កុំ​ឲ្យ​ឈ្លោះទាស់ទែង​គ្នា​ក្រោយ​រៀប​ការ​ គូស្នេហ៍​គួរ​ពិចារណា​លើ​ចំណុចនេះ​សិន​

  • 2018-03-30 06:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ប្រថុយ​រៀប​ការ​ទាំង​អ្នក​មិន​ទាន់​មាន​គម្រោង​អី​ច្បាស់​លាស់​នោះ ហើយ​ក៏​កុំ​រៀប​ការ​ដើម្បី​គ្រាន់​តែ​បំពេញ​មុខ​គ្រួសារ​នោះ។ ជីវិត​រៀបការ​មិន​មែន​ងាយស្រួល​ឡើយ ចំណង​ជា​ច្រើន​នឹង​ត្រូវ​ឲ្យ​អ្នក​ដោះស្រាយ។ យ៉ាង​ណា​ក៏​ដោយ​មុន​ពេល​រៀប​ការ​អ្នក និង​ដៃ​គូ​អ្នក​គួរ​តែ​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់ ៖

១. ​​លុយ​​កាក់​ និង​​ការងារ

មុន​រៀប​ការ​អ្នក​ទាំង​ពី​គួរ​តែ​អង្គុយ​គិត​គ្នា​ពី​ប្រាក់​ចំណូល ការ​សន្សំ និង​ការ​ទុកដាក់​ជា​មុន​សិន។ អ្នក​ត្រូវ​គិត​​អំពី​ការ​ចាត់ចែង​លុយកាក់​ដែល​អ្នក​មាន​​ ថា​តើ​គួរតែ​បើក​គណនេយ្យ​សន្សំ ឬក៏​វិនិយោគ​ទៅ​លើ​អ្វីមួយ​ដើម្បី​រក្សា ឬ​រក​ចំណូល​បន្ថែម។​ ម្យ៉ាងទៀត អ្នក​ក៏​គួរ​តែ​ពិភាក្សា​គ្នា​អំពី​ការ​ងារ​​ដែល​ត្រូវ​ធ្វើ និង អ្វី​ដែល​អ្នក​ទាំង​ពីរ​​រំពឹង​ទុក​ថា​នឹង​មាន​ផង​ដែរ​​​។ តើ​អ្នក​​សម្រេច​ចិត្ត​ធ្វើ​ការ​ទាំង​ពីរ​អ្នក​? តើ​ការងារ​ដែល​អ្នក​ធ្វើ​មាន​ស្ថិរភាព​ដែរ​ឬទេ? ហើយ​ថា​តើ ប្រាក់ខែ​អ្នក​អាច​ផ្គត់​ផ្គង់​គ្រួសារ​អ្នក​បាន​ដែរ​ឬ​ក៏​អត់​?

២. គម្រោង​នៅ​ពេល​ដែល​អ្នក​មាន​កូន

រៀប​ចំ​ឲ្យ​ហើយ​គឺ​ល្អ​ណាស់ ចៀសវាង​កូន​កើត​មក​ខ្វះ​មុខ​ខ្វះ​ក្រោយ​នាំ​ឲ្យ​ពិបាក​ចិត្ត។ អ្នក​ត្រូេះ​តែ​ពិភាក្សា​ថា​តើ​អ្នក​គួរ​តែ​យក​កូន​​នៅ​ពេល​ណា? រៀបការ​ហើយ​ភ្លាម​ឬក៏​ក្រោយ​រៀបការ​រយៈ​ពេល​យូរ?​​ហើយ​គម្រោង​យក​កូន​ប៉ុន្មាន​? ព្រោះ​វា​អាច​ឲ្យ​អ្នក​ងាយ​ស្រួល​នៅ​ពេល​ដែល​អ្នក​រៀបចំ​ទុក​ដាក់​រឿង​នេះ​​រួច។

៣. កន្លែង​ដែល​ចង់​រស់​នៅ

តើ​រៀបការ​ហើយ​អ្នក​និង​ដៃគូ​ចង់​រស់​នៅ​កន្លែងណា? ជាមួយ​ឪពុកម្ដាយ ឬ​ដោយ​ខ្លួន? ទីក្រុង ឬ ជនបទ?​​ ពេល​ទៅ​នៅ​អាច​ប៉ះពាល់​ដល់​​​ការ​ងារ​​​របស់​អ្នក​ទេ? ​ការ​ផ្ដល់​សេវា​ការ​អប់រំ​ដល់​កូន​អ្នក​ល្អ​ប្រសើរ​ឬ​អត់? ហើយ​វា​អាច​ជិត​ឬ​ឆ្ងាយ​ពី​គ្រួសារ​អ្នក​ដែរ​ឬ​ក៏​អត់?

៤. ​ការ​​បែង​ចែក​ការងារ​​

វា​ជា​ការ​ល្អ​បើ​អ្នក​អាច​និយាយ​ពី​ការងារ​ដែល​អ្នក​អាច​ធ្វើ​បាន​ ហើយ​ដៃគូ​អ្នក​អាច​ធ្វើ​បាន​ ដូចជា​ការ​ធ្វើ​ការងារ​ផ្ទះ ​ចម្អិន​អាហារ ​ដើរ​ផ្សារ​ទិញ​​អាហារ​ឬ​ក៏​សម្ភារៈ​ផ្សេងៗ។ អ្នក​អាច​ជួយ​គ្នា​ធ្វើ​វា​ កុំ​ប្រចាំ​ថា​វា​ជា​ការ​ងារ​ស្រី​ ឬ​ប្រុស ​ដូច្នេះ​វា​នឹង​ធ្វើ​​ឲ្យ​គ្រួសារ​អ្នក​មាន​សុភមង្គល។

៥. ពិភាក្សា​អំពី​គ្រួសារ​​

រៀប​ការ​ហើយ​មិន​មែន​គិត​តែ​គ្រួសារ​អ្នក​ទេ​តែ​ត្រូវ​គិត​គូរ​ទាំង​អស់។ អ្នក​គួរតែ​​ពី​គ្រួសារ​ទាំង​មូល​​មិនមែន​តែ​ប្ដី​ប្រពន្ធ​ និង​កូន​នោះ​ទេ​តែ​វា​រួម​ផ្សំ​ទាំង​​ឪពុក​​ម្ដាយ​សាច់ញាតិ​សង​ខាង ថា​តើ​អ្នក​អាច​ផ្ដល់​ពេល​ឲ្យ​ពួក​គាត់​បាន​កម្រិត​ណា?​ ដូច​ជា​ការ​ដើរ​កម្សាន្ត​ ជួបជុំ​គ្នា​ ចែក​រំលែក​ឲ្យ​គ្នា​បាន​ប៉ុណ្ណា? ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ។

គិត​គូរ​មុន​ជា​ការ​ប្រសើរ​ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​បាន​ត្រៀម​ខ្លួន និង​រៀបចំ​មុន​នឹង​ជីវិត​គ្រួសារ​មក​ដល់៕

ចុចអាន៖មាន ​៧ចំណុចនេះ បង្ហាញ​ថា​អ្នក​ពិត​​សំណាង​ខ្លាំង​ដែលមាន​គាត់​ជា​សង្សារ

ប្រភព៖ marriage ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម