បើ​មាន​៧​​​ក្នុង​ចំណោម​សញ្ញា​ទាំង​១០​នេះ នោះ​ស្នេហា​របស់​អ្នក​ជា​ស្នេហ៍​ពិត

  • 2018-04-12 03:16:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​អបអរសាទរ​អ្នក​ប្រសិន​បើ​មនោសញ្ចេតនា​របស់​អ្នក​មាន​យ៉ាង​តិច​៧​ចំណុច​លើ​១០​ចំណុច​នេះ។

១. មាន​តុល្យភាព

ស្នេហា​ដែល​អាច​រីក​ចម្រើន​ទៅ​មុខ គឺ​ត្រូវ​មាន​តុល្យភាព​រវាង​មនោសញ្ចេតនា និង​រឿង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សង្គម។ បើ​សិន​ជា​គេ​បង្ខំ​ឲ្យ​អ្នក​ចំណាយ​ពេល​តែ​លើ​គេ​ហើយ បោះ​បង់​ចំណង​ភាព​ដទៃ នោះ​គេ​អាត្មានិយម​ពេក​ហើយ។

២. ភាព​រ៉ូមែនទិក

មនោសញ្ចេតនា​គឺ​ជា​កត្តា​ដែល​សម្រេច​ថា​តើ​អ្នក​មាន​សុភមង្គល​ឬ​អត់​នៅ​ក្នុង​ស្នេហា​មួយ។ ផ្ដល់​ភាព​រ៉ូមែនទិក​ឲ្យ​អ្នក ដោយ​ការ​ធ្វើ​អ្វី​ថ្មី​ៗ នឹង​ជួយ​ឲ្យ​ស្នេហា​របស់​អ្នក​កាន់​តែ​ស្អិតល្មួត និង​ដើរ​បាន​ឆ្ងាយ។

៣. មាន​អារម្មណ៍​ថា​សុវត្ថិភាព

បើ​សិន​ជា​ភាគី​ផ្ដល់​អារម្មណ៍​សុវត្ថិភាព​ដល់​យើង ដោយ​ការ​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​គ្នា​នោះ ធានា​ថា​ស្នេហា​របស់​អ្នក​មិន​ងាយ​បែប​បាក់​នោះ​ឡើយ។ ចំណុច​មួយ​នេះ​មិន​មែន​គូ​ស្នេហ៍​ណា​ក៏​មាន​នោះ​ទេ។

៤. សកម្មភាព​ចេញ​ពី​បេះដូង​ពិត​ៗ

សកម្មភាព​របស់​គេ​មិន​មែន​ធ្វើ​ឲ្យ​តែ​ហើយ​ៗ តែ​ចេញ​ពី​ចិត្ត​ពិត​មែន។ ឧទាហរណ៍ នៅ​ពេល​អ្នក​ចេញ​ពី​រៀន ឬ​ធ្វើ​ការ​យប់ គេ​សុំ​ជូន​អ្នក​ទៅ​ដល់​ផ្ទះ​ឲ្យ​ទាល់​តែ​បាន​ជា​ដើម។

៥. មាន​ភាព​ចាស់​ទុំ

មនោសញ្ចេតនា​មួយ​អាច​នៅ​យូរ​ឬ​ឆាប់​គឺ​អាស្រ័យ​លើ​ភាព​ចាស់​ទុំ​របស់​ភាគី​ទាំង​២។ ទោះ​ខឹង​ឬ​មិន​ត្រូវ​ចិត្ត​ត្រង់​ណា តែ​នៅ​តែ​យោគយល់​គ្នា នោះ​អ្នក​ទាំង​២​ពិត​ជា​មាន​ភាព​ចាស់​ទុំ​ហើយ។

៦. មាន​អារម្មណ៍​ពិសេស​ពី​គ្នា

គេ​ខ្វះ​អ្នក​មិន​បាន និង​អ្នក​ខ្វះ​គេ​មិន​បាន គឺ​មាន​ន័យ​ថា​អ្នក​ទាំង​២​ជា​មនុស្ស​ពិសេស​របស់​គ្នា។ តែ​បើ​មាន​គេ​ក៏​បាន ខ្វះ​ក៏​បាន​នោះ​យើង​គ្រាន់​តែ​មនុស្ស​ធម្មតា​ប៉ុណ្ណោះ គ្មាន​អ្វី​ពិសេស​ឡើយ។

៧. មាន​ភាព​ផ្សារភ្ជាប់

បើ​សិន​ជា​អ្នក​ទាំង​២​ពេល​ជួប​គ្នា ម្នាក់​និយាយ​គោ ម្នាក់​និយាយ​ក្របី នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ទាំង​២​គ្មាន​ភាព​ផ្សារភ្ជាប់​ឡើយ។ ផ្ទុយ​មក​វិញ បើ​ប្រធានបទ​អ្នក​និយាយ​ចេញ​មក ក៏​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គេ​ដែរ នោះ​អ្នក​ទាំង​កើត​មក​គឺ​សម្រាប់​ទុក​ឲ្យ​គ្នា​ហើយ។

៨. មាន​ទំនួល​ខុស​ត្រូវ

នៅ​ពេល​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​២​ធ្វើ​ខុស ហើយ​ហ៊ាន​ទទួល​កំហុស​រៀង​ៗ​ខ្លួន មាន​ន័យ​ថា អ្នក​មាន​ភាព​ប្រាកដប្រជា​នៅ​ក្នុង​ចំណង​ស្នេហ៍​មួយ​នេះ។

៩. មាន​ការ​គាំទ្រ​របស់​អ្នក​ដទៃ

គេ​ថា​ឃ្លាន​ឆ្ងាញ់​ស្រលាញ់​ល្អ ដូច​នេះ​នៅ​ពេល​ដែល​យើង​មើល​ឃើញ​ថា​សង្សារ​យើង​ល្អ មិន​បា្រកដ​ថា​គេ​ល្អ​គ្រប់​១០​ឡើយ។ តែ​បើ​យើង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ជុំវិញ នោះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គេ​ពិត​ជា​មនុស្ស​ល្អ​មែន។

១០. ប្រកែក​គ្នា​ត្រូវ​រឿង

អ្នក​ដែល​ស្រលាញ់​គ្នា​ពិត គេ​នឹង​មិន​លាក់​នូវ​ចំណុច​អាក្រក់​របស់​យើង​ទេ។ ផ្ទុយ​មក​វិញ គេ​នឹង​ប្រាប់​ឲ្យ​យើង​កែ​តម្រូវ។ នៅ​ក្នុង​ពេល​ជជែក​គ្នា អាច​មាន​ជម្លោះ​កើត​ឡើយ តែ​ឈ្លោះ​ដើម្បី​ស្ថាបនា​នេះ​នឹង​កាន់​តែ​ជួយ​ឲ្យ​អ្នក​ទាំង​២​កាន់​តែ​យល់​ពី​គ្នា​តែ​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ bestie ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម