មិន​បាច់​ទៅ​សាឡន​ឬ​ប្រើ​គ្រឿង​សម្អាង​ថ្លៃៗក៏​អាច​ស្អាត​បាន ដោយ​តិចនិក​ទាំង​ ៦នេះ

  • 2018-04-19 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំនាញ​ខាង​ថែរក្សា​សម្រស់​ច្រើន​និយាយ​ថា​ អ្នក​គួរ​តែ​ញ៉ាំ​របស់​ដែល​ជំនួយ​ដល់​សុខភាព​ ឧស្សាហ៍​ទៅ​ជួប​ជាមួយ​អ្នក​ជំនាញ​ និង​ប្រើ​ប្រាស់​ផលិតផល​រក្សា​សម្រស់​។​ វា​ពិត​ជា​ត្រឹម​ត្រូវ​ ប៉ុន្តែ​ វិធី​អស់​ទាំង​នេះ​មិន​អាច​ជួយ​ឱ្យ​អ្នក​មើល​ទៅ​ប្លែក​ខ្លាំង​នោះ​ទេ។ ទាំង​នេះ​ជា​វិធី​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា​ជាង​មុន ​ភ្នែក​មើល​ទៅ​ស្រស់​ស្អាត ក្រចក ​និង​សក់​រឹងមាំ​ទ្វេ​ដង៖

១. សម្រាប់​រាង​កាយ​អ្នក

គ្រីម​ជូរ​ និង​អំបិល​ខាត់​៖ លាយ​អំបិល​ជាមួយ​គ្រីម​ជូរ​ (Sour Cream) ឱ្យ​សព្វ រួច​ម៉ាស្សា​វា​នៅ​លើ​ស្បែក​ហើយ​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ នៅ​ពេល​ងូត​ទឹក​ពេល​ល្ងាច​រួច។

អត្ថប្រយោជន៍៖ អំបិល​ជួយ​បំបាត់​កោសិកា​ចាស់ៗ និង​មុន​នៅ​លើ​ដង​ខ្លួន។ គ្រីម​ជូរ​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​របស់​អំបិល​លើ​ស្បែក​នៅ​ពេល​ម៉ាស្សា​ និង​ជំនួយ​ដល់​កោសិកា​ស្បែក។

បម្រាម៖​ ចំពោះ​ស្បែក​ងាយ​រង​ប្រតិកម្ម​ មិន​អាច​ប្រើ​អំបិល​ខាត់​ស្បែក​បាន​ទេ​។

២. សម្រាប់​ក្រចក​

វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ធ្វើ​ឱ្យ​ក្រចក​ដុស​វែង​លឿន​ហើយ​រឹងមាំ​ គឺ​ចាប់​ផ្តើម​ញាំ​គ្រាប់​ធញ្ញជាតិ​ឱ្យ​បាន​កន្លះ​ខាំ​ក្នុង​១ថ្ងៃ។​

អត្ថប្រយោជន៍៖​ គ្រប់​គ្រាប់​ធញ្ញជាតិ​ទាំង​អស់​គឺ​សម្បូរ​ទៅ​ដោយ​ អាស៊ីត​និង​វីតាមីនE

៣. សម្រាប់​សក់​

ម្សៅ​Mustard និង​ប្រេង​បន្លែ​៖ អ្នក​ជំនាញ​ផ្នែក​សម្រស់​ណែនាំ​ឱ្យ​ប្រើ​ម៉ាស​ដើម្បី​ថែរក្សា​សក់​យ៉ាង​តិច​២ដង​ក្នុង​១​សប្តាហ៍។​ ដើម្បី​ធ្វើ​ម៉ាស​ ជំហាន​ដំបូង​គឺ​ លាយ​ប្រេង​បន្លែ​ជាមួយ​និង​ម្សៅ​Mustard​ រហូត​ដល់​រាង​ខាប់​បន្តិច​។ បន្ទាប់​មក​លាប​វា​នៅ​លើ​សក់​​ទុក​ចោល​៣០​នាទី​ រួច​លាង​ទឹក​ក្តៅ​ឧណ្ហៗ។​

