សក់មានពងចៃ ឬមេចៃ លែងបារម្ភហើយប្រេងអូលីវអាចជួយបាន!
- 2018-02-23 08:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក់មានពងចៃ ឬមេចៃ លែងបារម្ភហើយប្រេងអូលីវអាចជួយបាន!
បើសិនជាសក់អ្នកនៅតែបន្តមានចៃដោយរកវិធីដោះស្រាយមិនបាន កុំបារម្ភអីងាកមកសាកល្បងជាមួយប្រេងអូលីវវិញ។ ខាងក្រោមនេះ ជាជំហានដែលត្រូវធ្វើ៖
១. ចាក់ប្រេងអូលីវលើដៃហើយយកមកឈ្លីពេញស្បែកក្បាល។
២. ក្របួចសក់ចូលគ្នា ហើយពាក់ថង់រុំសក់ពី ៣ ទៅ ៨ ម៉ោង។ បើសិនជាសក់មានចៃច្រើន អ្នកប្រហែលជាត្រូវពាក់ថង់រុំសក់នោះយូរជាងនេះដែរ។
៣. វាយសាប៊ូឲ្យចេញពពុះមួយចានដែក ដើម្បីឲ្យចៃដែលអ្នកសិតជ្រុះទៅក្នុងពពុះនោះ។
៤. ក្រោយ៣ ទៅ ៨ម៉ោង ស្រាយសក់របស់អ្នកចេញហើយចែកវាជាបួនផ្នែក រួចយកស្និតសិតពីគល់សក់ឲ្យចៃជ្រុះចូលក្នុងចានពពុះសាប៊ូ។
៥. បន្ទាប់ពីសិតរួចអ្នកអាចទៅកក់សក់ចេញតាមធម្មតា ដើម្បីលាងជម្រះប្រេងអូលីវបាន។
៦. ក្រោយពីកក់រួចអ្នកគួរសម្ងួតសក់ដោយប្រើម៉ាស៊ីនផ្លុំ ព្រោះកម្តៅនឹងធ្វើឲ្យចៃដែលនៅសេសសល់ងាប់អស់។
៧. អនុវត្តតាមចំនុចខាងលើយ៉ាងហោចណាស់ឲ្យបាន ២ដងក្នុងមួយសប្តាហ៍ដើម្បីឃើញពីលទ្ធផល៕
ចុចអាន៖ទម្លាប់ប្រចាំថ្ងៃដែលគ្រប់គ្នាធ្វើបណ្ដាលឲ្យសក់ខូចធ្ងន់ធ្ងរដោយមិនដឹងខ្លួន