ស្រីៗតែងយល់ថាប្រជ្រុយលើលិង្គបុរសសុទ្ធតែមានតណ្ហាក្រាស់ តែធាតុពិត...
- 2017-01-04 07:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗតែងយល់ថាប្រជ្រុយលើលិង្គបុរសសុទ្ធតែមានតណ្ហាក្រាស់ តែធាតុពិត...
គ្រប់គ្នាតែងតែគិតថា ប្រជ្រុយលើប្រដាប់ភេទបុរស មានន័យថាបុរសម្នាក់នោះមានតណ្ហាខ្ពស់ ហើយឆ្វាក់ស្រីខ្លាំងបំផុត។ យ៉ាងណាមិញបើតាមអត្ថបទន័យជាក់ស្ដែងទៅ គឺមិនអីចឹងទាំងអស់នោះទេ ដោយវាមានន័យទៅតាមទីតាំងរបស់ប្រជ្រុយនោះផងដែរ។
តួយ៉ាងដូចជាប្រជ្រុយនៅលើលិង្គ គឺមានន័យថាប្រុសសំបូរស្នេហ៍ តណ្ហាក្រាស់មែន។ ដោយពួកគេតែងតែនឹកដល់រឿងលើគ្រែរហូតឱ្យតែឃើញស្រីៗ ណាដែលមានរាងសិចស៊ី។ យ៉ាងណាមិញ បើប្រជ្រុយនៅចំហៀងលិង្គវិញ គឺមានអត្ថន័យផ្សេង។ ប្រជ្រុយកន្លែងនេះ បញ្ជាក់បានថាប្រុសម្នាក់នោះចូលចិត្តសិចដែរ តែមានចិត្តស្មោះមួយដឹងមួយតែម្ដង។
ចំពោះប្រជ្រុយនៅលើក្បាលលិង្គវិញ វាបញ្ជាក់ថាមនុស្សប្រុសម្នាក់នោះមានភាពអង់អាចក្លាហានខ្លាំងណាស់ចំពោះរឿងលើគ្រែនេះ ហើយពួកគេក៏ពូកែផ្ដល់ក្ដីសុខដល់ដៃគូផងដែរ។ ចំណែកឯប្រជ្រុយនៅក្រោមលិង្គវិញ ក៏ស្រដៀងគ្នាទៅនិងប្រជ្រុយលើក្បាលលិង្គនេះដែរ។
មួយវិញទៀត បើមនុស្សប្រុសមានប្រជ្រុយនៅគល់លិង្គវិញ អាចបញ្ជាក់បានថាមនុស្សម្នាក់នេះចូលចិត្តស្រីតាំងពីក្មេងមកម្ល៉េះ ដោយរូបគេមានតណ្ហាតាំងពីកំណើតមក។ ទោះជាពេលចាស់ទៅក៏នៅតែមានចិត្តចំពោះមនុស្សស្រីដែរ មិនងាយរំងាប់ចិត្តឡើយ។
ចំពោះអត្ថន័យនេះទៀតសោត គឺមិនទាក់ទងទៅនឹងប្រជ្រុយតិចឬច្រើននោះទេ ពោលគឺ១ក៏អីចឹង ២ឬ៣ក៏អីចឹងដែរ៕