របៀបថែរក្សាស្បែកមុខទាំង ៥ ដែលជួយឱ្យអ្នកនៅតែមានសម្រស់ក្មេងជាងវ័យ

  • 2017-12-19 03:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​មាន​លេច​ចេញ​នូវ​សញ្ញាណ​មួយ​ចំនួន​ដូច​ជា​ ស្នាម​អុច​ខ្មៅ ​ឬ​ជ្រីវ​ជ្រួញ​ នោះ​វា​បញ្ជាក់​ថា​វ័យ​របស់​អ្នក​កំពុង​វិវឌ្ឍន៍​ទៅ​មុខ​ហើយ​។ ដូច្នេះ តើ​គួរ​មាន​វិធី​អ្វី​ដើម្បី​ថែ​រក្សា​ស្បែក​មុខ​ឱ្យ​នៅ​ស្រស់​ស្អាត​និង​ក្មេង​ជាង​វ័យ​ដដែល​?

១. វិធី CTM (Cleaning, Toning, Mosturizing)៖ មាន​ន័យ​ថា​ទី​មួយ​អ្នក​ចាំ​បាច់​ត្រូវ​តែ​លាង​សម្អាត​មុខ​ឱ្យ​បាន​ស្អាត ​ទី​ពីរ​ត្រូវ​ធ្វើ​ឱ្យ​ស្បែក​មុខ​មាន​ភាព​ធន់ ​ហើយ​ទី​បី​គឺ​ការ​ផ្តល់​សំណើម​។ ជា​រៀង​រាល់​ព្រឹក​អ្នក​ត្រូវ​លាង​មុខ​ដោយ​ប្រើ​ហ្វូម ​បន្ទាប់​មក​ប្រើ​ទឹក ​Toner ​ដើម្បី​បន្តឹង​ស្បែក​មុខ​ ហើយ​ចុង​ក្រោយ​ត្រូវ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក។

ការប្រើទឹក Toner

**២. ការ​ថែ​រក្សា​ជុំវិញ​រង្វង់​ភ្នែក​៖** សញ្ញាណ​នៃ​ការ​កកើត​ស្នាម​ជ្រីវ​ជ្រួញ​ដំបូង​គេ​គឺ​នៅ​ជុំវិញ​រង្វង់​ភ្នែក​។ ដោយ​សារ​ស្បែក​នៅ​ក្រោម​ភ្នែក ​និង​កន្ទុយ​ភ្នែក​មាន​សភាព​ស្តើង​ទើប​ធ្វើ​ឱ្យ​វា​ងាយ​ចេញ​ស្នាម​ជ្រួញ​ ដូច្នេះ​អ្នក​គួរ​បង្កើន​ការ​ផឹក​ទឹក​ និង​ប្រើ​ប្រាស់​ក្រែម​ផ្តល់​សំណើម​លាប​នៅ​ត្រង់​តំបន់​នោះ​។

៣. ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​៖ គួរ​កាត់​បន្ថយ​ការ​ផឹក​កាហ្វេ ​តែ ​សូដា ​អាហារ​ដែល​មាន​ជាតិ ផ្អែម​ខ្លាំង ​ឬ​ជាតិ​ខ្លាញ់ ​ហើយ​ត្រូវ​ជំនួស​មក​វិញ​ដោយ​ការ​បរិភោគ​បន្លែ ​និង​ផ្លែ​ឈើ។

៤. ការ​បញ្ចេញ​ញើស​៖ ត្រូវ​ឧស្សាហ៍​លេង​កីឡា​ ឬ​ហាត់​ប្រាណ​ដើម្បី​ឱ្យ​ជាតិ​ពុល​ចេញ​មក​ក្រៅ​តាម​រយៈ​ញើស​។

៥. ការពារ​ស្បែក​មុខ​៖ ត្រូវ​ប្រើ​ប្រាស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឱ្យ​បាន ​៣០ ​នាទី​មុន​ពេល​ចេញ​ទៅ​ក្រៅ​ម្តង​ៗ ​ដើម្បី​ការពារ​ស្បែក​ពី​កាំ​រស្មី​ព្រះអាទិត្យ​៕

ចុចអាន៖ប្រែពីអាយុ ៣០ មកអាយុ ២០ ជាមួយប្រេងដូង និងម្សៅសូដា

ប្រភព៖ talkchick ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម
អត្ថបទថ្មី