ចង់​បាន​រាង​ស្អាត​ ស្លីម គួរ​តែ​ចេះ​​តិចនិច​ញ៉ាំ​អាហារ​ទាំង​នេះ

  • 2018-04-06 07:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ធាត់ រាង​មិន​ស្អាត​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ស្អប់​បំផុត ដូច្នេះ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​បាន​រាង​ស្អាត ស្លីម​ កញ្ញា នឹង​បង្ហើម​ពី​តិចនិច​ញ៉ាំ​អាហារ​ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ៖

១. ផឹក​ទឹក​មុន​ញ៉ាំ​អាហារ

មុន​ពេល​ញ៉ាំ​អាហារ​អ្នក​គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​១​កែវ​មុន ព្រោះ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​អ្នក​មិន​សូវ​ញ៉ាំ​ច្រើន។ ម្យ៉ាង​ទៀត​វា​អាច​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​​ដែល​អាច​ជួយ​ទប់​ការ​ឡើង​ទម្ងន់​អ្នក​បាន ហើយ​វា​ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ផង​ដែរ។

រូបតំណាង

២. ញ៉ាំ​ផ្លែ​ឈើ

ផ្លែឈើ​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព ហើយ​បើ​សិន​ជា​អ្នក​ចង់​ស្រក​ទម្ងន់​បាន​លឿន​គួរ​តែ​ញ៉ាំ​ផ្លែឈើ​ជំនួស​អាហារ។ ម្យ៉ាង​ទៀត​វា​ថែម​ទាំង​ល្អ​សម្រាប់​ស្បែក​ទៀត​ផង ដូច្នេះ​អ្នក​អាច​ស្រក​ទម្ងន់ និង​ស្បែក​ស្អាត​បាន​យ៉ាង​ងាយ។

៣.​ ញ៉ាំ​បន្លែ

បន្លែ​ក៏​ត្រូវ​បាន​គេ​ណែនាំ​សម្រាប់​ការ​សម្រក​ទម្ងន់​ដែរ ដូច្នេះ​បើ​អ្នក​ចង់​កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​មិន​ឈប់​នោះ គួរ​តែ​ញ៉ាំ​បន្លែ​ជាជាង​សាច់។

៤. ចៀសវាង​ការញ៉ាំ Fast Food

ដឹង​ស្រាប់​ហើយ​ថា​អាហារ​ប្រភេទ​នេះ​គឺ​ឡើង​គីឡូ​ខ្លាំង​ណាស់ ដូច្នេះ​ដាច់​ខាត​ត្រូវ​តែ​ចៀស។ វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់ និង​កាឡូរី​ច្រើន​ដែល​ធ្វើ​ឲ្យ​ទម្ងន់​អ្នក​ឡើង។

៥. ញ៉ាំ​តែ​បៃតង​នៅ​ពេល​យប់

ពេល​យប់​មិន​គួរ​ញ៉ាំ​អី​ច្រើន​ពេក​ទេ គួរ​តែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​វិញ​ទើប​ល្អ។ អ្នក​អាច​ញ៉ាំ​តែ​បៃតង​នៅ​ពេល​យប់​បាន ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ស្រស់​ស្រាយ និង​ជួយ​រក្សា​ទម្ងន់​អ្នក​បាន​ល្អ​ទៀត​ផង៕

ចុចអាន៖រូបមន្ត​ងាយៗ​ធ្វើ​ឲ្យ​ស្បែក សស្អាត​ដោយ​មិន​បាច់​បារម្ភ​ថា​ប៉ះពាល់​ដល់​សុខភាព

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ផេង ផលធិតា