រូបមន្តងាយៗធ្វើឲ្យស្បែក សស្អាតដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាព
- 2018-04-02 08:59:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបមន្តងាយៗធ្វើឲ្យស្បែក សស្អាតដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាព
សុខភាពស្បែកគឺជារឿងសំខាន់មួយដែលមនុស្សស្រីត្រូវយកចិត្តទុកដាក់ ព្រោះសម្រស់មនុស្សស្រីជាផ្នែកសំខាន់មួយដែលបង្កើនភាពជឿជាក់ដល់នារី។ ខាងក្រោមនេះគឺជារូបមន្តងាយៗ ដែលជួយឲ្យស្បែកសស្អាត ដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ ៖
១. ផឹកទឹកឲ្យបានគ្រប់គ្រាន់
ការផឹកទឹកបានគ្រប់គ្រាន់គឺជារឿងសំខាន់ណាស់សម្រាប់ស្បែកព្រោះបើអ្នកកង្វះទឹក ស្បែកនឹងស្ងួត ស្រអាប់ មិនភ្លឺរលោង មានសំណើមឡើយ។ ត្រូវឧស្សាហ៍ផឹកទឹកឲ្យបានច្រើនតាមតែអាចធ្វើបាន។
**២. ញ៉ាំបន្លែ និងផ្លែឈើ**
អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបាន ៤០០ទៅ ៦០០ក្រាមក្នុងមួយថ្ងៃ។ ញ៉ាំផ្លែឈើ និងបន្លែជួយឲ្យស្បែកភ្លឺថ្លា តឹងមិនធ្លាក់យារ។ បែបនេះហើយគួរតែទម្លាប់ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន។
៣. ចៀសវាងការត្រូវកម្ដៅថ្ងៃ
ពន្លឺថ្ងៃមានប្រយោជន៍នៅពេលព្រឹក ហើយនៅក្រោមវាប្រហែល ១០ទៅ១៥នាទីប៉ុណ្ណោះ តែបើនៅយូរ ឬនៅពេលថ្ងៃវិញគឺប៉ះពាល់ដល់ស្បែកខ្លាំងណាស់។ បើអ្នកត្រូវចេញទៅក្រៅត្រូវប្រើឡេការពារកម្ដៅថ្ងៃដើម្បីជួយការពារ និងទប់ស្កាត់ការបំផ្លាញពីពន្លឺព្រះអាទិត្យ។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងក៏សំខាន់ដែរសម្រាប់សុខភាពស្បែកព្រោះបើអ្នកគេងមិនបានគ្រប់គ្រាន់ស្បែកក៏មិនស្រស់ថ្លាដែរ។ រយៈពេលដែលល្អសម្រាប់ការគេងគឺចន្លោះពី ៧ ទៅ ៨ម៉ោង ដូច្នេះអ្នកមិនគួរចូលគេងយឺតពេកនោះទេ។
៥.ប្រើផលិតផលសុទ្ធ និងមានគុណភាពល្អ
អ្នកគួរតែជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់ក្នុងការថែរក្សាស្បែកព្រោះបើចេះតែប្រើនោះអាចធ្វើឲ្យខូចស្បែកបាន។ ម្យ៉ាងទៀតការប្រើផលិតផលដែលសុទ្ធ និងមានស្ដង់ដារត្រឹមត្រូវជួយឲ្យស្បែកសស្អាត និងមានសុខភាពល្អផងដែរ៕
ចុចអាន៖ពិបាកចិត្តព្រោះស្បែកមុខខ្មៅស្រអាប់ មិនសស្អាត អាចប្រើវិធីនេះផ្លាស់ប្ដូរបាន