តិចនិក​សម្រាប់​ស្រីៗ​ចង់​ស្លៀក​រ៉ូប​វាល​ក វាល​ខ្នង មិន​បាច់​ភ័យ​ឃើញ​អាវ​ទ្រនាប់

  • 2018-05-06 04:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​មិន​តិច​នាក់​ទេ​ដែល​ស្រលាញ់​រ៉ូប​ម៉ូដ​សិចស៊ី​ដែល​អាច​បញ្ចេញ​សាច់​ខ្នង​ដ៏​ស​ខ្ចី និង​វាល​ក​ ប៉ុន្តែ​បញ្ហា​តែ​មួយ​គត់ គឺ​រ៉ូប​ទាំង​នោះ​វាល​ពេក​រហូត​ហួស​អាវ​ទ្រនាប់​ដែល​ពាក់​រាល់​ថ្ងៃ។ ដូច្នេះ​បើ​អ្នក​កំពុង​ពិបាក​ចិត្ត​រឿង​មិន​អាច​ស្លៀក​រ៉ូប​ទាំង​នេះ​បាន ​ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​តិចនិក​មួយ​ចំនួន​ដែល​អាច​ឱ្យ​មិត្ត​នារី​ស្លៀក​រ៉ូប​ដែល​ខ្លួន​ស្រលាញ់​ដោយ​មាន​ទំនុក​ចិត្ត។

រ៉ូប​វាល​ខ្នង​ស្រួច​ចុះ​ក្រោម

ចង់ទិញរ៉ូបម៉ូដនេះ សូមចុចទីនេះ

សម្រាប់​រ៉ូប​ម៉ូដ​នេះ អ្នក​គួរ​តែ​ជ្រើស​រើស​អាវ​ទ្រនាប់​ដែល​មាន​ខ្សែ​ដៃ​វែង ឬ​មាន​ក្រវាត់​ដែល​អាច​វាត់​ខ្វែង​ពី​ខាង​ក្រោយ​ដើម្បី​កុំ​ឱ្យ​មើល​ឃើញ ពេល​ស្លៀក​រ៉ូប​នេះ។ វា​ងាយ​ស្រួល​ ទោះ​អ្នក​ធ្វើ​ចលនា​បែប​ណា​ក៏​អាវ​ក្នុង​នេះ​មិន​រត់​ឡើង​លើ​ឃើញ​ពាក់​កណ្ដាល​រ៉ូប​ដែរ។

ប្រភេទ​រ៉ូប​អត់​ដៃ

ចង់ទិញរ៉ូបម៉ូដនេះ សូមចុចទីនេះ

ចង់ទិញរ៉ូបម៉ូដនេះ សូមចុចទីនេះ

អ្នក​គួរ​ជ្រើស​រើស​អាវ​ទ្រនាប់​អត់​ដៃ សម្រាប់​រ៉ូប​ប្រភេទ​នេះ តែ​ដោយ​សារ​អាវ​ទ្រនាប់​ដែល​អាច​ដោះ​ដៃ​បាន​មួយ​ចំនួន​នឹង​ធ្វើ​ឱ្យ​ឃើញ​រលុង​ឃុង​ត្រង់​តំបន់​សុដន់ (គឺ​មិន​ឃ្លិប​នឹង​ដើមទ្រូង) អ្នក​គួរ​តែ​ពិនិត្យ​ ឬ​ល​ជា​មុន​ដើម្បី​កុំ​ឱ្យ​ពិបាក​ ព្រោះ​បើ​អាវ​ទ្រនាប់​នៅ​មិន​ឃ្លិប​ជាមួយ​ដើមទ្រូង វា​នឹង​ធ្វើ​ឱ្យ​អ្នក​ពាក់​រ៉ូប​នេះ​មិនស​ម ឬ​អាច​ធ្វើ​ឱ្យ​អាវ​នោះ​របូត​ចុះ​ក្រោម​ដោយ​មិន​ដឹង​ខ្លួន។ ជម្រើស​ល្អ​មួយ​ទៀត​គឺ ទិញ​អាវ​ហ្កេន​ដែល​អត់​ដៃ​ ព្រោះ​អ្នក​មិន​បាច់​ភ័យ​ខ្លាច​ថា​អាវ​នោះ​ធ្លាក់​ចុះ​ក្រោម ហើយ​វា​អាច​ជួយ​ទ្រ​ដើម​ទ្រូង​របស់​អ្នក​មិន​ឱ្យ​ឃើញ​យារ​ធ្លាក់​បាន។

រ៉ូប​វាល​ក​ស្រួច​ខ្លាំង

ចង់ទិញរ៉ូបម៉ូដនេះ សូមចុចទីនេះ

មាន​អាវ​ទ្រនាប់​ប្រភេទ​ម្យ៉ាង​ទៀត​ដែល​មាន​រូបរាង​ដូច​រូប​ខាង​ក្រោម​នេះ គឺ​សក្ដិសម​សម្រាប់​អ្នក​ស្លៀក​រ៉ូប ឬ​ពាក់អាវ​វាល​ក​ខ្លាំង​ចុះ​មក​ដល់​ដើម​ទ្រូង។ ជាមួយ​អាវ​ទ្រនាប់​ប្រភេទ​នេះ អ្នក​នឹង​មិន​ភ័យ​ខ្លាច​ថា​គេ​អាច​មើល​ឃើញ​គែម​អាវ​ទ្រនាប់​ពី​ចំហៀង​ឡើយ ព្រោះ​វា​វាល​ខ្លាំង ហើយ​ក៏​នៅ​តែ​អាច​ទ្រ​ដើម​ទ្រូង​របស់​អ្នក​ឱ្យ​មូលក្លំ​ស្អាត​ដដែល។

រ៉ូប​វាល​ក​ផង វាល​ខ្នង​ផង ហើយ​ដៃ​តូច​ទៀត

ចង់តិញរ៉ូបម៉ូដនេះ សូមចុចទីនេះ

ម៉ូដ​នេះ​សម្រាប់​អ្នក​ចូល​ចិត្ត​សិចស៊ី​ខ្លាំង ហើយ​ក៏​ពិបាក​រក​អាវ​ទ្រនាប់​ឱ្យ​ត្រូវ​ណាស់​ដែរ។ ប៉ុន្តែ​សម័យ​នេះ​ គេ​មាន​វិធី​មួយ​ដែល​វា​មិន​មែន​ជា​អាវ​ទ្រនាប់ តែ​ជា​បន្ទះ​ជ័រ​ទន់​ ឬ​ជា​ប៉ុង​ដែល​អាច​បិទ​ជាប់​សុដន់​របស់​នារី ហើយ​វា​ប្រភេទ​ខ្លះ​អាច​ជួយ​លើក​ដើម​ទ្រូង​កុំ​ឱ្យ​ឃើញ​យារ​ធ្លាក់បាន៕

ចុចអាន៖ ប្រយ័ត្ន​គេ​និយាយ​ដើម​ថា​ភ្លាវ បើ​សម្លៀកបំពាក់​ និង​​ស្បែក​ជើង​អត់​ស៊ី​គ្នា​បែប​នេះ​

អត្ថបទ៖ សរ សុគន្ធី