មិនចង់ឲ្យខូចអារម្មណ៍ កុំរួមភេទក្នុងកាលៈទេសៈទាំង ៥នេះឲ្យសោះ!
- 2018-03-27 10:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឲ្យខូចអារម្មណ៍ កុំរួមភេទក្នុងកាលៈទេសៈទាំង ៥នេះឲ្យសោះ!
វាជាលក្ខណៈធម្មជាតិដែលតម្រូវឲ្យមនុស្សប្រុស និងមនុស្សស្រីមានការរួមភេទ ប៉ុន្តែមិនប្រាកដថាអ្នកទាំងពីរអាចរួមភេទតាមដែលចិត្តចង់គ្រប់ពេលទេ។ ដើម្បីជៀសវាងការខូចអារម្មណ៍ ដៃគូទាំងពីរមិនគួររួមភេទក្នុងកាលៈទេសៈទាំង ៥នេះឡើយ៖
១. ពេលនឿយហត់ពីការងារ
ការរួមភេទអាចធ្វើឲ្យអ្នកបន្ធូរភាពតានតឹងក៏ពិតមែន តែវាត្រូវការថាមពលពីដៃគូទាំងសងខាងច្រើន។ ដូច្នេះប្រសិនបើអ្នកកំពុងតែនឿយហត់ពីការងារស្រាប់ សូមកុំចាប់ផ្តើមសកម្មភាពអី វាអាចធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព។
២. ពេលភាគីស្ត្រីគ្មានអារម្មណ៍
នៅពេលដែលភាគីស្ត្រីគ្មានអារម្មណ៍ នាងមិនអាចបញ្ចេញទឹករំអិលបានគ្រប់គ្រាន់ឡើយ ដែលជាហេតុធ្វើឲ្យមាត់ស្បូនស្ងួត និងមានការឈឺចាប់ពេលរួមភេទ។
**៣. ពេលស្ត្រីមានបញ្ហាត្រង់កន្លែងសម្ងាត់**
ជាទូទៅស្ត្រីគ្រប់រូបជៀសមិនផុតពីបញ្ហាត្រង់កន្លែងសម្ងាត់ឡើយ ភាគច្រើនពួកគេតែងតែជួបប្រទះការរមាស់ រលាក ជាដើម។ ប្រសិនបើភាគីស្ត្រីមានបញ្ហានេះមែន គេគួរតែហ៊ាននិយាយប្រាប់ទៅខាងបុរសត្រង់ៗ។
៤. ពេលញ៉ាំឆ្អែតខ្លាំង ឬឃ្លានខ្លាំង
ខណៈពេលដែលញ៉ាំឆ្អែតខ្លាំង រួចក៏ចាប់ផ្តើមសកម្មភាពភ្លាម អាចធ្វើឲ្យក្រពះអ្នកមានដំណើរការមិនល្អ ហើយអ្នកក៏មិនអាចបញ្ចេញថាមពលក្នុងការរួមភេទបានគ្រប់គ្រាន់ដែរ ប្រសិនបើអ្នកទ្រាំឃ្លានយូរពេក។
៥. ពេលស្ត្រីមករដូវ
រួមភេទក្នុងអំលុងពេលនេះ មិនសូវមានសុវត្ថិភាពប៉ុន្មានទេ ព្រោះមេរោគនឹងបាក់តេរីជាច្រើននឹងឆ្លងចូលតាមរយៈមាត់ស្បូនស្ត្រី៕
ចុចអាន៖បុរសៗមានបញ្ជីឈ្មោះមួយ រៀបរាប់ពីអ្វីដែលពួកគេមិនចូលចិត្តនៅពេលរួមភេទ