ចង់ដឹងរបស់ពិត ឬក្លែងក្លាយ មើលត្រឹមភ្នែកក៏អាចដឹងបានដែរ!
- 2017-12-21 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងរបស់ពិត ឬក្លែងក្លាយ មើលត្រឹមភ្នែកក៏អាចដឹងបានដែរ!
ពេលខ្លះអ្នកពិតជាពិបាកក្នុងការបែងចែករវាងរបស់ពិត និងរបស់ក្លែងក្លាយណាស់ និយាយរួមគឺពិបាកមើលនឹងភ្នែកតែម្តង។ សម្រាប់របស់ទាំង ៧ ខាងក្រោមនេះ តើអ្នកអាចមើលដឹងទេថាមួយណាជារបស់ពិត ឬក្លែងក្លាយ?
១. ក្រណាត់សូត្រ
២. គុជ
៣. ព័រសឺឡែន
៤. ក្រណាត់ស្បែក
៥. ថ្នាំក្រចក
៦. ក្រែមលាបមាត់ប្រភេទស្ងួត
៧. គ្រាប់ពេជ្រ
ខាងក្រោមនេះគឺជាវិធីចំណាំ
ក្រណាត់សូត្រ៖ ក្រណាត់សូត្រពិតមានភាពក្រាស់ មិនទក់ ឬជ្រួញទេ ហើយក៏មិនឆក់ដែរ។
គុជ៖ គុជពិតប្រាកដមានផ្ទៃរលោងស្អាត ហើយចាំង មិនគគ្រាត។ នៅពេលអ្នកដាក់វាចាំងនឹងពន្លឺ វានឹងផ្លាតចេញពណ៌ឆ្នូតខៀវ ដែលខុសពីគុជក្លែងក្លាយវាចេញពណ៌បៃតងវិញ។
ព័រសឺឡែន៖ មានពណ៌ភ្លឺថ្លាច្បាស់ ហើយនៅពេលគោះ វាលឺសម្លេងដូចកែវទង្គិចគ្នា។
ក្រណាត់ស្បែក៖ ស្បែកក្លែងក្លាយនឹងខ្ទីខ្ទក់ជ្រួញ ហើយមិនត្រលប់មកភាពដើមវិញទេ។ តែស្បែកសុទ្ធវិញជ្រួញតែដំបូងទេ ហើយវានឹងត្រលប់មកសភាពដើមវិញ។
ក្រែមលាបមាត់ប្រភេទស្ងួត៖ នៅពេលលាបភ្លាមគឺឃើញពណ៌បែបស្ងួតតែម្តង រីឯប្រភេទក្រែមស្ងួតក្លែងក្លាយវិញ មានលក្ខណៈទឹកៗប្រតាកៗ។
ថ្នាំក្រចក៖ មិនថាអ្នកលាបច្រើនស្រទាប់យ៉ាងណាក៏ដោយ ថ្នាំក្រចកល្អគឺនៅតែឃើញរលោងដដែល។
ពេជ្រ៖ គ្រាប់ពេជ្រសុទ្ធផ្លាតចេញពន្លឺពណ៌ប្រផេះ ចំណែកឯពេជ្រក្លែងក្លាយគឺផ្លាតចេញពន្លឺច្រើនពណ៌ដូចឥន្ទធនូ៕
ចុចអាន៖រើសដើមឈើទិព្វ១ក្នុងចំណោម៥ ដើម្បីទាយវាសនាអ្នកក្នុងឆ្នាំ ២០១៨ខាងមុខនេះ