ផ្ទៃមុខសរលោងស្អាតដូចកូនក្មេង ដោយគ្រាន់តែអនុវត្ត ៣ វិធីងាយៗនេះ
- 2018-03-26 07:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទៃមុខសរលោងស្អាតដូចកូនក្មេង ដោយគ្រាន់តែអនុវត្ត ៣ វិធីងាយៗនេះ
ផ្ទៃមុខគ្មានស្នាម សម៉ដ្ឋរលោង ជាអ្វីដែលនារីប្រាថ្នាចង់បាន ព្រោះមុខគឺជាភាពទាក់ទាញសំខាន់បំផុតសម្រាប់មនុស្សស្រី។ សម្រាប់ថ្ងៃនេះ កញ្ញា នឹងបង្ហាញអ្នកពីវិធីធម្មជាតិ ៣យ៉ាងដែលជួយឲ្យស្បែកមុខរបស់អ្នកស្អាត និងមើលទៅក្មេងជាងអាយុទៀតផង ៖
១. ប្រទាលកន្ទុយក្រពើ
ឆ្កៀលយកសាច់ប្រទាលកន្ទុយក្រពើមួយស្លាបព្រា លាយជាមួយទឹកឃ្មុំ១ស្លាបព្រា រួចកូរឲ្យសព្វលាបលើផ្ទៃមុខ ម៉ាស្សាថ្នមៗ។ ទុកចោលប្រហែល៣០នាទី សឹមលាងចេញជាមួយទឹកត្រជាក់។
ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំជួយឲ្យមុខម៉ដ្ឋរលោង មានសំណើម និងជម្រុះកោសិកាចាស់ៗចេញពីផ្ទៃមុខបានយ៉ាងល្អ ដែលជាហេតុជួយឲ្យផ្ទៃមុខអ្នកភ្លឺស្រស់ស្អាតបាន។
២. ម្សៅតែបៃតង
អ្នកអាចលាយម្សៅតែបៃតងជាមួយគ្រឿងផ្សំធម្មជាតិជាច្រើនទៀតបានដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លាយតែបៃតង២ស្លាបព្រាបាយជាមួយប្រេងដូងមួយស្លាបព្រា កូរឲ្យសព្វល្អ រួចលាបវានៅលើផ្ទៃមុខទុកប្រមាណ ២០នាទី សឹមលាងសម្អាតចេញ។ អាចប្រើវិធីនេះ ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍។
៣. ស៊ុត
គោះស៊ុតមួយគ្រាប់ទាញយកផ្នែកស និងផ្នែកក្រហមចេញពីគ្នា។ យកផ្នែកសវឹកចូលគ្នាឲ្យសព្វ រួចលាបលើមុខទុករហូតដល់ស្ងួត សឹមលាងទឹកចេញរួចជូតឲ្យស្ងួតជាមួយកន្សែងទន់។ បន្ទាប់មកទៀតវឹកផ្នែកក្រហមជាមួយទឹកឃ្មុំ លាបលើមុខ ទុកចោល២០នាទីចាំលាងសម្អាតចេញ។ វិធីនេះអាចធ្វើក្នុងមួយអាទិត្យ ២ដង។
ចុចអាន៖អនុវត្តតែប៉ុន្មានវិធីនេះ រឿងធ្លាក់ភ្នែក ដក់ខ្មៅក្រោមភ្នែកលែងជាបញ្ហាហើយ
Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY