រ៉ូប​ពណ៌​ទឹក​ប៊ិច​លាយ​ទឹក​ប្រាក់​ធ្វើឲ្យ ឱក សុគន្ធកញ្ញា ស្អាត​គ្មាន​ចន្លោះ

  • 2018-05-08 02:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឱក សុគន្ធកញ្ញា ជា​តារា​ចម្រៀង​ដែល​ពូកែ​លេង​ស្ទីល​សម្លៀកបំពាក់ ហើយ​មិន​ថា​កម្មវិធី​មួយ​ណា​ឡើយ គឺ​នាង​តែងតែ​លេចធ្លោ​ជានិច្ច។ មិន​ខុស​ពី​សព្វមួយដង​តារា​ស្រី​ដែល​ល្បី​មាន​ស្នេហា​ជាមួយ​ប្អូនប្រុស​ម្ចាស់​ផលិតកម្ម​ហង្សមាស បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ ដោយ​ស្លៀក​រ៉ូប​ពណ៌​ទឹក​ប៊ិច លាយ​ទឹក​ប្រាក់​ភ្លឺផ្លេកជា​ប្រភេទ​រ៉ូប​ដៃវែង សំយេះ​ស្មា តែ​ប៉ោង​​វែង​អូសដី ព្រម​ជាមួយ​ម៉ូដ​សក់​លើក​ទាប​ៗ មើល​ទៅ​ពិតជា​ស្រស់​ស្អាត​ប្លែក។ ចង់​ដឹង​ថា​ម្ចាស់​បទ "មួយ​ម៉ាត់​បែក​ពីរ​ម៉ាត់​បែក” ស្អាត​ដែរ​ឬ​អត់​នោះ តាម​ដាន​ជាមួយ កញ្ញា ដូច​ខាងក្រោម៖

ចុចអាន៖មក​ដឹង​រ៉ូប​តម្លៃ​​រាប់​ពាន់​ដុល្លា​របស់​ អេនជី​ នៅ​ថ្ងៃ​មង្គល​ការ​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម