មួយណាជា Style សក់ដែលអ្នកចូលចិត្ត? រើសមួយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈខ្លួនឯង
- 2018-05-04 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយណាជា Style សក់ដែលអ្នកចូលចិត្ត? រើសមួយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈខ្លួនឯង
ចំណង់ចំណូលចិត្តនៃម៉ូដសក់ ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈបានដែរ។ ម៉ូដសក់មិនត្រឹមតែស្រស់ស្អាតនៅខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចិត្តគំនិតរបស់អ្នកស្រលាញ់ និងឧស្សាហ៍ធ្វើបានដែរ។ សូមមើលស្ទីលសក់ខាងក្រោមនេះ ដើម្បីចង់ដឹងពីការគិតរបស់អ្នក៖
១.សក់ខ្មៅត្រង់ និងវែង
ក្មេងស្រីតែងតែចង់រក្សាសក់ខ្មៅឲ្យវែង ព្រោះពួកគេមិនចូលចិត្តការផ្លាស់ប្ដូរដែលភាពរំខានក្នុងជីវិត។ ពួកគេចូលចិត្តជីវិតសាមញ្ញ ហើយជារឿយៗមានភាពចាស់ទុំ ស្ងប់ស្ងាត់ និងចេះពិចារណា។ ទោះជាយ៉ាងណាក៏ដោយស្ត្រីដែលស្រលាញ់សក់នេះមានគុណវិបត្តិមួយ គឺពិបាកក្នុងការទទួលយកមតិអ្នកដទៃ។
**២.សក់មូររួញ**
បើអ្នកជ្រើសរើសស្ទីលសក់នេះ បញ្ជាក់ថាអ្នកជាមនុស្សមានមោទនភាព និងការប្ដេជ្ញាខ្ពស់។ មើលទៅស្រគត់ស្រគំ ប៉ុន្តែមិនទន់ខ្សោយឡើយ ពីព្រោះពួកគេមានឯករាជ្យ ជារឿយៗមិនចង់ពឹងផ្អែកលើអ្នកដទៃ។ លើសពីនេះទៅទៀតពួកគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្រេចចិត្ត ហើយតែងតែឆ្លាតគ្រប់ស្ថានភាពទាំងអស់។
៣.សក់ខ្លី
ស្រីដែលមានសក់ខ្លី ជាមនុស្សខ្លាំងបំផុត។ ពួកគេអាចមានចិត្តរឹងរូសបន្តិច ប៉ុន្តែមានចិត្តចេះជួយអ្នកដទៃជានិច្ច។ លើសពីនេះទៅទៀត អ្នកក៏មានភាពឆ្លាតវៃណាស់ និង ហ៊ានធ្វើអ្វីគ្រប់យ៉ាងដោយមិនស្ទាក់ស្ទើរ។ មិនតែប៉ុណ្ណោះ មនុស្សបែបនេះមានទំនុកចិត្តលើខ្លួនឯង ដោយមិនព្រមឲ្យនរណាម្នាក់មានឥទ្ធិពលលើការសម្រេចចិត្តរបស់ខ្លួនឡើយ។
៤.សក់ប្រះស្មា
បើអ្នកជ្រើសរើសប្រភេទសក់នេះ បញ្ជាក់ថាអ្នកមនុស្សរម្យទម។ ពួកគេមានភាពរីករាយ និងមានគំនិតបើកចំហ ចូលចិត្តស្ដាប់យោបល់ពីអ្នកដទៃ ស្រលាញ់ ហើយអាណិតអាសូរមនុស្សជុំវិញខ្លួន។
៥.សក់បួងខ្ពស់
មនុស្សជ្រើសរើសសក់ម៉ូដនេះ មានភាពខ្មាសអៀនច្រើន មានទំនុកចិត្តខ្ពស់ មានទំនាក់ទំនងជាមួយអ្នកដទៃល្អ និងឆ្លាតព្រមជាមួយចរិយាសម្បត្តិថ្លៃថ្នូរ។ ស្រីដែលស្រលាញ់សក់បែបនេះមានចិត្តសន្ដោសប្រណី ចេះលើកទឹកចិត្ត និងរឹងមាំខ្លាំងណាស់។
៦.សក់បួងទាប
អ្នកទាំងឡាយណាដែលចូលចិត្តស្ទីលសក់នេះ មានចរិតធម្មតាខ្លាំង ស្ងប់ស្ងាត់ ហើយនឹងមានវិន័យខ្ពស់។ ពួកគេតែងតែរស់នៅមានគោលការណ៍ច្បាស់លាស់ ហើយធ្វើអ្វីមួយមិនបោះបង់ចោលពាក់កណ្ដាលទីឡើយ ជាពិសេសកម្រអនុញ្ញាតឲ្យអារម្មណ៍ផ្ទាល់ខ្លួន ប៉ះពាល់ការងាររួមណាស់។ តែមានគុណវិបត្តិបន្តិច គឺមិនសូវចេះប្រើពាក្យផ្អែមល្ហែម។
៧.សក់ក្រង
អ្នកចូលចិត្តសក់ម៉ូដនេះ គឺជាមនុស្សមានចិត្តស្មោះត្រង់មិនចេះនិយាយកុហក។ នេះក៏ជាម៉ូដសក់សំណព្វរបស់នារីសុភាពៗដែរ។ តែទោះយ៉ាងណាក៏ដោយពួកគេជាមនុស្សហ៊ានបង្ហាញពីក្តីស្រលាញ់ ហើយបើ ស្អប់វិញក៏ខ្លាំងណាស់។
៨.សក់លើកចង់ខ្ពស់
បើអ្នករើសម៉ូដបែបនេះ បញ្ជាក់ថាជាមនុស្សសាមញ្ញៗ មិនចូលចិត្តធ្វើរឿងអ្វីសប្បាយៗ និងកែប្រែពីរឿងរញ៉េរញ៉ៃទៅជាធម្មតា។
៩.សក់ចង់ទាប
មនុស្សបែបនេះ មានភាពស្អាតស្អំ និងមានលក្ខណៈជាឯកជន។ មិនតែប៉ុណ្ណោះអ្នកក៏ជាមនុស្សស្រីមានគំនិតចាស់ទុំ ហើយមានក្ដីស្រលាញ់ស្មោះ។ មុនធ្វើអ្វីមួយពួកគេមានការគិតល្អិតល្អន់ណាស់ ហើយមិនចូលចិត្តឲ្យអ្នកដទៃកំណត់ផ្លូវឲ្យឡើយ៕
ចុចអាន៖រើស style រ៉ូបមួយដែលជាចំណង់ចំណូលចិត្ត នឹងបង្ហាញពីចរិត និងលទ្ធផលស្នេហាអ្នក