ស្រីៗចង់ធ្វើច្រមុះ ត្រូវដឹងពីរឿង ៨ យ៉ាងនេះសិន ទើបមិនប៉ះក្រោយវះកាត់
- 2017-12-22 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចង់ធ្វើច្រមុះ ត្រូវដឹងពីរឿង ៨ យ៉ាងនេះសិន ទើបមិនប៉ះក្រោយវះកាត់
ការវះកាត់ធ្វើច្រមុះនាពេលបច្ចុប្បន្នមានភាពពេញនិយមខ្លាំងមែនទែន។ ព្រោះវាអាចជួយបន្ថែមភាពសម្រស់ឲ្យស្អាតជាងមុន ហើយថែមទាំងអាចជួយទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនថែមទៀតផង។ មិនតែប៉ុណ្ណោះធ្វើឲ្យខ្លួនកាន់តែមានទំនុកចិត្តចំពោះខ្លួនឯង តែមុននឹងធ្វើត្រូវដឹង ៨ យ៉ាងនេះសិន៖
១.កុំភ្លេចប្រាប់គ្រូពេទ្យថាមានជំងឺ ឬមានប្រតិកម្មទៅនឹងថ្នាំអ្វីម្យ៉ាង
រឿងនេះមានសារៈសំខាន់ខ្លាំងណាស់មុនពេលវះកាត់ច្រមុះ។ អ្នកត្រូវប្រាប់គ្រូពេទ្យវះកាត់ពីសភាពជំងឺកាលពីមុនរបស់អ្នក ប្រតិកម្មថ្នាំ ឬធ្លាប់មានពាក់ព័ន្ធនឹងគ្រឿងញៀន។ ពេលវេជ្ជបណ្ឌិតឹស្គាល់ប្រវត្តិជំងឺកន្លងមក ទើបគេអាចរៀបចំ និងធ្វើការវះកាត់ដោយសុវត្ថិភាព។
២.លះបង់វីតាមីនទាំងអស់មុនពេលវះកាត់
អ្នកដែលប្រើវីតាមីនចិញ្ចឹម ឬអាហារបំប៉នរាងកាយ ឬវីតាមីនដូចជាថ្លើមត្រី អីសូមកុំហូបបន្តទៀតមុនពេលវះកាត់យ៉ាងហោចណាស់មួយសប្ដាហ៍ ព្រោះវីតាមីនទាំងនោះនឹងធ្វើឲ្យការវះកាត់ជួបបញ្ហាលំហូរឈាមយឺត ឬមិនប្រក្រតី។ វាក៏នឹងបណ្ដាលឲ្យមានការហើមមុខរបួស ក្រោយវះកាត់ផងដែរ។
៣.មិនត្រូវប្រើថ្នាំអង់ទីប៊ីយោទិចមុនពេលវះកាត់ឡើយ
ថ្នាំបែបនេះរួមមានថ្នាំអាស្ពីរីន ឬ Ibuprofen គេប្រើដើម្បីបន្ថយការហូរឈាម ក្រោយការវះកាត់ប៉ុណ្ណោះ។
៤.គ្មានគ្រឿងស្រវឹង ឬជក់បារី
មុនពេលវះកាត់ធ្វើច្រមុះយ៉ាងហោចណាស់មួយសប្ដាហ៍ គួរតែជៀសវាងការផឹកស្រា និងការជក់បារី ព្រោះវាអាចធ្វើឲ្យការព្យាបាលក្រោយវះរួច មានការលំបាក និងមានហានិភ័យនៃការឆ្លងមេរោគច្រើន។
៥.Makeup
មនុស្សជាច្រើនប្រហែលជាមិនដឹងថានៅថ្ងៃវះកាត់ ក្រោយក្រោយវះកាត់រួចភ្លាមគឺត្រូវបញ្ឈប់ការតុបតែងមុខ។ បែបនេះនេះមានសុវត្ថិភាពខណៈពេលកំពុងវះកាត់។ ព្រោះម្សៅធូលី ជាតិគ្រឿងសំអាងជ្រាបធ្លាក់ចូលទៅក្នុងមុខរបួស។
៦.គួរស្លៀកសំលៀកបំពាក់ស្រួលៗ
នៅថ្ងៃវះកាត់ច្រមុះ ស្រីៗគួរតែជ្រើសរើសសំលៀកបំពាក់រលុង ដែលងាយផ្លាស់ចេញដោយមិនឲ្យប៉ះមុខរបួស ហើយគួរតែដោះគ្រឿងអលង្ការទាំងអស់ចេញពីខ្លួនដូចជាខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល។
៧.កុំញ៉ាំអាហារមុនពេលវះកាត់
សូម្បីតែទឹកក៏ត្រូវបញ្ឈប់ដែរ។ ទឹក និងអាហារយ៉ាងហោចណាស់ ៦ ទៅ ៨ ម៉ោងមុនការវះកាត់។
៨.កន្លែងគេង
គួររៀបចំកន្លែងនេះឲ្យមានភាពស្អាតបាតមុនពេលវះកាត់ ដើម្បីក្រោយពេលធ្វើរួចអ្នកអាចសម្រាកដោយគ្មានការបារម្ភថាឆ្លងមេរោគពីរបស់ប្រើប្រាស់មួយចំនួនដូចជាខ្នើយ ភួយ ពូក និងកម្រាល ជាដើម៕
ចុចអាន៖ខែត្រជាក់ចឹងស្រីៗមានបញ្ហារបកមុខមែនទេ? ឈប់ភ័យទៀតទៅ នេះជាវិធីដោះស្រាយ