សក់នឹងដុះវែងលឿន បើបានសាកល្បងរូបមន្តស្រាបៀរទាំង ៣នេះ
- 2018-03-19 10:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក់នឹងដុះវែងលឿន បើបានសាកល្បងរូបមន្តស្រាបៀរទាំង ៣នេះ
ស្រាបៀរអាចយកមកធ្វើជារូបមន្តជួយឲ្យសក់ដុះវែងលឿនបាន ដោយសារវាមានផ្ទុកសារធាតុសំខាន់ Biotin ជំនួយដល់ស្បែកក្បាល និងសរសៃសក់។ ថ្ងៃនេះ កញ្ញានឹងណែនាំអ្នកទាំងអស់គ្នាពីវិធីនៃការប្រើប្រាស់ដូចខាងក្រោម៖
១. ស្រាបៀរ + ស៊ុត
យកស្រាបៀរកន្លះកែវ និងស៊ុតមួយគ្រប់លាយឲ្យសព្វចូលគ្នា រួចយកមកម៉ាស្សាពីគល់រហូតដល់ចុងសក់។ បន្ទាប់មកពាក់ថង់រុំសក់ប្រហែល ៣០នាទី ហើយកក់សក់ជាមួយសាប៊ូតាមធម្មតា។
២. ស្រាបៀរ + ទឹកឃ្មុំ + ស៊ុត + ចេក
លាយគ្រឿងផ្សំខាងលើបញ្ចូលគ្នា ប៉ុន្តែសម្រាប់ស៊ុតយកតែផ្នែកក្រហមប៉ុណ្ណោះ។ យកល្បាយនោះមកម៉ាស្សាដូចវិធីខាងលើ ហើយពាក់ថង់រុំសក់ពី ១ម៉ោងទៅ ២ម៉ោងបន្ទាប់មកកក់សក់ចេញធម្មតា។
៣. ស្រាបៀរ + សាប៊ូកក់សក់
យកស្រាបៀរទៅដាំឲ្យពុះ ទុកឲ្យត្រជាក់រួចលាយជាមួយសាប៊ូកក់សក់។ វិធីនេះងាយស្រួលជាងគេ ដោយអ្នកអាចរក្សាវាទុក ហើយចង់យកវាមកកក់ពេលណាក៏បាន។
ចំណាំ៖ រូបមន្តខាងលើគប្បីអនុវត្តឲ្យបានមួយសប្តាហ៍ម្តង៕
ចុចអាន៖របៀបជ្រើសម៉ូដសក់តាមទម្រង់មុខឲ្យបានសមឥតខ្ចោះ នារីៗមិនគួរអូសរំលង