តួ តុងហ្វាពូហ្វាយ Joe Chen ត្រូវ​ប៉ូលិស​ចាប់​ពេល​ទៀបភ្លឺ​ព្រោះ​បើកបរ​ទាំង​ស្រវឹង

  • 2018-01-05 04:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុការណ៍​តារា​សម្ដែង​ជួរ​មុខ​ចិន Joe Chen ត្រូវ​ប៉ូលិស​ចាប់​ដោយ​សារ​បើក​បរ​ក្នុង​ពេល​ស្រវឹង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

កាល​ពី​​យប់​អធ្រាត្រ​ថ្ងៃ​ទី​៣​រំលង​ចូល​ថ្ងៃ​ទី​៤​ខែ​មករា​នេះ បណ្ដាញ​សង្គម​ចិន​កំពុង​ជ្រួល​ច្របល់​ជា​ខ្លាំង​ជាមួយ​ព័ត៌មាន​តារា​សម្ដែង​ស្រី​លំដាប់ A តៃវ៉ាន់ Joe Chen ត្រូវ​បាន​ប៉ូលិស​ចាប់​ពេល​កំពុង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់​ខ្លួន​របស់​នាង។ តាម​នោះ​ដែរ នៅ​ពេល​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ត្រូវ​បាន​គេ​វាស់​កម្រិត​ជាតិ​អាកុល​នៅ​ក្នុង​ខ្លួន​គឺ ០,៦៧ លើស​ពី​កម្រិត​ដែល​ចាប់​អនុគ្រោះ​ឆ្ងាយ​ណាស់។

ក្រោយ​ពេល​ត្រូវ​ឃាត់​ខ្លួន​ប៉ុន្មាន​ម៉ោង​តួ តុងហ្វាពូហ្វាយ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​ត្រូវ​មាន​មុខ​នៅ​ស្នង​ការ​ប៉ូលិស​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល។ រហូត​ដល់​ម៉ោង​៩​ថ្ងៃ​ទី​៤​ថ្ងៃ​ដដែល តារា​កើត​ឆ្នាំ​១៩៧៩ បាន​មាន​វត្តមាន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទីក្រុង​តៃប៉ិ​ដោយ​រូបរាង​នឿយ​ហត់​យ៉ាង​ខ្លាំង។ មាន​មុខ​នៅ​ទី​នេះ នាង​បាន​ឱន​ក្បាល​សូមទោស​អ្នក​គាំទ្រ និង​អ្នក​កាសែត​ជា​ច្រើន​ដង ដោយ​សូម​អភ័យទោស​ដល់​ខ្លួន​ផង។ ជាមួយ​គ្នា​នោះ​ដែរ នាង​ក៏​ត្រូវ​បង់​លុយ​ផាក​ពិន័យ​ចំនួន​២៥០០​ដុល្លារ​ផង​ដែរ ដោយ​សារ​បើក​បរ​ក្នុង​ពេល​ស្រវឹង។

ក្រោយ​ពី​ត្រលប់​ពី​ប៉ុស្តិ៍​ប៉ូលិស​វិញ តារា​ស្រី​រូប​នេះ​បាន​បកស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ នៅ​ក្នុង​យប់​កើត​ហេតុ​នោះ ក្រោយ​ពេល​ញ៉ាំ​ស្រា​ក្រហម​ហើយ នាង​ក៏​បើក​ឡាន​ផ្ទាល់​ខ្លួន​ចេញ​ក្រៅ ប្រុង​រក​អី​ទទួល​អាហារ​ពេល​យប់​ដោយ​គិត​ថា​កម្រិត​អាកុល​ក្នុង​ខ្លួន​របស់​នាង​មិន​ហួស​កម្រិត តែ​មិន​នឹក​ស្មាន​ថា​ក៏​កើត​រឿង​ដូច​នេះ។ ជា​ចុង​ក្រោយ​នាង​បាន​បន្ថែម​ថា នាង​ពិត​ជា​រៀន​មេរៀន​មួយ​ដ៏​មាន​តម្លៃ​ក្រោយ​ហេតុការណ៍​នេះ​ឡើង ហើយ​ក៏​មិន​ភ្លេច​សូមទោស​អ្នក​ទាំង​អស់​គ្នា​ម្ដង​ទៀត​ដែរ៕

ចុចអាន៖តួ​តាជី រឿង "ទេវបុត្រណាចា" ត្រូវ​គ្នា​ជាមួយ​ប្ដី​វិញ​ក្រោយ​លែងលះ​៤​ខែ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី