បើ​មុខ​កំពុង​មាន​មុន​ហើយ កុំ​ញ៉ាំ​ផ្លែឈើ​ទាំងនេះ​ទៀត ព្រោះ​រឹតតែ​កើន​ឡើងទ្វេដង​

  • 2018-04-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែឈើ​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ចិញ្ចឹម សារធាតុ​រ៉ែ ជាតិ​សរសៃ វីតាមីន​សម្រាប់​សុខភាព និង​សម្រស់​ប៉ុណ្ណោះ​ទេ។ ទោះជាយ៉ាងណាក៏ដោយ​ផ្លែឈើ​ខ្លះ មាន​ធាតុ​ក្ដៅ​ច្រើន​ពេក បណ្ដាល​ឲ្យ​ស្បែក​ក្លាយ​ទៅ​ជា​ខ្មៅ និង​មាន​មុន។ ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ ផ្លែឈើ​ដែល​អ្នក​ត្រូវ​យក​ចិត្តទុកដាក់ ព្រោះ​នាំ​ឲ្យ​កើត​មុន៖

១.ធូរេន

គេ​ហៅ​ថា "ស្ដេច​ផ្លែឈើ" បរិមាណ​ប្រូតេអ៊ីន ជាតិ​ស្ករ ជាតិ​ខ្លាញ់ សារធាតុ​រ៉ែ និង​តម្លៃ​វា​គឺ​ខ្ពស់​ជាង​ផ្លែឈើ​ផ្សេង​ទៀត។ ដូចនេះ​ហើយ​អ្នក​មិន​គួរ​ញ៉ាំ​ច្រើនពេក​ទេ ព្រោះ​វា​មាន​ជាតិ​ស្ករ​ខ្ពស់ ទើប​អាច​បណ្ដាល​ឲ្យ​ក្ដៅ​ក្នុង ហើយ​ងាយ​បង្ក​ជា​មុន។

២.សាវម៉ាវ

ការ​ញ៉ាំ​សាវម៉ាវ​ច្រើន​ពេក​ប្រៀប​ដូចជា​នាំ​ធាតុ​ក្ដៅ​ចូល​ក្នុង​ខ្លួន។ ដូចនេះ​ហើយ​ទើប​វា​ងាយ​នឹង​បង្ក​ឲ្យ​មុន​ចេញ​ពាសវាលពាសកាល​លើ​មុខ។

៣.ខ្នុរ

ខ្នុរ​ក៏​ជា​ផ្លែ​ឈើ​កំពូល​​ៗ ដែល​អាច​បណ្ដាល​ឲ្យ​ស្បែក​ក្ដៅ និង​ស្បែក​ឆាប់​ចាស់​ដែរ។ ដូច្នេះ​គួរ​ញ៉ាំ​ខ្នុរ​ក្នុង​ចំនួន​សម​ល្មម និង​យូរ​ៗ​ម្ដង ហើយ​ក្នុង​ពេល​មាន​អាកាសធាតុ​ក្ដៅ​រឹតតែ​មិន​គួរ​ញ៉ាំ​ច្រើន។

៤.មៀន

វា​មាន​រសជាតិ​ឆ្ងាញ់ ផ្អែម និង​ជា​ផ្លែឈើ​សំណព្វ​ចិត្ត​របស់​មនុស្ស​ជាច្រើន។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ផ្លែឈើ​នេះ​ក៏​បណ្ដាល​ឲ្យ​កើត​មុន​នៅ​លើ​មុខ​របស់​អ្នក​ដែរ ព្រោះ​ជាតិ​ស្ករ​ច្រើន​លើសលប់​របស់​វា។

៥.ស្វាយ​ទុំ

ទោះ​ជា​វា​មិន​មែន​ជា​ហេតុ​បង្ក​ឲ្យ​កើត​មុន​ច្រើន​ដូច​ផ្លែឈើ​ដទៃ​ក៏​ដោយ តែ​វា​បង្ក​ឲ្យ​ក្ដៅ​ខ្លួន ហើម​កូន​ កណ្ដុរ​ជាដើម។

៦.ទៀប​បាយ

រសជាតិ​ផ្អែម​ឆ្ងាញ់ និង​មាន​ប្រជាប្រិយភាព​ដោយសារ​តែ​ដាំ។ តែ​ទោះជា​យ៉ាងណា​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ផ្លែឈើ​ដែល​មាន​ធាតុ​ក្ដៅ​ច្រើន​សម្រាប់​រាងកាយ ហើយ​ការ​បង្ក​កម្ដៅ​ក្នុង​ខ្លួន​នោះ​ហើយ អាច​បណ្ដាល​ឲ្យ​កើត​មាន​មុន​លើ​មុខ។

៧.ផ្លែ​ទឹកដោះ

ពេល​អ្នក​ញ៉ាំ​ផ្លែ​ទឹកដោះ​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​ស្បែក​នោះ​ទេ។

៨.គូលែន

ផ្លែ​ឈើ​នេះ​មាន​ជាតិ​ស្ករ​ខ្ពស់ ដូច្នេះ​វា​មិន​ល្អ​សម្រាប់​ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម និង​កំពុង​មាន​ផ្ទៃ​ពោះ​ទេ។ លើស​ពី​នេះ​ទៀត​នៅ​ពេល​អ្នក​ញ៉ាំ​គូលែន​ច្រើន ស្បែក​របស់​អ្នក​ក៏​មាន​ហានិភ័យ​ឡើង​ក្រហម និង​មុន​ដែរ។

៩.ត្របែក

ផ្លែឈើ​នេះ​ស្ទើរតែ​ទូទាំង​ពិភពលោក​ហើយ​ដែល​មនុស្ស​ចូលចិត្ត​ញ៉ាំ។ វា​មាន​ វីតាមីន​បន្ថែម​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​មាន​ភាព​ប្រសើរ​ឡើង តែ​ការ​ញ៉ាំ​ផ្លែ​ត្របែក​រៀងរាល់ថ្ងៃ​មិន​ត្រឹមតែ​ផលិត​កម្ដៅ​ក្នុង​ខ្លួន​ប៉ុណ្ណោះ​ទេ វា​ជា​មូលហេតុ​ធ្វើឲ្យ​កើត​មុន និង​ទល់​លាមក៕

ចុចអាន៖មិន​បាច់​ទៅ​សាឡន​ឬ​ប្រើ​គ្រឿង​សម្អាង​ថ្លៃៗក៏​អាច​ស្អាត​បាន ដោយ​តិចនិក​ទាំង​ ៦នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី