ស្វែងយល់តិចនិកផាត់ភ្នែកនារីកូរ៉េ ជួយឲ្យឃើញប្លែក និងស្អាតខុសពីធម្មតា!
- 2018-02-05 03:54:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់តិចនិកផាត់ភ្នែកនារីកូរ៉េ ជួយឲ្យឃើញប្លែក និងស្អាតខុសពីធម្មតា!
ភ្នែក គឺជាអាវុធសម្ងាត់របស់បងប្អូននារីភាគច្រើន ដូច្នេះយើងមិនគួរធ្វេសប្រហែសចំពោះកន្លែងអស្ចារ្យមួយនេះទេ។ ស្ត្រីកូរ៉េគឺមានភ្នែកសាមញ្ញណាស់ ហើយជាធម្មតាពួកគេផាត់ផ្ដោតលើកន្ទុយភ្នែក ដើម្បីបង្កើតជាចំណុចទាក់ទាញ ធ្វើឲ្យភ្នែកមើលទៅកាន់តែជ្រៅ និងធំជាងមុន។ តោះមើលការតុបតែងខ្លួនរបស់ពួកគេ៖
ជំហានទី ១៖ ផាត់ស្រទាប់ខាងក្នុងត្របកភ្នែក ដើម្បីឲ្យមានពណ៌ភ្នែកកាន់តែច្បាស់។
ជំហានទី ២៖ ប្រើជក់ ដើម្បីសម្អាតស្រទាប់ផ្ទៃខាងក្រោមភ្នែកទាំងសងខាង ហើយវាសកន្ទុយភ្នែកបន្តិច។
ជំហានទី ៣៖ បន្ថែមពណ៌លើត្របកភ្នែកដែលបានផាត់ម្ដង ជាមួយពណ៌ស្រដៀងគ្នា ប៉ុន្តែឲ្យដិតជាងពណ៌ដំបូងបន្តិច។ បន្ទាប់មកយកពណ៌ខ្មៅមកគូសនៅកន្ទុយឲ្យចេញរាងខ្លាំងបន្តិច។
ជំហានទី ៤៖ ដាក់ពណ៌ក្រោមភ្នែកបន្តិច ឲ្យស៊ីនឹងពណ៌ត្របកភ្នែកខាងលើ។
សម្រាប់អ្នកដែលចូលចិត្តភាពសិចស៊ីអាចដាក់ពណ៌មាសផ្លេកៗពីលើ និងគូរ eyeliner បន្ថែមទៀតក៏បានដែរ។ ដើម្បីធ្វើឲ្យភ្នែករបស់អ្នកមើលទៅស្អាតជាងមុន នៅពេលអនុវត្តការ makeup កុំភ្លេចគន្លឹះមូលដ្ឋានមួយទៀត ដោយការបិទបាំងស្នាមខ្មៅជុំវិញរង្វង់ភ្នែកសិន។
បន្ទាប់ពីភ្នែកហើយ អ្វីដែលស្រីៗកូរ៉េយកចិត្តទុកដាក់មួយទៀតនោះ គឺចិញ្ចើម ព្រោះវានឹងជួយលើកសម្រស់បានទាំងព្រម។ ដោយមិនអាចផាត់ពណ៌ខ្មៅដិតខ្លាំងបានឡើង យកល្អគួរតែពណ៌ពណ៌សូកូឡា ឬពណ៌ណាស្រដៀងពណ៌ភ្នែកតែម្ដង ហើយទំហំមិនគួរធំពេកទេ ល្មម ឬប៉ុនក្រចកកូនដៃបានហើយ។ ចំណែកចំណុចសំខាន់មួយទៀតគឺរោមភ្នែក មិនគួរភ្លេចម៉ាស្ការ៉ាឡើយ ដើម្បីឲ្យរោមភ្នែកកាន់តែវែង និងងខ្ទែត៕
ចុចអាន៖៤កំហុសឆ្គងក្នុងការផាត់មុខដែលធ្វើអ្នកមើលទៅកាន់តែចាស់ជាងមុន