រើស​ដើមឈើទិព្វ​១​ក្នុង​ចំណោម​៥ ដើម្បី​ទាយវាសនាអ្នកក្នុងឆ្នាំ ២០១៨ខាងមុខនេះ

  • 2017-12-08 04:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​ការ​ទស្សន៍​ទាយ​តាម​រយៈ​ចិត្ត​វិទ្យា អ្នក​គ្រាន់​តែ​ជ្រើស​រើស​ដើម​ឈើ​ទាំង​ ៥ ​ខាង​ក្រោម​ដែល​អ្នក​ពេញ​ចិត្ត ​ហើយ​វា​នឹង​បង្ហាញ​ថា​តើ​ក្នុង​ឆ្នាំ ​២០១៨​ អ្នក​នឹង​ទៅ​ជា​មនុស្ស​ប្រភេទ​ណា​។

១. ដើម Oak

មនុស្ស​ប្រភេទ​នេះ​តែង​មាន​គំនិត​មួយ​ថា «ចាក់​ទឹក​មិន​ចេះ​ពេញ​កែវ» មាន​ន័យ​ថា​គេ​ចង់​ស្វែង​យល់​ពី​ចំណេះ​ដឹង​ថ្មី​ៗ​ឥត​ឈប់​ឈរ​ ។ គេ​ឱ្យ​និយមន័យ​ជីវិត​ខ្លួន​ថា​ជា​ដំណើរ​ផ្សង​ព្រេង​មួយ​ដ៏​ធំ​ល្វឹង​ល្វើយ​។ សម្រាប់​ឆ្នាំ​ ២០១៨ ​មនុស្ស​ប្រភេទ​នេះ​នឹង​ពោរ​ពេញ​ទៅ​ដោយ​ថាមពល​ គេ​មិន​ខ្លាច​រអារ​ជាមួយ​រឿង​ទាំង​ឡាយ​ដែលត្រៀមនឹងកើតឡើងទេ ព្រោះថាគេបានត្រៀមខ្លួនរួចជាស្រេចហើយ។ គេត្រៀមខ្លួននឹងរងទុក្ខដើម្បីសម្រេចជោគជ័យក្នុងឆ្នាំក្រោយនេះ។

២. ដើម Larch

គេ​ជា​មនុស្ស​ឯករាជ្យ ​និង​ពោរ​ពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​។ ក្នុង​ឆ្នាំ ​២០១៨ គេ​អាច​នឹង​មាន​ឱកាស​រក​ចំណូល​បាន​ច្រើន​សំខាន់​ឱ្យ​តែ​មាន​ការ​តាំង​ចិត្ត ​និង​ដើរ​តាម​គោល​ការណ៍​របស់​ខ្លួន​។ ពេល​ខ្លះ​គេ​មិន​ចាំ​បាច់​ប្រឹង​ប្រែង​ច្រើន​ក៏​បាន​ ព្រោះ​ទេព​កោសល្យ​ពី​កំណើត​នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​គេ​។

៣. ដើម ​Maple

ជា​មនុស្ស​ដែល​ឆាប់​បាក់​ទឹក​ចិត្ត​ ហើយ​ពេល​ខ្លះ​ក៏​មោះ​មុត​ជ្រុល​ដែរ។ គេ​តែង​តែ​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​ច្រើន​ជាង​ខ្វល់​ពី​អារម្មណ៍​ខ្លួន​ឯង ប៉ុន្តែ​យ៉ាង​ណា​ក្តី​មនុស្ស​ប្រភេទ​នេះ​អាច​នឹង​បាន​ជួប​ស្នេហា​ពិត​បែប​រ៉ូមែនទិក​ក្នុង​ឆ្នាំ ​២០១៨។

៤. ដើម Alder

អ្នក​ប្រហែល​ជា​មនុស្ស​ដែល​គេ​ឯង​អាច​ទុក​ចិត្ត​បាន​ មាន​អព្យាក្រឹត​ក្នុង​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​។ អ្នក​ក៏​មិន​ចង់​ឱ្យ​អ្នក​ដទៃ​មើល​មក​អ្នក​ថា​ជា​មនុស្ស​ទន់​ខ្សោយ​ដែរ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​អ្នក​ឧស្សាហ៍​ខ្វែង​គំនិត​ជាមួយ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ​យ៉ាង​ណា​ក្តី​សូម​កុំ​បោះ​បង់​ចោល​អំពើ​ល្អ​របស់​ខ្លួន​ឯង​អី​ ក្នុង​ឆ្នាំ ​២០១៨ ​អ្នក​ប្រហែល​ជា​អាច​ជួប​មនុស្ស​ដែល​យល់​ចិត្ត​ក៏​ថា​បាន​។

៥. ដើម​ Myrtle

ប្រហែល​អ្នក​ជា​មនុស្ស​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ជឿ​ជាក់​ហើយ​មើល​ទៅ​! អ្នក​គ្រប់​គ្រង​លើ​ដំណើរ​ជីវិត​របស់​ខ្លួន ​ហើយ​មិន​ដែល​ជឿ​លើ​សំណាង​ឡើយ​គឺ​មាន​តែ​ការ​តស៊ូ​ព្យាយាម​តែ​ប៉ុណ្ណោះ។ អ្នក​មិន​ដែល​ទុក​ការងារ​ឱ្យ​នៅ​ចោល​ពាក់​កណ្តាល​ទី​ទេ​ ហើយ​សម្រាប់​ឆ្នាំ​ថ្មី​អ្នក​អាច​នឹង​ត្រូវ​គេ​ដំឡើង​តំណែង​ឱ្យ​ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នោះ​។

ការ​បក​ស្រាយ​ខាង​លើ​គឺ​ជា​ការ​ទាយ​តាម​ចិត្ត​វិទ្យា ពេល​ខ្លះ​អ្នក​មិន​ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​ឯង​ទេ ​ប៉ុន្តែ​អ្នក​ដទៃ​អាច​មើល​ដឹង​៕

ចុចអាន៖ជ្រើសរើសរូបត្រីកោណមួយដែលពេញចិត្ត វានឹងប្រាប់ថាអ្នកជាមនុស្សបែបណា!

ប្រភព៖ Brightside ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទថ្មី