គ្រាន់តែការងារផាត់មុខសោះ Pony មានលុយទិញឡាន Lamborghini
- 2018-01-25 07:19:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែការងារផាត់មុខសោះ Pony មានលុយទិញឡាន Lamborghini
Makeup artist ដ៏ល្បីល្បាញឈ្មោះ Pony បានបង្ហាញរថយន្តថ្មីសន្លាងរបស់ខ្លួនដែលទើបនឹងទិញកាលពីពេលថ្មីៗនេះ។ Pony បានណែនាំរថយន្តថ្មីរបស់នាងនៅលើ Instagram ហើយនាងក៏បានបានបង្ហោះរូបថតដៃកាន់កូនសោឡានដ៏ទំនើបរបស់អ៊ីតាលីផងដែរ។
អ្នកផាត់មុខឲ្យ CL រូបនេះក៏បានសរសេរអក្សរអមជាមួយរូបនោះថា "មិត្តភ័ក្ដិថ្មីរបស់យើង! #huracan #huracanspyder"។ រថយន្តថ្មីរបស់នាង គឺម៉ាក Lamborghini Huracan Spyder ជាប្រភេទរថយន្តទំនើបដែលតម្លៃចាប់ពី ៣០០ លានវុន (ប្រហែល ២៩០ ០០០ ដុល្លារ) និងលើសពី ៤០០ លានវុន (ប្រហែល ៣៨០ ០០០ ដុល្លារ) ។
ការដែលនាងអាចទិញឡានដ៏ថ្លៃនេះ ក៏ព្រោះតែអាជីពជាអ្នកផាត់មុខរបស់នាងមានការចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Pony គឺជាសិល្បករតុបតែងល្បីល្បាញដែលមានអ្នកsubscribe នៅគេហទំព័រ YouTube ជាង ៣ លាននាក់ និងអ្នក Follow Instagram ជាង ៤ លាននាក់។
Pony ជាអ្នក makeup ពេញនិយមរបស់តារាល្បីៗមួយចំនួនដូចជា CL និង Yeeun ហើយត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មសំលៀកបំពាក់។ ថ្មីៗនេះនាងបានទទួលប្រាក់ចំណូលកាន់តែច្រើនពីកិច្ចសហការជាច្រើនរបស់នាងជាមួយម៉ាកល្បីៗ ដូចជា Etude House និង Dior ខណៈពេលដែលនាងក៏បានចាប់ផ្តើមផលិតគ្រឿងសម្អាងម៉ាកផ្ទាល់ខ្លួន៕
ចុចអាន៖Song Hye Kyo ស្អាតលេចធ្លោខ្លាំងក្នុងកម្មវិធីបង្ហាញម៉ូដលើដីបារាំង