ចំណាយ​​​ពេល​ដ៏​មាន​​តម្លៃ​នា​ថ្ងៃ​ Christmas ជាមួយ​មនុស្ស​សំខាន់​តាម​វិធីទាំង​នេះ

  • 2017-12-19 09:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ Christmas ក៏​ជិត​មក​ដល់​ដែរ ទោះ​បី​ជា​វា​មិន​មែន​ជា​បុណ្យ​ប្រពៃណី​របស់​ខ្មែរ​ក៏​ដោយ តែ​មាន​ប្រជាជនជា​ច្រើន​ចូលរួមរីករាយ​ជាមួយ​នឹងបុណ្យ​នេះ​ណាស់។ សម្រាប់​ថ្ងៃ​នោះ កញ្ញា ក៏​ចង់​ចែក​រំលែក​នូវ​វិធី​ចំណាយ​ពេលដ៏​មាន​​តម្លៃ​នា​ថ្ងៃ​ Christmas ជាមួយ​មនុស្ស​សំខាន់​ដែរ ដោយតាម​រយៈអត្ថបទ​ខាង​ក្រោម​នេះ ៖

១. ចំណាយ​ពេល​មើល​កុន​ស្នេហា​ជាមួយ​គ្នា

ការ​មើល​កុន​បែប​រ៉ូមែនទិច​អាច​ជួយ​ឲ្យ​អារម្មណ៍​ស្នេហា​អ្នក​កាន់​តែ​ល្អ ម្យ៉ាង​ទៀត​វា​អាច​បង្កើន​ភាព​ស្និទ្ធស្នាល​បាន​យ៉ាង​កក់ក្ដៅ។ អ្នក​អាច​ចំណាយ​ពេល​ល្ងាច​ដ៏​ត្រជាក់​អង្គុយ​មើល​កុន​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​យ៉ាង​មាន​សេចក្ដី​សុខ។

២. ញ៉ាំ​អាហារ​ពេល​ល្ងាច​ដ៏​ពិសេស​មួយ

បើ​អ្នក​មាន​លទ្ធភាព​នោះ​គួរ​តែ​កក់​ហាង​អាហារ​ពេល​ល្ងាច​មួយ​សម្រាប់​ញ៉ាំ​ជុំ​គ្នា​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ ព្រោះ​វា​ពិត​ជា​ពិសេស ហើយ​មាន​ភាព​ផ្លូវ​​ការ​សម្រាប់​ការណាត់​ជួប​ក្នុង​ថ្ងៃ Christmas ដ៏​រីករាយ​នោះ។ ប៉ុន្តែ​បើ​អ្នក​មិន​ចង់​ចំណាយ​ច្រើន អ្នក​អាច​ធ្វើ​អាហារ​ជាមួយ​គ្នា​នៅ​ផ្ទះ​ក៏​បាន ព្រោះ​វា​នៅ​តែ​មាន​ភាព​ផ្អែមល្ហែម​ដូច​គ្នា។

៣. ចំណាយ​ពេល​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់​ដែល​ចង់​បាន​ជាមួយ​គ្នា

ការ​ពិត​ប្រហែល​អ្នក​គិត​ថា​វា​អាច​នឹង​ចំណាយ​ច្រើន ប៉ុន្តែ​គួរ​តែ​គិត​ថា​អ្នក​ក៏​សន្សំ​យូរ​មក​ហើយ​ដែរ។ ការ​ដើរ​ទិញ​ឥវ៉ាន់​នៅ​ថ្ងៃ Christmas គឺ​ពិត​ជា​រីករាយ​ព្រោះ​នៅ​ក្នុង​ផ្សារ​ទំនើប​មាន​ការ​ដាក់​លក់​ទំនិញ​ជា​ច្រើន​ ហើយ​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន​ដែរ។ វា​ជា​ក្ដី​សុខ​មួយ​របស់​មនុស្ស​ស្រី ហើយ​វា​ក៏​ជា​រឿង​ដ៏​កក់​ក្ដៅ​មួយ​ដែល​អ្នក​អាច​ផ្ដល់​ឲ្យ​នាង​បាន។

៤. មាន​ដំណើរ​កម្សាន្ត​ជាមួយ​គ្នា

អ្នក​អាច​ជ្រើសរើស​កន្លែង​មួយ​ដែល​អ្នក​ទាំងពីរ​ចូល​ចិត្ត​ដើម្បី​សម្រាក​ក្នុង​ថ្ងៃ Christmas នេះ។ បើ​អាច​អ្នក​គួរ​ជ្រើស​រើស​កន្លែង​ដែល​រ៉ូមែនទិច​បន្តិច ដូចជា​ទៅ​សមុទ្រ ស្ដាប់​សម្លេង​ទឹក​រលក មើល​ថ្ងៃលិច បាញ់​កាំជ្រួច​ លេង​ទឹក ឬ​ដើរ​តាម​ឆ្នេរខ្សាច់​ជាមួយ​គ្នា​ជាដើម។

៥.​ រៀប​ចំ​កាដូ​ដ៏​ Surprise មួយ

ទោះ​ស្រឡាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​ដោយ តែ​ការ Surprise ក្នុង​ស្នេហា​នៅ​តែ​ត្រូវ​ការ ព្រោះ​វា​ជា​ខ្សែ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ភាព​កក់ក្ដៅ​ស្និទ្ធស្នាល។ អ្នក​អាច​រៀប​ចំ​អំណោយ​មួយ​ដែល​អ្នក​គិត​ថា​ពិសេស​ និង​មាន​ន័យ។

ការពិត​ប្រហែល​ជាមួយ​មនុស្ស​យើង​មាន​ចំណង់​ចំណូល​ចិត្ត​ខុស​គ្នា ប៉ុន្តែ​អាច​និយាយ​បាន​ថា​បើ​អ្នក​អាច​ធ្វើ​បែប​នេះ​បាន​នោះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់៕

ចុចអាន៖វិធីសាស្ត្រ​ចង​បេះដូង​មនុស្ស​ប្រុស​ឲ្យ​ស្រឡាញ់​អ្នក​កាន់​តែ​ខ្លាំងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

អត្ថបទ៖ ផេង ផលធិតា