កូន​ស្រី​ឥត​ខាន់ស្លា​របស់​ឈិនឡុង​រត់​ចេញ​ពី​ផ្ទះ​ជាមួយ​សង្សារ​ភេទ​ដូច​គ្នា​ទៅ​ដល់​ប្រទេស​កាណាដា

  • 2018-05-01 04:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

មុន​នោះ​ដែរ ម្ដាយ​របស់​នាង​បាន​ប្ដឹង​ប៉ូលិស​ថា​កូន​ស្រី​របស់​ខ្លួន​បាន​បាត់​ខ្លួន​អស់​រយៈពេល​៥​ខែ​មក​ហើយ។

បណ្ដាញ​ព័ត៌មាន​ហុងកុង​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ថា Ng Chok Lam កូន​ស្រី​ឥត​ខាន់ស្លា​របស់​កំពូល​តារា​សម្ដែង Jackie Chan បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​៥​ខែ​មក​ហើយ។ ដោយ​សារ​តែ​ខ្លាច​បាត់​កូន ម្ដាយ​របស់​នាង​បាន​ប្ដឹង​ប៉ូលិស​ដើម្បី​ជួយ​រក​កូន​ខ្លួន។

ក្រោយ​ពេល​ដឹង​ថា​ម្ដាយ ប្ដឹង​ប៉ូលិស​បែបនេះ ស្ត្រី​វ័យ​១៨​ឆ្នាំ​នេះ​បាន​ទូរសព្ទ​មក​ផ្ទះ​ហើយ​ប្រាប់​ថា​ខ្លួន​កំពុង​នៅ​ផ្ទះ​មិត្តភ័ក្ដិ​ហើយ​មាន​សុវត្ថិភាព​ជា​ធម្មតា តែ​នាង​មិន​ត្រលប់​មក​ផ្ទះ​វិញ​ឡើយ។

បណ្ដាញ​ព័ត៌មាន163 បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​កូន​ស្រី​របស់​តារា​ល្បី​ឈ្មោះ​ខាង​លើ​កំពុង​តែ​នៅ​ប្រទេស​កាណាដា​ជាមួយ​មិត្តស្រី​ដែល​មាន​អាយុ​លើស​ខ្លួន​១២​ឆ្នាំ។ ប្រភព​ដដែល​ក៏​បាន​បន្ថែម​ដែរ​ថា ទោះ​បី​ជា​ជីវិត​នៅ​ក្រៅ​ប្រទេស​លំបាក​យ៉ាងណា​ក៏ Ng Chok Lam មិន​សុំ​ជំនួយ​ពី​ម្ដាយ​របស់​ខ្លួន​ដែរ៕

ចុចអាន៖ក្រោយ​សម្ដែង​រឿង F4 ១៧ ឆ្នាំ សាន់ឆាយ បែរ​ជា​និយាយ​ថា​ស្អប់​ទៅ​វិញ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel