ក្រចកប្រែពី ខ្លី ស្ដើង ទន់ ទៅជាវែងក្រាស់រឹងល្អ ដោយខ្ទឹមស និងវីតាមីន E
- 2018-03-21 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រចកប្រែពី ខ្លី ស្ដើង ទន់ ទៅជាវែងក្រាស់រឹងល្អ ដោយខ្ទឹមស និងវីតាមីន E
គ្មានស្រីណាចង់ឲ្យក្រចកដៃខ្លី ស្ដើងទន់ដែលងាយរបក ហើយពិបាកសូម្បីតែទៅលាបក្រចក ត ក្រចក កុំថាឡើយចង់ចាក់ជែល។ ក្រចកដៃទន់ហើយស្ដើងនេះបណ្ដាលមកពីកត្តាជាច្រើនដូចជា ខ្វះជីវជាតិ មានបញ្ហាសុខភាព ឬអ្នកជំងឺកំពុងទទួលការព្យាបាល ឬបណ្ដាលមកពីបន្លាស់ប្ដូរអ័រម៉ូនជាដើម។ ប៉ុន្តែអ្នកអាចសាកល្បងវិធីងាយៗនេះ ដោយគ្រឿងទេសអាចរកបានក្នុងផ្ទះនេះដូចជា ខ្ទឹមសរ នឹងវីតាមីន E។
១. ខ្ទឹមសរ
ខ្ទឹមសរមានសារជាតិប្រឆាំងផ្សិត ដែលល្អសម្រាប់កម្ចាត់ផ្សិតស៊ីក្រចកធ្វើឲ្យក្រចកដុះវែង ក្រាស់និងរឹងមាំ។ របៀបប្រើ គឺគ្រាន់តែកាត់ខ្ទឹមសរជាពីរ ហើយញីឲ្យសព្វពេញក្រចកដៃ ទុក ២ ទៅ ៣ នាទីសឹមលាងចេញ។ វិធីមួយបែបទៀតគឺចិញ្ច្រាំខ្ទឹមឲ្យមត់ចាំលាបបិតនឹងក្រចកទុក ៣នាទីសឹមលាងចេញ។ ធ្វើបែបនេះមួយអាទិត្យអ្នកនិងមានអារម្មណ៍ថាក្រចកចាប់ផ្ដើមរឹងមាំ។
២. គ្រាប់Vitamin E
វីតាមីន E មិនត្រឹមតែល្អចំពោះក្រចកនោះទេ តែល្អចំពោះដៃដូចគ្នា។ របៀបប្រើវីតាមីន E មកលាបក្រចក គ្រាន់តែយកវីតាមីន E លាយជាមួយប្រេងដូងរួចដាក់កូនចាន កម្ដៅឲ្យពុះ ឬក្ដៅឧណ្ណៗ (ហាមមិនឲ្យត្រូវទឹក) រួចយកមកលាបលើក្រចក និងយកសំឡីរុំទុកមួយយប់ដូចក្នុងរូប។ ធ្វើបានមួយអាទិត្យអ្នកនឹងមានអារម្មណ៍ថាក្រចកក្លាយទៅជារឹងមាំហើយដុះវែង៕
ចុចអាន៖សក់នឹងដុះវែងលឿន បើបានសាកល្បងរូបមន្តស្រាបៀរទាំង ៣នេះ