Song Hye Kyo ស្អាត​លេចធ្លោ​​ខ្លាំងក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​លើ​ដី​បារាំង

  • 2018-01-24 02:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ក្នុង​​កម្មវិធី​របស់​ម៉ាក​សំលៀកបំពាក់​ល្បី​ឈ្មោះ​ពិភពលោក តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Song Hye Kyo បាន​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ជាមួយ​សម្រស់​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា​មុន​នេះ តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Song Hye Kyo បាន​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ម៉ាក​សំលៀកបំពាក់ Dior ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ស្ថិត​ក្នុង​ម៉ូដ​សំលៀកបំបាក់​សាមញ្ញ គួប​ផ្សំ​ជាមួយ​មួក​ពណ៌​ខ្មៅ ភរិយា​របស់​តារា​សម្ដែង Song Joong Ki នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​មិន​ដាក់​ភ្នែក។ ស្ថិត​ក្នុង​សភាព​បែប​នេះ ពិបាក​នឹង​ស្មាន​ណាស់​ថា ការ​ពិត​ស្រី​ស្អាត​ត្រកូល Song បាន​ឈាន​ចូល​វ័យ​៣៦​ឆ្នាំ​ហើយ៕

ចុចអាន៖តិច​ច្រឡំ​ថា​ឲ្យ​តែ​កាត់​សក់​ខ្លី​គឺ​ស្អាត​ទាំង​អស់​ទៅ មើល​តែ​តារា​ស្រី​កូរ៉េ​ទាំង​នេះ​គឺ​ដឹង​ហើយ

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel