ខែ​ត្រជាក់​ចឹង​ស្រី​ៗ​មាន​បញ្ហា​របក​មុខ​មែន​ទេ? ឈប់​ភ័យ​ទៀត​ទៅ នេះ​ជា​វិធី​ដោះស្រាយ

  • 2017-12-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អាកាស​ធាតុ​ត្រជាក់ ធ្វើឲ្យ​នារី​ជួប​បញ្ហា​ផ្នែក​សម្រស់​នេះ​មិន​ឈប់ ក្នុង​នោះ​របក​មុខ គឺជា​រឿង​ចម្បង។ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​បែប​នេះ​ក៏​ព្រោះ​តែ​អ្នក​ឧស្សាហ៍​យក​ដៃ ទៅ​អង្អែល ឬ​ក៏​លាង​សម្អាត​មុខ​ដោយ​ទឹក​ក្ដៅ ទើប​ធ្វើឲ្យ​ស្បែក​ស្ងួត​បែប​នោះ​ទៅ។

ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​ជប៉ុន​អាកាសធាតុ​មាន​ភាព​ត្រជាក់​ខ្លាំង​ជាង​នៅ​តំបន់​អាស៊ី​ទៅ​ទៀត តែ​ហេតុ​អ្វី​បាន​ជា​ស្បែក​ពួកគេ​នៅតែ​ទន់​រលោង និង​គ្មាន​ការ​រំខាន​សោះ។ អាថ៌​កំបាំង គឺ​ពួកគេ​ប្រើ​វិធី​សំអាត​ស្បែក​ដោយ​កន្សែង​ក្ដៅ។ គ្រាន់តែ​យក​កន្សែង​ពោះ​គោ​ស្អាត​មួយ មក​សម្អាត​ជាតិ​កខ្វក់​នៃ​គ្រឿង​តុបតែង​មុខ និង​លើ​ស្បែក។ បន្ទាប់​មក​ធ្វើ​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង ៥ ទៅ ១០ នាទី ហើយ​យក​កន្សែង​ពោះ​គោ​ក្តៅ​ទៅ​គ្រប​លើ​មុខ ឬ​សម្អាត​សារធាតុ​គីមី និង​កាក​សំណល់​ឲ្យ​អស់។

សម្ភារ​ត្រូវ​មាន៖

.ទឹក​ក្ដៅ​មួយ​ចានដែក​តូច

.កន្សែង​ទន់​១

.ប្រេង​លាង​សម្អាត និង​ក្រដាស​ជូត​សម្អាត​គ្រឿង​សម្អាង

វិធី​ធ្វើ៖

ដំបូង​ត្រូវ​ចាក់​ប្រេង​បន្តិច​ទៅ​លើ​បន្ទះ​កប្បាស រួច​សម្អាត​គ្រឿង​សម្អាង​លើ​ស្បែក។ ជូត​ភ្នែក​បបូរ​មាត់ មុខ និង​ក។ រួច​ចាក់​ទឹក​បន្តក់​ប្រេង​នោះ​ពីរ​បី​ដំណក់​ទៅ​លើ​ស្បែក ដើម្បី​ឲ្យ​ការ​ម៉ាស្សា​មុខ​កាន់តែ​ទន់​ភ្លន់។ បន្ទាប់​មក​យក​កន្សែង​ទន់​ជ្រលក់​ក្នុង​ផើង​ទឹក​ក្ដៅ រួច​ស្រង់ និង​ពូត​ទឹក​ឲ្យ​អស់​កត់​សម្គាល់​សីតុណ្ហភាព​ក្ដៅ​ដែល​ដៃ​អាច​ទប់ទល់​បាន ចាំ​យក​កន្សែង​ទៅ​គ្រប​មុខ។ ទុក​រយៈពេល ១០ វិនាទី ដើម្បី​ឲ្យ​ស្បែក​ស្រូប​យក​ភាព​កក់​ក្ដៅ និង​ជួយ​ពង្រីក​គល់​រោម​ឲ្យ​ធំ ដើម្បី​ងាយ​កម្ចាត់​ធូលី។ ក្រោយ​ដក​កន្សែង​ក្ដៅ​ចេញ​ពី​មុខ ត្រូវ​យក​កន្សែង​ពោះ​គោ​មួយ​ទៀត ដើម្បី​សម្អាត​មុខ​របស់​អ្នក។

ចំណាំ៖ វិធីសាស្ត្រ​នេះ​សាមញ្ញ​ណាស់ ប៉ុន្តែ​ធានា​ស្បែក​រលោង​តឹងណែន។ ក្រណាត់​ក្តៅ​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​ការពារ​ស្បែក​មុន បណ្ដាល​មក​សម្អាត​មិន​អស់​ដែរ ជាពិសេស​លុប​បំបាត់​ភាព​កខ្វក់​ទាំងអស់ ព្រម​ទាំង​សារធាតុ​ខ្លាញ់​ចេញ​ពី​មុខ​យ៉ាង​ល្អ៕

ចុចអាន៖របៀបថែរក្សាស្បែកមុខទាំង ៥ ដែលជួយឱ្យអ្្នកនៅតែមានសម្រស់ក្មេងជាងវ័យ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី