ចង់​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ពុះកញ្ជ្រោល ទាល់តែ​ខាង​ស្រី​ប្រើ ៥ ក្បាច់​នេះ

  • 2018-04-04 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស និង​ស្ត្រី​មាន​អារម្មណ៍​ពុះកញ្ជ្រោល​រឿង​លើ​គ្រែ​មិន​ដូច​គ្នា​ទេ។ ដូចនេះ​បើ​បុរស​មិន​សូវ​ជា​មាន​អារម្មណ៍ ខាង​ស្រី​អាច​ជួយ​ដៃគូ តាម​រយៈ​វិធី​ទាំង ៥ ខាងក្រោម​នេះ៖

១.ថ្ងៃ​ឈប់​សម្រាក​សំខាន់​ណាស់

សម្រាប់​គូ​ស្វាមី​ភរិយា​ដែល​ធ្វើការ ពេល​យប់​ឡើង​ពិតជា​គ្មាន​អារម្មណ៍​មក​គិត​រឿង​លើ​គ្រែ​ទៀត​ទេ ព្រោះ​ភាព​នឿយហត់​រាល់ថ្ងៃ។ ដូចនេះ​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​នៅ​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ទេ។ ចំណាយ​ពេល​អង្គុយ​ជជែក​គ្នា​លេង ឬ​អាន​សៀវភៅ មើល​ខ្សែ​ភាពយន្ត​ និង​ចម្អិន​អាហារ​ជាមួយ​គ្នា​។ ភាព​ស្និទ្ធស្នាល​នេះ​បានផ្លាស់ប្ដូរ​អារម្មណ៍​មនុស្ស​ប្រុស ឲ្យ​ចង់​បាន​​ភាព​ស្រើបស្រាល​​វិញ។

រូបតំណាង

**២.លាក់​បាំង**

មនុស្ស​ប្រុស​ចូលចិត្ត​អ្វី​ដែល​ជា​ការ​បិទបាំង ហើយ​អ្វី​ដែល​បើក​ចំហ​ពេក គឺ​មិន​ត្រូវ​ការ​ឡើយ។ ខាង​ស្រី​គួរតែ​ដឹង​ពី​ចំណុច​នេះ ដើម្បី​ពេល​នៅ​ជាមួយ​គ្នា​កុំ​លេង​ខ្លួន​ទទេ​ពេក ព្រោះ​ការ​ចាប់ផ្ដើម​ដោយ​លំបាក ជា​ការ​ចង់បាន​បំផុត​របស់​បុរស។

៣.ភាព​ភ័យខ្លាច

តើ​នរណា​នឹង​ជឿ​ថា ការ​ភ័យ​ខ្លាច អាច​ជំរុញ​បំណង​ប្រាថ្នា​បុរស​នោះ? លេង​ល្បែង​ណា​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ប្រុស​ទាល់ច្រក ដូចនេះ​អារម្មណ៍​ចង់​បាន​មនុស្ស​ស្រី​មក​ក្បែរ កាន់តែ​ខ្លាំង​ឡើង​ៗ។

៤.ពណ៌​ក្រហម​ៗ

តើ​សម្លៀកបំពាក់​ពណ៌​ផ្សេង​មិន​អាច​ទាក់​ចិត្ត​មនុស្ស​ប្រុស​បាន​តើ​មែនទេ? ចម្លើយ​មិន​មែន​ទេ តែ​ពណ៌​ក្រហម​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ការ​រួមភេទ​ទាំងអស់។ សូម្បីតែ​ការ​ស្រាវជ្រាវ​ជាច្រើន​កន្លង​មក​ក៏​បញ្ជាក់​ផង​ដែរ​ថា បុរស​ពិតជា​មាន​អារម្មណ៍​ត្រេកត្រអាល​នឹង​សម្លៀកបំពាក់​ពណ៌​ក្រហម​របស់​នារី ហើយ​សូម្បីតែ​អាហារ​ក្រហម​ភាគច្រើន​ក៏​អាច​ជួយ​ដល់​ថាមពល​ផ្លូវ​ភេទ​ដែរ។

៥.បង្ហាញ​ខោអាវ​ក្នុង​ឲ្យ​ឃើញ​បន្តិច

នេះ​​ជា​ការ​លើក​ទឹក​ចិត្ត​បុរស​ឲ្យ​ចាប់អារម្មណ៍​លើ​ខ្លួន ហើយ​វា​ពិតជា​បាន​ផល​មែន។ គាត់​ស្រមៃ​ថា នារី​ជា​ដៃគូ​មាន​រាង​យ៉ាង​ល្អិតល្អន់​ក្នុង​កន្លែង​ដែល​កម្រ​ឃើញ និង​ជំរុញ​ចិត្ត​ឲ្យ​មាន​ភាព​ស្រើបស្រាល​ឡើង៕

រូបតំណាង

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ចុចអាន៖មិន​ចង់​ឲ្យ​ខូច​អារម្មណ៍ ​កុំ​រួមភេទ​ក្នុង​កាលៈទេសៈ​ទាំង ​៥​នេះ​ឲ្យ​សោះ!

ប្រភព៖ Orami ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម