ច្រមុះមានមុនខ្សាច់ និងមុនកប់ខ្មៅៗមែនទេ? ប្រើក្រមួននេះភ្លាម ជ្រុះអស់ភ្លែត
- 2018-03-28 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រមុះមានមុនខ្សាច់ និងមុនកប់ខ្មៅៗមែនទេ? ប្រើក្រមួននេះភ្លាម ជ្រុះអស់ភ្លែត
បញ្ហានៅលើច្រមុះមានមុនខ្សាច់ គឺជារឿងដែលមនុស្សប្រុសស្រីគ្រប់គ្នាឈើក្បាល។ ទោះវាមិនបង្កឲ្យមានការឈឺចាប់មិនស្រួល ប៉ុន្តែវាប៉ះពាល់ដល់សោភ័ណភាពស្បែក។ មានវិធីជាច្រើនដើម្បីជួយអ្នកក្នុងការដោះស្រាយបញ្ហានេះ រួមទាំងវិធីប្រើប្រាស់ក្រមួន Vaseline ដើម្បីលាងសម្អាតជាតិខ្លាញ់ដែលជួយឲ្យច្រមុះរលោង។ ។
ដើម្បីយល់ពីវិធីសាស្ត្រនេះអ្នកអាចរៀនពីរបៀបអ្នកសរសេរប្លុកឈ្មោះ Fei Yang ខាងក្រោម។ Fei Yang គឺជាអ្នកសរសេរប្លុកដ៏ល្បីល្បាញម្នាក់របស់ប្រទេសកូរ៉េ នាងមានអ្នកគាំទ្រជិត ១ លាននាក់នៅលើគេហទំព័រ Youtube ផ្ទាល់ខ្លួន និងអ្នកគាំទ្រជិត ១៣០ ០០០ នាក់នៅលើ Instagram ។ កាលពីពេលថ្មីៗនេះ Fei Yang បានធ្វើវីដេអូអំពីរបៀបដែលនាងប្រើប្រាស់ Vaseline ដើម្បីលាងសម្អាតខ្លាញ់។ បន្ទាប់ពីបានប្រកាសពីរបីថ្ងៃវីដេអូនេះមានអ្នកមើលជាង ៣០០ ០០០ ដង។
បន្ទាប់ពីលាងសម្អាតមុខរបស់អ្នករួច សូមយកក្រមួន Vaseline មកដាក់លើផ្ទៃច្រមុះ។ រង់ចាំ ១ នាទីពេលដែលវាជ្រាបចូលទៅក្នុងស្បែក ហើយឈ្លីចុះឈ្លីឡើងពេញច្រមុះ និងថ្ពាល់ឲ្យច្រើនដង។
បន្ទាប់មកយកប្លាស្ទិកមួយដែលបិទភ្ជាប់លើស្រទាប់ Vaseline ដែលបានលាបរួចលើស្បែកនោះ។
នៅព្រឹកបន្ទាប់ Fei Yang បានយកប្លាស្ទិកចេញហើយបានប្រើសំឡីត្បារត្រចៀកញីកលើតំបន់ច្រមុះ ដើម្បីរុញខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងរន្ធញើស។
អ្នកនឹងឃើញខ្លាញ់ និងស្នាមខ្មៅៗលើសំឡីត្បារត្រចៀកនោះ៕
Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
ចុចអាន៖ផ្ទៃមុខសរលោងស្អាតដូចកូនក្មេង ដោយគ្រាន់តែអនុវត្ត ៣ វិធីងាយៗនេះ