ប្រភេទ​​បុរស​ដែល​មនុស្ស​ស្រី​គួរ​តែ​ចំណាយ​ពេល​រង់ចាំដើម្បី​ជួប

  • 2018-02-05 02:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិត​មនុស្ស​ប្រុស​ល្អ​នៅ​តែ​មាន​ គ្រាន់​តែ​អ្នក​មិន​ទាន់​បាន​ជួប​តែ​ប៉ុណ្ណោះ។ បែប​នេះ​ហើយ​ពេល​ខ្លះ​បើ​អ្នក​អាច​រង់ចាំ​បន្តិច​ក៏​ល្អ​ដែរ ព្រោះ​ម្នាក់​នោះ​នឹង​មក​ជួប​អ្នក​ជា​មិន​ខាន។ ទាំង​នេះ​គឺ​ជា​ប្រភេទ​មនុស្ស​ប្រុស​ដែល​អ្នក​គួរ​តែ​ចំណាយ​ពេល​រង់ចាំ ៖

១. បុរស​ដែល​ផ្ដល់​នូវសុវត្ថិភាព​ដល់​អ្នក​គ្រប់​ទីកន្លែង

នៅ​ទី​សាធារណៈ​គេ​នឹង​មិន​កាន់​ដៃ​អ្នក​ ឬ​​ឱបស្មា​អ្នក​នោះ​ទេ បើសិនជា​អ្នក​មិនអនុញ្ញាតិ គេ​នឹង​ផ្ដល់​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​ទើសទាល់​ឬ​អៀន​ពេល​អ្នក​ដទៃ​មើល​មក។ តែ​គេ​នឹង​តាម​មើល​តាម​ថែ​រក្សា​អ្នក​មិន​ឲ្យ​អ្នក​ដទៃ​មក​ប៉ះពាល់​ដូច​គ្នា។ គេ​តែង​ជួយ​ឥវ៉ាន់ និង​ជួយ​លើកដាក់​របស់របរ​អ្នក​គ្រប់​ពេល ព្រោះ​សកម្មភាព​បែប​នេះ​គឺ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់ ការ​បារម្ភ មិន​ចង់​ឲ្យ​អ្នក​លំបាក។

រូបតំណាង

**២. បុរស​ដែល​រីករាយ​នឹង​គ្រួសារ និង​មិត្តភក្តិ​អ្នក**

គេ​តែង​ចូលរួម​រីករាយ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​អ្នក​ដោយ​គ្មាន​ភាព​ទើសទាល់​ឬ​មិន​សប្បាយ​ចិត្ត។ គេ​តែង​ជួយ​យក​អសារ​ពួក​គាត់​គ្រប់​ពេល​នៅ​ពេល​ដែល​គេ​អាច​ជួយ​ពួក​គាត់​បាន។ គេ​មិន​មែន​ជា​មនុស្ស​ដែល​ចង់​ឲ្យ​អ្នក​ពេល​ដែល​មាន​គេ ផ្ដាច់​ខ្លួន​ចេញ​ពី​អ្នក​ទាំង​នោះ​ឡើយ។

៣. បុរស​ដែល​មិន​ភ័យ​ខ្លាច​ពេល​មាន​បញ្ហា​នៅ​ចំពោះ​មុខ

គេ​តែង​នៅ​ជាមួយ​អ្នក​គ្រប់​ស្ថានភាព​ទាំង​អស់​មិន​ថា​លំបាក ឬ​រីករាយ។ គេ​មិន​ខ្លាច ឬ​ស្ដាប់​តាម​អ្នក​ណា​ឡើយ​ព្រោះ​គេ​អាច​ម្ចាស់ការ​លើ​ជីវិត​គេ​បាន។ ឧទាហរណ៍៖ ប៉ា​ម៉ាក់​គេ​ចង់​ឲ្យ​គេ​រៀប​ការ​ជាមួយ​នារី​ផ្សេង តែ​ជា​មិន​ព្រម​តាម​ឡើយ​ ហើយ​គេ​នឹង​ព្យាយាម​ដោះស្រាយ​រហូត​ដល់​ពួក​គាត់​អនុញ្ញាត។

រូបតំណាង

៤. បុរស​ដែល​ចង់​ឲ្យ​អ្នក​ស្រស់​ស្អាត​គ្រប់​ពេល

គេ​តែង​តែ​គិត​គូរ​បី​អ្នក​ទាំង​សុខភាព និង​សម្រស់ គេ​តែងតែ​ជូន​អ្នក​ទៅ​ទិញ​គ្រឿង​សម្អាង ឬ​សំលៀក​បំពាក់​ពេល​អ្នក​អ្នក​ត្រូវ​ការ​វា។ ពេល​ទៅ​ណា​ឆ្ងាយ​គាត់​តែង​តែ​ទិញ​អី​ស្អាតៗ​មក​ផ្ញើ​អ្នក ហើយ​តែង​តែ​និយាយ​ថា​អ្នក​ស្រស់​ស្អាត​ជាង​គេ​ដោយ​មិន​ខ្មាសអៀន។

៥. បុរស​ដែល​រួសរាយ​តែ​មិន​មែន​រាយមាយ

គេ​ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ​មិន​ថា​មនុស្ស​ប្រុស​ ឬ​មនុស្ស​ស្រី​ ហើយ​ទៅ​ណា​មក​ណា​តែង​មាន​គេ​ចូលចិត្ត​គ្រប់គ្នា។ តែ​អ្វី​ដែល​សំខាន់​គេ​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ចិត្ត​រឿង​គេ​លួច​មាន​អ្នក​ផ្សេង​ឡើយ គេ​តែង​ធ្វើ​ឲ្យ​អ្នក​ទុក​ចិត្ត និង​បង្ហាញ​មនុស្ស​គ្រប់​គ្នា​ថា​គេ​មាន​អ្នក​ដោយ​មិន​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។

រូបតំណាង

ការ​ពិត​មនុស្ស​បែប​ហ្នឹង​នៅ​តែ​មាន ហើយ​មាន​ច្រើន​ទៀត​ផង​គ្រាន់​តែ​មក​ពី​ផែន​ដី​នេះ​ធំ​ពេក មិន​ទាន់​ឲ្យ​អ្នក​វិល​ជួប​គេ​តែ​ប៉ុណ្ណោះ៕

ចុចអាន​៖ល្មម​ដល់ពេល​មាន​គូ​​នឹង​គេ​ហើយ បើ​ឃើញ​ខ្លួន​ឯង​លេច​រឿង​ទាំង​នេះ​ចេញ​​មក

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម