មក​ដឹង​រ៉ូប​តម្លៃ​​រាប់​ពាន់​ដុល្លា​របស់​ អេនជី​ នៅ​ថ្ងៃ​មង្គល​ការ​

  • 2018-05-02 03:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​តាម​​ការ​រៀប​រាប់​ពី​​ម្ចាស់​សម្អាងការ​មយូរ៉ាហ្គោល ជា​អ្នក​រៀបចំ​សម្លៀកបំពាក់​នា​ថ្ងៃ​មង្គលការ​ អេនជី បាន​ប្រាប់ កញ្ញា ឲ្យ​ដឹង​ថា រ៉ូប​ដែល​​នាង​ស្លៀក​ក្នុង​ពិសេស​នា​ពេល​កាត់​នំនោះ​ គឺ​មាន​តម្លៃ ៥ ពាន់ដុល្លា​។ ម្ចាស់​សម្អាងការ​ដដែល​បាន​បន្ត​ទៀត​ថា រ៉ូប​ពណ៌​ស​វែង​អន្លាយ​នោះ​ ច្នៃ​ពី​​ក្រណាត់​ប៉ាក់​ប្រណិត នាំ​ចូល​ពី​ប្រទេស​ថៃ កាត់​ដោយ​ជាង​ជនជាតិ​ថៃ ប៉ុន្តែ​ច្នៃ​ម៉ូដ​ដោយ​ម្ចាស់​សម្អាងការ និង​ការ​ពេញ​ចិត្ត​របស់​​កូន​ក្រមុំ​ផ្ទាល់​តែ​ម្ដង។ ចំណែក​ឯរយៈពេល​នៃ​ការ​កាត់​រ៉ូប​នេះវិញ គឺ​ចំនាយ​ពេល​អស់​ ២ សប្តាហ៍ឯណោះ ទើប​មាន​តម្លៃ​ថ្លៃ​យ៉ាង​នេះ៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី