វិធីសាស្ត្រចងបេះដូងមនុស្សប្រុសឲ្យស្រឡាញ់អ្នកកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ
- 2017-12-14 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រចងបេះដូងមនុស្សប្រុសឲ្យស្រឡាញ់អ្នកកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ
គ្មានអ្នកណាចង់ស្រឡាញ់គ្នាហើយបែកគ្នាវិញនោះទេ តែពេលខ្លះមកពីការមិនយល់ចិត្តគ្នា ការខ្វះខាតក្នុងការចងចិត្តគាត់ក៏ថាបាន។ ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកឲ្យចងបេះដូងមនុស្សប្រុសបានដោយងាយ ៖
១. បង្ហាញក្ដីស្រឡាញ់ដោយផ្ដោតសំខាន់លើគាត់
មិនមែនមានតែមនុស្សស្រីដែលដែលចង់បានការស្រឡាញ់ និងការផ្ដោតអារម្មណ៍ពីមនុស្សប្រុស ការពិតគាត់ក៏ដូចគ្នា។ គាត់ចង់ឲ្យអ្នកបង្ហាញពីការស្រឡាញ់ដែលអ្នកមានចំពោះគាត់ ពេលនៅជាមួយគាត់ផ្ដោតសំខាន់លើគាត់ មិនមែនអ្វីផ្សេងឡើយ។ ដូច្នេះគ្មានអីត្រូវខ្លាចក្នុងបង្ហាញក្ដីទៅកាន់គាត់នោះទេ។
**២. ថែរក្សាខ្លួនឯង**
ទោះមានដៃគូ ឬគ្មានក៏ដោយអ្នកត្រូវតែចេះរក្សាខ្លួនឯងបានល្អ ជាពិសេសរូបសម្រស់តែម្ដង។ កុំគិតថាខ្លួនឯងមានដៃគូហើយលែងខ្វល់ខ្វាយពីខ្លួនឯងនោះ ព្រោះបើអ្នកបោះបង់ខ្លួនឯងចោលថ្ងៃណាមួយគាត់ក៏អាចបោះបង់អ្នកចោលដូចគ្នា។
៣. លើកទឹកចិត្តថ្ងៃដែលគាត់ទន់ខ្សោយបំផុត
ការលើកទឹកចិត្តគឺសំខាន់ណាស់សម្រាប់មនុស្សដែលកំពុងជួបបញ្ហា ដូច្នេះអ្នកត្រូវចេះលើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ និងស្នាមញញឹមដែលជាកម្លាំងចិត្តមួយដល់គាត់។ ពេលនោះហើយភាពស្និទ្ធស្នាល ក្ដីស្រឡាញ់របស់អ្នកនឹងជ្រាបដល់បេះដូងគាត់ដោយមិនដឹងខ្លួន។
៤. ផ្ដល់ពេលវេលាផ្ទាល់ខ្លួនដល់គាត់
កុំគិតថាគាត់ជាសង្សារអ្នក គាត់ត្រូវនៅជាមួយអ្នកគ្រប់ពេល ហើយអ្នកមានសិទ្ធិបិទសេរីភាពគាត់នោះ។ មនុស្សប្រុសត្រូវការណាស់សេរីភាព និងពេលវេលាផ្ទាល់ខ្លួន ដូច្នេះហើយអ្នកគួរតែយល់ និងផ្ដល់ពេលឲ្យគាត់រីករាយតាមរបៀបគាត់ឲ្យបានច្រើន។
៥. កុំចូលចិត្តរករឿង លើកកកាយរឿងដែលនាំឲ្យឈ្លោះគ្នា
ស្នេហាមិនអាចចៀសផុតពីការជួបបញ្ហាឡើយ តែអ្នកគួរតែចេះទប់ចិត្ត ទប់អារម្មណ៍ខ្លះទើបល្អ។ រឿងណាដែលអ្នកឲ្យទៅផុតគួរតែឲ្យទៅ កុំព្យាយាមរករឿង និងលើកកកាយពីរឿងតូចឲ្យមកជារឿងធំអី ព្រោះវាអាចប៉ះពាល់ដល់ស្នេហាអ្នក។
៦. មានការ Surprise គាត់ខ្លះនៅថ្ងៃពិសេសៗ
មិនមែនមានតែនារីទេដែលចង់បានការ Surprise ពីមនុស្សដែលខ្លួនឯងស្រឡាញ់ មនុស្សប្រុសក៏បែបហ្នឹងដែរ។ ការ Surprise ក្នុងឱកាសពិសេសបែបនេះ កាន់តែធ្វើឲ្យគាត់ស្រឡាញ់អ្នក និងមានអារម្មណ៍ល្អជាមួយគ្នាកាន់តែខ្លាំងឡើង។
ការពិតអ្វីដែលយើងចង់បានពីមនុស្សប្រុស គឺគាត់ចង់បានដូចគ្នា គ្រាន់តែគាត់មិនអាចងរង៉កដូចយើងបានទេ៕