តួ​តាជី រឿង "ទេវបុត្រណាចា" ត្រូវ​គ្នា​ជាមួយ​ប្ដី​វិញ​ក្រោយ​លែងលះ​៤​ខែ

  • 2018-01-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ចាស់​វស្សា Irene Wan រួម​នឹង​ស្វាមី​បាន​ផ្សះផ្សា​គ្នា​ឡើង​វិញ ក្រោយ​រយៈ​ពេល​លែងលះ។

បណ្ដាញ​ព័ត៌មាន Ifeng បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ជើង​ចាស់​ហុងកុង Irene Wan និង​ស្វាមី​មហាសេដ្ឋី Kenneth Ho បាន​ជានា​គ្នា​វិញ​ហើយ​ក្រោយ​លែងលះ​បាន​រយៈ​ពេល​៤​ខែ។ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​កន្លង​ទៅ​នេះ គូ​ស្វាមី​ភរិយា​ចាស់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ។ តួ​តាជី បាន​ឲ្យ​ដឹង​ថា​អ្នក​ទាំង​២​បាន​ចាប់​ផ្ដើម​សាជាថ្មី​ក្រោយ​រឿង​មិន​សប្បាយ​ចិត្ត​ទាំង​ឡាយ។

“ការ​បែក​បាក់ ធ្វើ​ឲ្យ​ពួក​ខ្ញុំ​កាន់​តែ​យល់​ពី​គ្នា​ជាង​មុន។ ពេល​ខ្លះ ការ​ឃ្លាត​ឆ្ងាយ​គឺ​ដើម្បី​ផ្សារភ្ជាប់​ឡើង​វិញ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​រក​បាន​នរណា​ម្នាក់​ដែល​ស្រលាញ់ និង​ជឿជាក់​លើ​ខ្ញុំ​ដូច​រូប​គាត់​ណាស់" ស្រី​ស្អាត​វ័យ​៥១​ឆ្នាំ​ឲ្យ​ដឹង។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ Irene Wan និង​ស្វាមី​បាន​ប្រកាស​បែក​គ្នា​ដោយ គំនិត​មិន​ចុះ​សម្រុង​គ្នា។ ក្រោយ​រៀបការ​១៧​ឆ្នាំ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មិន​បាន​យក​កូន​នោះ​ទេ ដោយ​តារា​ស្រី​ល្បី​ឈ្មោះ​ខ្លាច​ពេល​មាន​កូន​ធ្វើ​ឲ្យ​សម្រស់​ខ្លួន​មិន​ស្អាត​ដូច​មុន ដូច​នេះ​បាន​ត្រឹម​តែ​សុំ​កូន​ចិញ្ចឹម៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទថ្មី