ប្រយ័ត្នគេនិយាយដើមថាភ្លាវ បើសម្លៀកបំពាក់ និងស្បែកជើងអត់ស៊ីគ្នាបែបនេះ
- 2018-05-06 00:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នគេនិយាយដើមថាភ្លាវ បើសម្លៀកបំពាក់ និងស្បែកជើងអត់ស៊ីគ្នាបែបនេះ
ការស្លៀកពាក់គឺជារឿងចាំបាច់បំផុតហើយ ជាពិសេសសម្រាប់នារីៗ ព្រោះវាជាការលើកសម្រស់ ហើយក៏ជាទម្លាក់សម្រស់បានដែរ។ ធ្លាប់ជួបទេ? នារីខ្លះសម្រស់ស្រស់ស្អាត ការស្លៀកពាក់ក៏សម តែបើចោលភ្នែកមកមើលស្បែកជើង បែរជាធ្វើឱ្យសម្រស់ទាំងប៉ុន្មានត្រូវធ្លាក់ក្ដុកទៅវិញ។
ថ្ងៃនេះ មិត្តនារីរបស់ កញ្ញា គួរយល់ដឹងពីប្រភេទស្បែកជើង និងសម្លៀកបំពាក់ប្រភេទណាខ្លះដែលមិនគួរពាក់ជាមួយគ្នា ដែលនាំឱ្យមើលទៅឃើញភ្លាវ។
សម្លៀកបំពាក់ដ៏ឡូយឆាយមួយឈុតនេះពិតជាមិនស៊ីគ្នានឹងស្បែកជើងខ្លុបក៏ខ្លី គ្មានខ្សែបែបនេះឡើយ។ ចំណែកការប្រើស្រោមជើងស្បៃជាមួយស្បែកជើងនេះរឹតតែនាំឱ្យមើលទៅឃើញឆ្គងទៅទៀត។ ការអ្នកជ្រើសការស្លៀកពាក់បែបនេះ គឺរើសស្បែកជើងកវែងត្រឹមកជើងវិញ ទើបសក្ដិសម។
ពេលចូលរួមកម្មវិធីកីឡា ការស្លៀកពាក់រ៉ូបម៉ូដរំភើយ ឬរ៉ូបលេងម៉ូដខ្លាំងពេកបែបនេះ ពិតជាមិនត្រូវនឹងកម្មវិធីសោះតែម្ដង។ រីឯស្បែកជើងគួររើសយកស្បែកជើងបាតា ជាជាងស្បែកជើងកែង មិនថាកម្ពស់ណាក៏ដោយ។
រ៉ូបខ្លីពណ៌ចម្រុះចូលគ្នា និងបែបកូនក្មេងបែបនេះ ម៉េចនឹងសមនឹងស្បែកជើងកវែងហួសដល់បែបភ្លៅបែបនេះ។ ស្បែកជើងប្រភេទនេះត្រូវពាក់ជាមួយរ៉ូបបែបសិចស៊ី ហើយពណ៌ខ្មៅជាពណ៌ដែលសក្ដិសមជាងគេ។
ស្បែកជើងកវែងប្រភេទនេះ (ស្បែកជើងកែងចោទហើយមានក្រណាត់សាច់ដូចស្រោមជើងវែងដល់ហួសជង្គង់) ជួយឱ្យមើលទៅសិចស៊ី តែវាមិនសមនឹងប្រភេទអាវយឺត និងសំពត់ខោវប៊យបែបនេះឡើយ។
មិនដូចស្បែកជើងកវែងខាងលើដែលមានស្រោមជើង និងស្បែកជើងកែងជាប់គ្នាតែម្ដង តែការប្រើស្រោមជើងជាមួយស្បែកជើងកែងចោតធម្មតាបែបនេះនឹងធ្វើឱ្យគេមើលមកសើចចំអកអ្នក ថាមិនចេះរៀបចំខ្លួនឱ្យបានសម។
រ៉ូបដ៏សិចស៊ី តែបែរជាស្លៀកគូនឹងស្បែកជើងក្រវាត់ធម្មតា មើលទៅគួរឱ្យស្ដាយភាពស្រស់ស្អាតរបស់រ៉ូបនេះណាស់។
រ៉ូបប្រភេទក្រណាត់ប៉ាក់ ទោះខ្លីយ៉ាងណាក៏មើលទៅស្រស់ស្អាតបែបសុភាពដែរ។ ដូច្នេះកុំជ្រើសស្បែកជើងកែងខ្ពស់ពេក ព្រោះវាមើលទៅមិនស៊ីគ្នាតែម្ដង៕