អត្ថប្រយោជន៍៖ សក់​របស់​អ្នក​នឹង​ដុស​លឿន​រឹង​មាំ​ ហើយ​ស្អាត​ប្រសិន​បើ​អ្នក​ឧស្សាហ៍​លាប​ម៉ាស​នេះ។​

បម្រាម៖​ អ្នក​ដែល​មាន​ផ្ទៃ​ពោះ​ មាន​របួស​ស្បែក​ក្បាល​ ឬ​ក៏​មាន​បញ្ហា​សរសៃ​ឈាម​ មិន​គួរ​ប្រើ​វិធី​នេះ​ទេ។

៤. សម្រាប់​មុខ

មុន​ពេល​គេង​១​ម៉ោង​ អ្នក​គួរ​តែ​លាប​ Glycerine​លាយ​ជាមួយ​វីតាមីន​E ដើម្បី​សម្អាត​ស្បែក​មុខ ​ដោយ​គ្រាន់​តែ​លាយ​វីតាមីន​ ១០​គ្រាប់​ជាមួយ​និង​Glycerince​១​ស្លាប​ព្រា​បាយ​។​ អ្នក​ក៏​អាច​ម៉ាស្សា​មុខ​ជាមួយ​ច្រាស​ទន់ៗ​មុន​នឹង​លាប​វីតាមីន​ ព្រោះ​វា​អាច​ជួយ​ឱ្យ​ស្បែក​មុខ​ទទួល​វីតាមីន​កាន់​តែ​ល្អ។​

អត្ថប្រយោជន៍៖​ ស្នាម​មុន​តូចៗ​នឹង​បាត់​ ហើយ​មុខ​របស់​អ្នក​កាន់​តែ​ភ្លឺ​ថ្លា​ដោយ​សារ​តែ​សារ​ធាតុ​បំប៉ន​អស់​ទាំង​នោះ។​

បម្រាម៖​ ត្រូវ​ប្រាកដ​ថា​ វីតាមីន​ និងGlycerine​ ដែល​អ្នក​លាយ​គឺ​មាន​គុណភាព​ល្អ ហើយ​ស្បែក​របស់​អ្នក​មិន​មាន​ប្រតិកម្ម​និង​របស់​អស់​ទាំង​នេះ។

៥. សម្រាប់​ជើង​

បន្ទាប់​ពី​ងូត​ទឹក​រួច​ អ្នក​គួរ​តែ​ ប្រើ​ប័រ​លាយ​ជាមួយ​ប្រេង​ជី​អង្កាម​។​ ដំបូង​លាយ​វា​ចូល​គ្នា​ រួច​ដាក់​ស្រោម​ជើង​ចូល​ ហើយ​យក​មក​ពាក់​ចូល​គេង​

អត្ថប្រយោជន៍៖ ប័រ​ជួយ​ឱ្យ​ជើង​ទន់​ ហើយ​រលោង​។

៦. សម្រាប់​រោម​ភ្នែក

ដល់​ពេល​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​រោម​ភ្នែក​របស់​អ្នក​ហើយ។​ យក​បំពង់​ម៉ាស្ការា​ទទេ​សម្អាត​ឲ្យ​ស្អាត​ ​រួច​ហើយ​ទុក​ឲ្យ​ស្ងួត​សឹម​បន្តក់​ ប្រេង​ស្រូវ​សាលី​​ (wheat germ oil) ចូល។ យក​ប្រេង​នោះ​មក​លាប​រោម​ភ្នែក​ មុន​ពេល​ចូល​គេង​។

អត្ថប្រយោជន៍៖ នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​បាន​១​ខែ​​ នោះ​អ្នក​នឹង​ភ្ញាក់​ផ្អើល​ពី​រោម​ភ្នែក​ដ៏​វែង​របស់​អ្នក ៕​

ចុចអាន៖

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា