​ ដូច្នេះ​ហើយ​អ្នក​បាន​ខិត​ខំ​ប្រឹង​រក​លុយ​ឱ្យ​បាន​គ្រប់​គ្រាន់ និង​ហ៊ាន​ចំណាយ​លើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែ​អ្នក​ក៏​ដឹង​ច្បាស់​ថា​ត្រូវ​ឈប់​ត្រឹម​ណា​ដែរ។ អ្នក​ដឹង​ពី​តម្រូវ​ការ និង​ចេះ​សន្សំសំចៃ​បាន​យ៉ាង​ល្អ​សម្រាប់​ពេលវេលា​ខ្វះ​ខាត​នៅ​ថ្ងៃ​ណា​មួយ។

រូប​បុរស​និង​សត្វ​ឆ្កែ

ទ្រព្យ​សម្បត្តិ​និង​អំណាច​ មាន​ន័យ​ស្រដៀង​គ្នា​សម្រាប់​អ្នក។ អ្នក​តែង​គិត​ថា មាន​លុយ​អាច​នាំ​អំណាច​ដល់​ខ្លួន​។ អ្នក​ជា​មនុស្ស​ដែល​មាន​អត្តចរិត​រឹង​មាំ និង​ជា​អ្នក​ដឹក​នាំ ហើយ​ក៏​ជា​គំរូ​ដែល​មនុស្ស​មួយ​ចំនួន​ចង់​ធ្វើ​តាម។ ប៉ុន្តែ​ពេល​ខ្លះ​ អ្នក​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ឡើយ ហើយ​អ្នក​តែង​បដិសេធ មិន​ទទួល​យក​គំនិត​របស់​អ្នក​ដទៃ​ឡើយ បើ​អ្នក​គិត​ថា​អ្វី​មួយ​ត្រឹម​ត្រូវ​ហើយ​នោះ។ តែ​ទោះ​យ៉ាង​ណា អ្នក​តែង​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។

នារី​តែង​ខ្លួន​ឆើតឆាយ

អ្នក​ជា​មនុស្ស​ដែល​ទុក​ការ​គិត​របស់​អ្នក​ដទៃ​ជា​សំខាន់។ អ្នក​តែង​ចង់​ឱ្យ​គេ​មើល​មក​ឃើញ​រៀបរយ អស្ចារ្យ និង​ភ្ជាប់​ដោយ​ពាក្យ​សរសើរ។ ប៉ុន្តែ​ពេល​ខ្លះ​ អ្នក​ក៏​ជា​មនុស្ស​បែប​ឆ្មើង​ឆ្មៃ មិន​ងាយ​និយាយ​ស្ដី​រក​អ្នក​ណា​មុន​ឡើយ ហើយ​ពេល​ខ្លះ​គិត​ថា​ខ្លួន​ឯង​ល្អ​លើស​គេ។ ដោយ​សារ​តែ​ចរិត​បែប​នេះ​ហើយ ទើប​អ្នក​ពេល​ខ្លះ​ពិបាក​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ឱ្យ​បាន​ស៊ីជម្រៅ​បន្តិច​ហើយ ទោះ​បី​មនុស្ស​ភាគ​ច្រើន​គិត​ថា​អ្នក​ជា​មនុស្ស​សុទិដ្ឋិ និង​សកម្ម​ក៏​ដោយ។ សម្រាប់​អ្នក​ រឿង​លុយ​កាក់ ងាយ​រក​ក៏​ងាយ​ចាយ​ដែរ៕

ចុចអាន៖ មួយ​ណា​ជា Style សក់​ដែល​អ្នក​ចូលចិត្ត? រើស​មួយ ដើម្បី​ដឹង​ពី​បុគ្គលិកលក្ខណៈខ្លួនឯង

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម