មើលតែកាយវិការបង្ហាញចេញមកក៏ដឹងថា សីហាស្រលាញ់និងថ្នាក់ថ្នមភរិយាអស់ពីដួងចិត្ត
- 2018-02-19 03:18:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែកាយវិការបង្ហាញចេញមកក៏ដឹងថា សីហាស្រលាញ់និងថ្នាក់ថ្នមភរិយាអស់ពីដួងចិត្ត
សុភមង្គលរបស់មនុស្សស្រីគ្រប់រូបគឺបានក្រុមគ្រួសារដ៏កក់ក្ដៅ មានស្វាមីស្រលាញ់យល់ចិត្ត និងថ្នាក់ថ្នមដូចកែវភ្នែក។ ទោះនៅស្ថានភាពណាក៏ដោយ ក៏ភរិយាត្រូវការក្ដីស្រលាញ់ពីស្វាមីគ្រប់ពេលជាពិសេសគឺពេលនាងកំពុងពពោះនេះតែម្ដង។
តួយ៉ាងគេសង្កេតឃើញប្ដីប្រពន្ធអ្នកសិល្បៈមួយគូរកំពុងរស់នៅក្នុងជីវិតឯកជន ដែលមនុស្សស្រីទូទៅប៉ងប្រាថ្នា គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា។ អ្នកទាំងពីរមានភាពល្អូកល្អិនខ្លាំង ដោយគ្រប់ពេលលោកសីហាតែងកំដរនិងចំណាយពេលវេលាជាមួយភរិយាជានិច្ច។ ជាក់ស្ដែងបើមើលតាមរូបភាពក្នុងបណ្ដាញសង្គមរបស់អ្នកនាង គង់ ចាន់ស្រីមុំ ឃើញថា ប្ដីរបស់នាងតែងតែដាក់ដៃស្ទាប់ពោះនាងដោយក្តីបារម្ភ ,ថើបនាង ហើយកំដរនាងទៅគ្រប់កន្លែងនាងចង់ទៅ។
មិនតែប៉ុណ្ណោះលោក គឹម សីហាបានបម្រើទឹកក្ដៅត្រជាក់ពេលប្រពន្ធលោកមិនស្រួលខ្លួន ដែលមើលទៅពិតជាផ្អែមល្ហែម គួរឲ្យច្រណែនខ្លាំងណាស់។ ចង់ដឹងថាលោកមានកាយវិការបញ្ជាក់ក្ដីស្រលាញ់ប៉ុណ្ណាតោះទៅមើលទាំងអស់គ្នា៖
រូបភាពពីប្រភព៖ facebook kong chansreymom
ចុចអាន៖រៀបការជាមួយមនុស្សប្រុសដោយសារលុយបាន តែប្រយ័ត្នជួបរឿងចុកឈាមបែបនេះ