កូនប្រុសបង្កើតឈិន ឡុងសប្បាយអស់ដៃ ខណៈប្អូនស្រីឥតខាន់ស្លាកំពុងគ្មានជម្រកច្បាស់លាស់
- 2018-05-06 03:34:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសបង្កើតឈិន ឡុងសប្បាយអស់ដៃ ខណៈប្អូនស្រីឥតខាន់ស្លាកំពុងគ្មានជម្រកច្បាស់លាស់
តារាសម្ដែងប្រុស Jaycee Chan ដែលជាកូនប្រុសបង្កើតកំពូលតារាសម្ដែងឈិន ឡុង ហាក់ដូចជាមិនបានយករឿងអាស្រូវរបស់ប្អូនស្រីម្ដាយផ្សេងគ្នាមកដាក់ក្នុងខ្លួនអ៊ីចឹង។
កាលពីអធ្រាត្រថ្ងៃទី៣០ខែមេសា រំលងចូលថ្ងៃទី១ខែឧសភាកន្លងទៅនេះ តារាសម្ដែងប្រុសចិន Jaycee Chan ត្រូវបានក្រុមអ្នកកាសែតឆ្មក់បានរូបភាពលោកចាកចេញពីក្លឹបរាត្រីមួយ ក្នុងអាការៈស្រវឹងជោកជាំ។ ក្នុងទឹកមុខញញឹមញញែម ស្រស់បស់ លោកបានចុះហត្ថលេខាឲ្យអ្នកគាំទ្រមុនចូលរថយន្ត។
អ្វីដែលគួរនិយាយនោះគឺ ខណៈនាង Ng Chok Lam ដែលជាប្អូនស្រីម្ដាយផ្សេងគ្នារបស់លោកកំពុងដើរហើរគ្មានទីជម្រកច្បាស់លាស់នោះ លោកនៅតែសប្បាយហាក់មិនរវីរវល់ច្រើននោះទេ។
ជាមួយគ្នានេះដែរ ប្រុសស្អាតវ័យ៣៥ឆ្នាំទើបតែថតភាពយន្តមួយចប់ ដែលមានឈិន ឡុងជាអ្នកដឹកនាំរឿងផ្ទាល់តែម្ដង។ នេះប្រៀបដូចជាកាដូដែលលោកពុករូបនេះឲ្យទៅកូន ក្រោយពេលកូនប្រុសរូបនេះត្រលប់មកពីមណ្ឌលកែប្រែគ្រឿងញៀនវិញ៕
ចុចអាន៖ កូនស្រីឥតខាន់ស្លារបស់ឈិនឡុងរត់ចេញពីផ្ទះជាមួយសង្សារភេទដូចគ្នាទៅដល់ប្រទេសកាណាដា