ប្រែពីអាយុ ៣០ មកអាយុ ២០ ជាមួយប្រេងដូង និងម្សៅសូដា

  • 2017-12-07 01:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ៗ​ក៏​ចង់​បាន​មុខ​ក្មេង​ស្អាត​ជាង​អាយុ​ដែរ​ ជា​ពិសេស​គឺ​ចង់​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ដែល​មាន​នៅ​លើ​ផ្ទៃ​មុខ។ ចំណាយ​ត្រឹម​តែ ​៥ ​នាទី ​អ្នក​នឹង​ទទួល​បាន​ស្បែក​មុខ​ក្មេង​ជាង​វ័យ​រហូត​ដល់​ទៅ​ ១០ ឆ្នាំ​ ឯណោះ​ជាមួយ​គ្រឿង​ផ្សំ​ទាំង​ពីរ​ខាង​ក្រោម​នេះ៖

១. ប្រេង​ដូង​ធម្មជាតិ​ ២ ​ស្លាប​ព្រា​កាហ្វេ

២. ម្សៅ ​Baking​ Soda ​១ ​ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ឱ្យ​ឡើង​ប៉ិ​ៗ​ រួច​យក​មក​លាប​លើ​ស្បែក​ថើ​ៗ ទុក​ចោល​រយៈ​ពេល​ ៥​ នាទី​។ បន្ទាប់​មក​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ម៉ាស្សា​ថ្នម​ៗ​ម្តង​ទៀត​។

នៅ​ពេល​ដែល​ប្រើ​ប្រាស់​ម្សៅ​ Baking​ Soda ​ស្បែក​របស់​អ្នក​អាច​នឹង​ស្ងួត​ខ្លាំង​ ប៉ុន្តែ​ដោយ​សារ​លាយ​ជាមួយ​ប្រេង​ដូង ​ដូច្នេះ​អ្នក​មិន​បាច់​ប្រើ​ឡេ​ផ្តល់​សំណើម​ម្តង​ទៀត​ទេ​៕

ចុចអាន៖ស្បែក​មុខ​ស ទន់ ម៉ត់​រលោងដោយ​គ្រាន់​តែ​អ្នក​​ប្រើក្រូច​ឆ្មា​តាម​វិធី​នេះ

ប្រភព៖ timefornatural ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម