ឈប់បន្ទាន់! ទម្លាប់ញ៉ាំ ៦យ៉ាង អាចឲ្យអ្នកមានជំងឺកាចៗរុំខ្លួនឆាប់បំផុត
- 2017-12-12 09:35:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់បន្ទាន់! ទម្លាប់ញ៉ាំ ៦យ៉ាង អាចឲ្យអ្នកមានជំងឺកាចៗរុំខ្លួនឆាប់បំផុត
ការដឹកនាំមុខជំនួញការងារឲ្យទទួលបានជោគជ័យ និងកសាងចំណូលបានយ៉ាងទៀងទាត់ ចាត់ទុកថាជារឿងដ៏សំខាន់ក្នុងជីវិត ប៉ុន្តែអ្វីដែលសំខាន់ជាងនេះដែលយើងត្រូវយកចិត្តទុកដាក់ក្នុងពេលតែមួយនោះដែរ គឺការមើលថែសុខភាពរបស់ខ្លួនឯង ដោយចាប់ផ្ដើមពីការយកចិត្តទុកដាក់លើ “ការញ៉ាំ”។ ថ្ងៃនេះ កញ្ញា នឹងបង្ហាញពីទម្លាប់នៃការញ៉ាំ ចំនួន ៧ ដែលយើងមិនគួរចៀសវាងជាចាំបាច់៖
១. មើលរំលងអាហារពេលព្រឹក
អាហារពេលព្រឹកចាត់ទុកថាជាអាហារពេលដែលសំខាន់បំផុត ព្រោះប្រសិនបើអ្នកមិនញ៉ាំ ឬមើលរំលង ដោយចាំញ៉ាំសរុបនៅពេលថ្ងៃត្រង់វិញ ក្រៅពីនឹងធ្វើមានបញ្ហាក្រពះហើយ វាក៏ធ្វើឲ្យបាត់បង់តុល្យភាពសម្រាប់ប្រព័ន្ធដំណើរការផ្សេងៗក្នុងរាងកាយផងដែរ។
២. ញៀននឹងរបស់ផ្អែមៗ
កាហ្វេ ទឹកក្រូចហ្កាស ភេសជ្ជៈផ្អែម គឺជារបស់ដ៏ពេញនិយមសម្រាប់អ្នកជំនួញ និងអ្នកធ្វើការទូទៅ។ ការពិតទៅការផឹកភេសជ្ជៈទាំងអស់នេះ មិនមែនជារឿងខុសនោះទេ ប៉ុន្តែវាអាចនាំមកនូវកាឡូរីខ្ពស់ ឬជំងឺទឹកនោមផ្អែមចូលមកខ្លួនអ្នកបាន។ យកល្អ អ្នកគួរចៀសវាងញ៉ាំភេសជ្ជៈផ្អែមៗឲ្យបានច្រើនតាមដែលអាច ឬផឹកទឹកធម្មតា ទឹកបន្លែ ឬទឹកដោះគោជំនួសវិញ។
៣. ញ៉ាំអាហារក្លាសេកកជាប្រចាំ
សម័យនេះអាហារដែលក្លាសេកកអាចផ្ដល់ភាពងាយស្រួលច្រើន ព្រោះគ្រាន់តែយកទៅកម្ដៅក្នុងម៉ាយក្រូវ៉េវបន្តិច អ្នកនឹងអាចទទួលបានរួចមួយពេល ប៉ុន្តែក្នុងពេលតែមួយនោះ អាហារទាំងអស់នេះនឹងបំផ្លាញសុខភាពអ្នក បើអ្នកបរិភោគវាជាប្រចាំ។
៤. ញ៉ាំតែអាហារ Fast food
នៅពេលការងាររវល់ខ្លាំងអ្នកក៏សម្រេចចិត្តទិញ ឬកុម្ម៉ង់អាហារ Fast food ឬ Junk food មកញ៉ាំ។ យ៉ាងណាមិញ អ្នកមិនអាចទទួលបានផលប្រយោជន៍អ្វីពីអាហារទាំងនោះឡើយ ផ្ទុយទៅវិញវាអាចផ្ដល់ទុក្ខទោសដល់សុខភាពអ្នកទៀតផង ដោយសារគ្រឿងផ្សំ និងដំណើរការផលិតអាហារទាំងនេះគឺធ្វើឲ្យអាហារបាត់បង់គុណភាពស្រាប់ទៅហើយ។
៥. ធ្វើការងារផ្សេងៗ ពេលកំពុងញ៉ាំ
បើទោះនេះជាការជួយសន្សំពេលវេលា និងជួយឲ្យអ្នកអាចធ្វើការងារផ្សេងៗបាន នៅពេលកំពុងញ៉ាំអាហារ ប៉ុន្តែការធ្វើបែបនេះជាប្រចាំ នឹងជះផលអាក្រក់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។ ដូច្នេះនៅពេលដល់ម៉ោងញ៉ាំបាយ អ្នកគួរអង្គុយញ៉ាំលើតុញ៉ាំអាហារ ជាជាងតុធ្វើការ។
៦. ញ៉ាំច្រើនជ្រុល
វាអាចមានទាំងគុណសម្បត្តិ និងគុណវិបត្តិ នៅពេលកន្លែងធ្វើការ ឬផ្ទះរបស់អ្នកពោរពេញដោយរបស់ញ៉ាំ ព្រោះវានឹងអាចធ្វើឲ្យអ្នកមានទម្លាប់ងើបទៅរកអាហារមកញ៉ាំជាប្រចាំមិនទំនេរមាត់ រហូតឡើងទម្ងន់ដោយមិនដឹងខ្លួន។ យកល្អ គួរញ៉ាំល្មមៗ និងតាមចំនួនពេលត្រឹមត្រូវគឺគ្រប់គ្រាន់ហើយ ៕