ល្មមដល់ពេលមានគូនឹងគេហើយ បើឃើញខ្លួនឯងលេចរឿងទាំងនេះចេញមក
- 2018-02-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្មមដល់ពេលមានគូនឹងគេហើយ បើឃើញខ្លួនឯងលេចរឿងទាំងនេះចេញមក
ម្នាក់ឯងយូរពេកមានអារម្មណ៍ថាឯកាអត់? ពេលខ្លះបើសង្កេតថាខ្លួនឯងសមល្មមហើយក៏គួរតែសញ្ជឹងមើលម្នាក់ដែរទៅ ព្រោះបើចេះតែនៅម្នាក់ឯងបែបនេះទៀត អាចនឹងបាត់បង់អារម្មណ៍ស្រឡាញ់ក្លាយជាមនុស្សគ្មានមនោសញ្ចេតនាក៏បាន។ វាល្មមដល់ពេលមានគូនឹងគេហើយ បើឃើញខ្លួនឯងលេចរឿងទាំងនេះចេញមក ៖
១. រីករាយពេលឃើញគូស្នេហ៍ដទៃទៀត
ចាប់ផ្ដើមញញឹម និងរីករាយពេលឃើញគូស្នេហ៍គេបង្ហោះរូប Sweet Sweet ជាមួយគ្នា។ មានអារម្មណ៍ថាបើខ្លួនឯងបែបហ្នឹងវិញមិនដឹងសប្បាយចិត្តយ៉ាងណាទេ។
**២. មានអារម្មណ៍ថាបើបន្ថែមនុស្សម្នាក់ទៀតក្នុងជីវិតរាល់ថ្ងៃកាន់តែល្អ**
ចាប់ផ្ដើមមានអារម្មណ៍ថាត្រូវការដៃមួយគូទៀតមកអង្អែលក្បាល មកឱបពេលដែលរងា និងឯកាបំផុត។ អ្នកលែងខ្លាចក្នុងការបន្ថែមមនុស្សម្នាក់ទៀតមកក្នុងជីវិត ហើយក៏លែងខ្លាចទោះមនុស្សម្នាក់នោះមិនសមបំណងក៏ដោយ។
៣. អ្នកចេះពីរបៀបមើលថែខ្លួនឯង
ទោះក្នុងកាលៈទេសៈណាក៏ដោយក៏អ្នកនៅតែស្រឡាញ់ខ្លួនឯង ហើយនៅតែអាចរស់នៅបានយ៉ាងស្រួល។ នេះជាសញ្ញាមួយដែលអ្នកអាចមានស្នេហាបានយ៉ាងពេញលេញបំផុត ព្រោះវាគ្រាន់តែជាគ្រឿងបន្ថែមជីវិតអ្នកឲ្យកាន់តែមានន័យប៉ុណ្ណោះ មិនមែនមានន័យថាអត់វាអ្នកត្រូវស្លាប់នោះទេ។
៤. អ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទោះមានបញ្ហាអីក៏ដោយ
ទោះសប្បាយចិត្ត ឬក៏កើតទុកក៏អ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ងនឹងធឹង ហើយមិនឲ្យស្នេហាមកវាយលុកសេចក្ដីសុខអ្នកបាន។អ្នកអាចទទួលអារម្មណ៍គ្រប់បែបយ៉ាងដែលគេផ្ដល់ឲ្យ ហើយទោះឈ្លោះគ្នាក៏អ្នកអាចញ៉ាំបាយ និងគេងបានយ៉ាងស្រួល។
ដល់ពេលក៏គួរតែពិចារណាដែរ ព្រោះជីវិតមនុស្សយើងមានន័យក៏ត្រូវមានរសស្នេហាជំនួយដែរ៕
ចុចអាន៖បើមានរឿងទាំងនេះកើតឡើង មានន័យថាអ្នកស្រឡាញ់គេដោយមិនដឹងខ្លួនហើយ